នៅទីស្នាក់ការសមាគមបោះពុម្ពផ្សាយកូរ៉េខាងត្បូង (KPA) នៅកណ្តាលរដ្ឋធានីសេអ៊ូល កូរ៉េខាងត្បូងទើបតែប្រព្រឹត្ដទៅការផ្លាស់ប្ដូរលើសៀវភៅរបស់អ្នកនិពន្ធកូរ៉េខាងត្បូង Cho Chul Hyun អំពីលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម។
![]() |
ការផ្លាស់ប្តូរលើសៀវភៅ “លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម” នៅកូរ៉េខាងត្បូង |
ការផ្លាស់ប្តូរនេះត្រូវបានរៀបចំឡើងដោយសមាគមផ្លាស់ប្តូរវប្បធម៌កូរ៉េខាងត្បូង-វៀតណាម (KOVECA) សហការជាមួយក្រុមហ៊ុនផ្សព្វផ្សាយ AJU News អង្គការផ្លាស់ប្តូរវប្បធម៌ Bichaena និងគ្រឹះស្ថានបោះពុម្ព Roundabout។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាឱកាសដើម្បីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ប៉ុណ្ណោះទេ ថែមទាំងឧទ្ទេសនាម និងផ្លាស់ប្តូរជាមួយមិត្ដអ្នកអានកូរ៉េខាងត្បូងអំពីសៀវភៅនេះ។
ថ្លែងក្នុងកម្មវិធីនេះ លោក Kwak Young Gil ប្រធានសម្ព័ន្ធក្រុមហ៊ុន AJU News បានកត់សម្គាល់ថា សៀវភៅសរសេរអំពីលោកអគ្គលេខាបក្ស Nguyen Phu Trong មានការរីកសាយភាយយ៉ាងខ្លាំង។
បន្ទាប់ពីអានសៀវភៅស្តីពីជីវប្រវត្តិរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong រួច លោក Kwak Young Gil បញ្ជាក់ ថា លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាវីរបុរសជាតិ ជាមេដឹកនាំទៀងត្រង់ សុភាពរាបសា និងត្រូវបានប្រជាជនវៀតណាមគោរពរាប់អាន។ ជាមួយនឹងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកូរ៉េខាងត្បូងនិងវៀតណាម សៀវភៅនេះពិតជាផលិតផលបោះពុម្ភគួរអាន និងជាឯកសារយោងដ៏មានតម្លៃ។
នៅក្នុងជំនួបនេះ លោក Cha Heung Bong អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសុខុមាលភាពកូរ៉េខាងត្បូង ក៏បានសរសើរសៀវភៅអំពី “លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម” ផងដែរ។ លោកបានចែករំលែកថា៖ “ខ្ញុំបានរៀនសូត្រច្រើនពីសៀវភៅនេះ។ ខ្ញុំគិតថា លោកអគ្គលេខាបក្ស Nguyen Phu Trong ជាមនុស្សដែលមានតួនាទីយ៉ាងធំក្នុងសង្គមវៀតណាមទំនើប”។
លោក Cha Heung Bong បានសន្និដ្ឋានថា៖ “ខ្លឹមសារដែលអ្នកនិពន្ធ Cho Chul-hyun សរសេរក្នុងសៀវភៅសុទ្ធតែជាព្រឹត្តិការណ៍ និងបញ្ហាគួរឲ្យចាប់អារម្មណ៍ និងមានអត្ថន័យ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា សៀវភៅនេះនឹងមានប្រយោជន៍ច្រើនសម្រាប់អ្នកស្រាវជ្រាវចង់ស្វែងយល់ និងស្រាវជ្រាវអំពីប្រវត្ដិសាស្ដ្រទំនើបរបស់វៀតណាម”។
ក្នុងឱកាសនេះដែរ អ្នកនិពន្ធ Cho Chul Hyun បានថ្លែងអំណរគុណដល់មិត្ដអ្នកអានកូរ៉េខាងត្បូង និងវៀតណាមបានចាប់អារម្មណ៍លើសៀវភៅនេះ។ លោកចែករំលែកថា នឹងបំពេញបន្ថែមលើខ្លឹមសារសម្រាប់សៀវភៅនេះ៕
![]() គណៈប្រតិភូអន្តរជាតិចំនួន ១០០ បានមកគោរពវិញ្ញាណក្ខន្ធ និងផ្ញើកម្រងផ្ការំលែកទុក្ខនៅវៀតណាម និងគណៈប្រតិភូជាង ៣៥០០ បានមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅឯស្ថាប័នតំណាងវៀតណាមជុំវិញពិភពលោក។ |
![]() ទីភ្នាក់ងារសារព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មានធំៗជាច្រើនលើពិភពលោកបានចុះផ្សាយព័ត៌មានអត្ថបទអំពីពិធីបុណ្យសពថ្នាក់ជាតិរបស់អគ្គលេខាបក្ស លោក ង្វៀន ភូ ជុង ដោយសង្កត់ធ្ងន់លើម នោសញ្ចេតនារបស់ប្រជាជន និងមិត្តអន្តរជាតិ រួមជាមួយនឹងការវាយតម្លៃអំពីស្នាដៃឆ្នើមរបស់លោកអគ្គលេខាបក្សក្នុងអំឡុងពេលបីអាណត្តិដឹកនាំប្រទេសវៀតណាម។ |
មតិពីមិត្តអ្នកអាន