Trending now
អគ្គនាយកវិទ្យុជាតិឡាវ៖

អត្ថបទរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាមេរៀនដ៏មានតម្លៃនិងប្រកបដោយលក្ខណៈពិសេសរបស់វៀតណាម

21:55 | 23/08/2021 យោងតាមវិឡុសំលេងវៀតណាម

យោងតាមលោក Phosy Keomanivong អត្ថបទរបស់អគ្គលេខានៃគណៈ កម្មាធិការ មជ្ឈឹមបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong បង្ហាញពីទ្រឹស្តីនិងតថភាពជាក់ស្តែងឆ្លងកាត់ច្រើនឆ្នាំនៃការអភិវឌ្ឍរបស់វៀតណាម ស្របតាមគោលដៅឆ្ពោះទៅរកសង្គមនិយម ដោយប្រកាន់ខ្ជាប់ខ្ជួនលទ្ធិម៉ាក្ស-លេនីន សតិអារម្មណ៍របស់ហូជីមិញ និងមានលក្ខណៈពិសេសដោយឡែករបស់វៀតណាម។

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ត្រូវយកចិត្តទុកដាក់ដល់សេចក្តីប៉ងប្រាថ្នានិងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជនគ្រប់ស្រទាប់ លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ត្រូវយកចិត្តទុកដាក់ដល់សេចក្តីប៉ងប្រាថ្នានិងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជនគ្រប់ស្រទាប់
អគ្គលេខាបក្សលោក Nguyen Phu Trong៖ រដ្ឋាភិបាលធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព អគ្គលេខាបក្សលោក Nguyen Phu Trong៖ រដ្ឋាភិបាលធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព
អគ្គនាយកវិទ្យុជាតិឡាវ លោក  Phosy Keomanivong (រូបថត៖ VOV)
អគ្គនាយកវិទ្យុជាតិឡាវ លោក Phosy Keomanivong (រូបថត៖ VOV)

អត្ថបទ “បញ្ហាទ្រឹស្តីនិងការអនុវត្តជាក់ស្តែងមួយចំនួនអំពីសង្គមនិយមនិងគោលមាគ៌ាឆ្ពោះទៅរកសង្គមនិយមនៅវៀត ណាម” គឺជាមេរៀនដ៏មានតម្លៃនិងសំខាន់ដែលមានលក្ខណៈពិសេសដោយឡែករបស់វៀតណាម។

នោះគឺជាការកត់សម្គាល់របស់លោក Phosy Keomanivong អគ្គនាយកវិទ្យុជាតិឡាវ (LNR) នៅពេលឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មាន វិទ្យុសម្លេង វៀតណាមប្រចាំនៅឡាវ អំពីអត្ថបទរបស់អគ្គលេខានៃគណៈ កម្មាធិការ មជ្ឈឹមបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong។

យោងតាមលោក Phosy Keomanivong អត្ថបទបង្ហាញពីទ្រឹស្តីនិងតថភាពជាក់ស្តែងឆ្លងកាត់ច្រើនឆ្នាំនៃការអភិវឌ្ឍរបស់វៀតណាម ស្របតាមគោលដៅឆ្ពោះទៅរកសង្គមនិយម ដោយប្រកាន់ខ្ជាប់ខ្ជួនលទ្ធិម៉ាក្ស-លេនីន សតិអារម្មណ៍របស់ហូជីមិញ និងមានលក្ខណៈពិសេសដោយឡែករបស់វៀតណាម។ អត្ថបទបង្ហាញឲ្យឃើញថា គោលមាគ៌ា គោលដៅរបស់បក្សកុម្មុយ និស្តវៀតណាមដែលផ្តួចផ្តើមដោយលោកប្រធានហូជីមិញគឺសមស្របបំផុត នោះជាការកសាងប្រព័ន្ធនយោបាយ ដែលអំណាចជារបស់ប្រជាជន ដោយប្រជាជននិងបម្រើផលប្រយោជន៍របស់ប្រជាជន។ យ៉ាងណាមិញ ទាំងឡាវនិងវៀតណាមសុទ្ធតែប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក្ស-លេនីន ដោយចាត់ទុកនោះជាមូលដ្ឋានទ្រឹស្តីសម្រាប់ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ និងឆ្ពោះទៅរកការកសាងសង្គមនិយម៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ