Trending now

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi

16:39 | 12/09/2021

លោកអគ្គលេខាបក្សស្នើឲ្យភាគីទាំងពីរ នាពេលខាងមុខ បន្តបង្កើនជំនួបប្រាស្រ័យជាន់ខ្ពស់ ពង្រឹងទំនាក់ទំនងមិត្តភាព ជំនឿទុកចិត្តនយោបាយរវាងភាគីទាំងពីរ ហើយបង្កើនការផ្លាស់ប្ដូរបទពិសោធន៍អំពីការកសាងបក្សនិងការគ្រប់គ្រងប្រទេស។

ការណែនាំសៀវភៅចំនួន ២ ក្បាលរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ការណែនាំសៀវភៅចំនួន ២ ក្បាលរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong
អត្ថបទរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាមេរៀនដ៏មានតម្លៃនិងប្រកបដោយលក្ខណៈពិសេសរបស់វៀតណាម អត្ថបទរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាមេរៀនដ៏មានតម្លៃនិងប្រកបដោយលក្ខណៈពិសេសរបស់វៀតណាម
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong (ខាងស្ដាំ) អញ្ជើញទទួល ជួបទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi។ (រូបថត៖VGP)
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong (ខាងស្ដាំ) អញ្ជើញទទួល ជួបទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi។ (រូបថត៖VGP)

នារសៀលថ្ងៃទី១១ ខែកញ្ញា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបលោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន ដែលកំពុងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងធ្វើជាសហអធិបតីកិច្ចប្រជុំលើកទី១៣គណៈកម្មការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់នូវការគោរពរបស់បក្សនិងរដ្ឋវៀតណាមចំពោះទំនាក់ទំនងជាអ្នកជិតខាងមិត្តភាព ជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង វៀតណាម-ចិន។ លោកអគ្គលេខាបក្សស្នើឲ្យភាគីទាំងពីរ នាពេលខាងមុខ បន្តបង្កើនជំនួបប្រាស្រ័យជាន់ខ្ពស់ ពង្រឹងទំនាក់ទំនងមិត្តភាព ជំនឿទុកចិត្តនយោបាយរវាងភាគីទាំងពីរ ហើយបង្កើនការផ្លាស់ប្ដូរបទពិសោធន៍អំពីការកសាងបក្សនិងការគ្រប់គ្រងប្រទេស។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងក្រសួង ស្ថាប័ននិងខេត្ត ក្រុងនានានៃប្រទេសទាំងពីរ ជាពិសេសគឺខេត្តមានព្រំប្រទល់ជាប់គ្នា ព្រមទាំងខិតខំដោះស្រាយជម្លោះ ការខ្វែងគំនិតឲ្យបានសមហេតុផល រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិនឲ្យកាន់តែអភិវឌ្ឍយ៉ាងល្អប្រសើរ ប្រកបដោយចីរភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានជម្រាបពីលទ្ធផលសំខាន់ៗដែលភាគីទាំងពីរសម្រេចបាននៅកិច្ចប្រជុំលើកទី១៣ គណៈកម្មការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន។ លោករដ្ឋមន្រ្តីចាត់ទុកថា ភាគីទាំងពីរត្រូវការពង្រឹងជំនឿទុកចិត្តនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ធ្វើឲ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រចិន-វៀតណាមកាន់តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស