Trending now

ពិធីបង្ហាញសៀវភៅអំពីអត្ថបទរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong

10:00 | 18/11/2021

នាថ្ងៃទី១៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈឃោសនាអប់រំមជ្ឈិម គ្រឹះ​ស្ថាន​​បោះពុម្ភផ្សាយជាតិនយោបាយការពិតបានប្រារព្ធពិធីបង្ហាញសៀវភៅ “បញ្ហាទ្រឹស្តី និងភាពជាក់ស្តែងមួយចំនួនអំពីសង្គមនិយម និងមាគ៌ាឆ្ពោះទៅរកសង្គមនិយមនៅវៀតណាម - សាធារណៈមតិជាតិ និងអន្តរជាតិ​លើអត្ថបទរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong”។

លើកតម្កើងកម្លាំងសហគមន៍ ពង្រឹងកម្លាំងធ្លុងសាមគ្គីជនជាតិទាំងមូលក្នុងសម័យកាលផ្លាស់ប្តូរថ្មី លើកតម្កើងកម្លាំងសហគមន៍ ពង្រឹងកម្លាំងធ្លុងសាមគ្គីជនជាតិទាំងមូលក្នុងសម័យកាលផ្លាស់ប្តូរថ្មី
អ្នកប្រាជ្ញគុយបា៖ អត្ថបទរបស់អគ្គលេខាបក្ស Nguyen Phu Trong បង្ហាញអំពីចក្ខុវិស័យបដិសំយោគ និងកំលាំងឆន្ទៈរបស់បក្សកុម្មុយនិស្តវៀតណាម អ្នកប្រាជ្ញគុយបា៖ អត្ថបទរបស់អគ្គលេខាបក្ស Nguyen Phu Trong បង្ហាញអំពីចក្ខុវិស័យបដិសំយោគ និងកំលាំងឆន្ទៈរបស់បក្សកុម្មុយនិស្តវៀតណាម
ទិដ្ឋភាព​នៃ​ពីធីបង្ហាញសៀវភៅ
ទិដ្ឋភាព​នៃ​ពីធីបង្ហាញសៀវភៅ។

នាថ្ងៃទី ១៦ ឧសភា ឆ្នាំ ២០២១ លោកអគ្គលេខាបក្ស Nguyen Phu Trong បានចេញផ្សាយអត្ថបទ “បញ្ហាទ្រឹស្តី និងភាពជាក់ស្តែងមួយចំនួនអំពីសង្គមនិយម និងមាគ៌ាឆ្ពោះទៅរកសង្គមនិយមនៅវៀតណាម”។ បន្ទាប់ពីបានចេញផ្សាយ អត្ថបទនេះទទួលបានការចាប់អារម្មណ៍ និងការ​វាយតំលៃខ្ពស់ពីសំណាក់កម្មាភិបាល បក្ខជន និងប្រជាជនគ្រប់ស្រទាប់ក្នុងប្រទេស មិត្តភ័ក្តិ គណបក្សនយោបាយ អ្នកនយោបាយ អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវទ្រឹស្ដី និងសាធារណៈមតិអន្តរជាតិ។ មតិយោបល់រាប់ពាន់ដែលបានចុះផ្សាយនៅតាមរយៈសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញ​ការឯកភាពជាមួយនឹងខ្លឹមសារនៃអត្ថបទរបស់លោកអគ្គលេខាបក្ស។

សៀវភៅនេះ កម្រាស់សរុបជាង ៨០០ ទំព័រ ចែកចេញជា ៣ ផ្នែក៖ ផ្នែកទីមួយ បោះពុម្ពខ្លឹមសារទាំងស្រុងនៃអត្ថបទរបស់លោកអគ្គលេខបក្ស Nguyen Phu Trong ក្រោមចំណងជើងថា "បញ្ហាទ្រឹស្តី និងភាពជាក់ស្តែងមួយចំនួនអំពីសង្គមនិយម និងមាគ៌ាឆ្ពោះទៅរកសង្គមនិយមនៅវៀតណាម"។ ផ្នែកទីពីរ ជ្រើសរើសអត្ថបទជាង ១០០ របស់អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ អ្នកដឹកនាំ អ្នកគ្រប់គ្រង និងប្រជាជនគ្រប់ស្រទាប់អំពីអត្ថបទរបស់លោកអគ្គលេខាបក្ស។ ខ្លឹមសារនៃអត្ថបទទាំងនេះបានបកស្រាយ និងពង្រឹងបញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅក្នុងអត្ថបទរបស់លោកអគ្គលេខាបក្ស។ ផ្នែកទី៣ ជ្រើសរើសអត្ថបទពិភាក្សា បទសម្ភាសន៍ និងការវាយតម្លៃចំនួន ៥០ ពីអ្នកប្រាជ្ញ អ្នកស្រាវជ្រាវ មិត្តភ័ក្តិអន្តរជាតិ គណបក្សនយោបាយអំពីអត្ថបទរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម