Trending now
អគ្គលេខាបក្ស លោក Nguyen Phu Trong៖

លើកតម្កើងកម្លាំងសហគមន៍ ពង្រឹងកម្លាំងធ្លុងសាមគ្គីជនជាតិទាំងមូលក្នុងសម័យកាលផ្លាស់ប្តូរថ្មី

10:38 | 15/11/2021

នាព្រឹកថ្ងៃទី ១៤ វិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញចូលរួមទិវាបុណ្យាមហាសាមគ្គីជនជាតិទាំងមូលនៅអាគាវប្បធម៌នៅភូមិ ៥ ឃុំ Yen So ស្រុក Hoai Duc។

អ្នកប្រាជ្ញគុយបា៖ អត្ថបទរបស់អគ្គលេខាបក្ស Nguyen Phu Trong បង្ហាញអំពីចក្ខុវិស័យបដិសំយោគ និងកំលាំងឆន្ទៈរបស់បក្សកុម្មុយនិស្តវៀតណាម អ្នកប្រាជ្ញគុយបា៖ អត្ថបទរបស់អគ្គលេខាបក្ស Nguyen Phu Trong បង្ហាញអំពីចក្ខុវិស័យបដិសំយោគ និងកំលាំងឆន្ទៈរបស់បក្សកុម្មុយនិស្តវៀតណាម
បណ្ដាគណបក្សនយោបាយវាយតម្លៃខ្ពស់ចំពោះសាររបស់លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បណ្ដាគណបក្សនយោបាយវាយតម្លៃខ្ពស់ចំពោះសាររបស់លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ថ្លែងមតិនៅមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី១០ (រូបថត៖ Trong Phu/VOV)
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ថ្លែងមតិនៅមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី១០ (រូបថត៖ Trong Phu/VOV)

អញ្ជើញជួបសំណេះសំណាលជាមួយប្រជាជនក្នុងទិវាបុណ្យនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា ទិវាមហាសាមគ្គីមានគោលបំណងកសាង ពង្រឹងនិងលើកតម្កើងភាពម្ចាស់ការរបស់ប្រជាជន ពង្រឹងធ្លុងសាមគ្គីជនជាតិទាំងមូលនិងលើកកំពស់តួនាទីរបស់រណសិស្សមាតុភូមិវៀតណាមនៅសម័យកាលផ្លាស់ប្តូរថ្មី។

លទ្ធផលនៃទិវាបុណ្យនេះ គឺនាំមកនូវគុណតម្លៃខាងស្មារតី បង្កើននូវឆន្ទៈបដិវត្តន៍ លើកតម្កើងកម្លាំងសហគមន៍ រួមចំណែកអនុវត្តន៍ការងារនយោបាយប្រកបដោយជោគជ័យ អភិវឌ្ឍន៍វប្បធម៌សេដ្ឋកិច្ចសង្គមពីភូមិនីមួយៗ ឃុំនីមួយៗ ក្រុមលំនៅដ្ឋាន ចង្កោមប្រជាជនក្នុងប្រទេសទាំងមូល។

អគ្គលេខាបក្សលោក Nguyen Phu Trong បានស្នើថា អាជ្ញាធរមូលដ្ឋាននិងប្រជាជនក្នុងតំបន់បន្តលើកតម្កើងប្រពៃណីបដិវត្តន៍ដ៏រុងរឿង អត្តសញ្ញាណវប្បធម៌ប្រពៃណីល្អប្រសើរ និងកម្លាំងសាមគ្គីជនជាតិទាំងមូល ដោយប្ដេជ្ញាចិត្តខិតខំកសាងភូមិ ៥ ឃុំ Yen So ក៏ដូចជាតំបន់លំនៅដ្ឋានទាំងអស់ក្នុងទីក្រុងហាណូយទាំងមូល កាន់តែមានភាពសម្បូរបែប ស្រស់ស្អាត អារិ្យយធម៌ និងទំនើប សក្តិសមទទួលបានប្រពៃណីដ៏រុងរឿងនៃ “ឃុំវីរៈភាពរបស់រដ្ឋធានីវីរៈភាព”៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu