Trending now

បណ្ដាគណបក្សនយោបាយវាយតម្លៃខ្ពស់ចំពោះសាររបស់លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម

14:32 | 25/10/2021

គណបក្សនយោបាយដែលចូលរួមសិក្ខាសាលាអន្តរជាតិប្រចាំឆ្នាំ “បណ្ដាគណបក្សនយោបាយនិងសង្គមថ្មីមួយ” លើកទី២៥ ដែលរៀបចំដោយគណបក្សពលកម្ម (PT) ម៉ិកស៊ិក នៅប្រទេសម៉ិកស៊ិក បានវាយតម្លៃខ្ពស់ចំពោះសារដែលលោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong ផ្ញើដល់ព្រឹត្តិការណ៍នេះ។

ខិតខំប្រឹងប្រែង​គ្រប់គ្រង​ជំងឺរាតត្បាត ដើម្បីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ ខិតខំប្រឹងប្រែង​គ្រប់គ្រង​ជំងឺរាតត្បាត ដើម្បីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបសន្ទនាការងាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបសន្ទនាការងាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping
លោក Alberto Anaya Gutierrez អគ្គលេខាគណបក្ស PT។​ (រូបថត៖ TTXVN)
លោក Alberto Anaya Gutierrez អគ្គលេខាគណបក្ស PT។​ (រូបថត៖ TTXVN)

លោក Alberto Anaya Gutierrez អគ្គលេខាគណបក្ស PT សង្កត់ធ្ងន់ថា សាររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាកម្លាំងចលករដ៏ធំធេងសម្រាប់គណបក្សនយោបាយជឿនលឿនលើពិភពលោក ដែលចូលរួមសិក្ខាសាលានេះ ហើយសម្ដែងនូវការជឿទុកចិត្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាម វៀតណាមនឹងបន្តទទួលបានជោគជ័យថ្មីក្នុងការកសាងប្រទេសមួយប្រកបដោយសន្តិភាព វិបុលភាព សមភាព និងវឌ្ឍនភាពសម្រាប់ប្រជាជន។

លេខាទទួលបន្ទុកទំនាក់ទំនងការទូតរបស់គណបក្សរណសិរ្សធំទូលាយអ៊ុយរូហ្គា លោក Carlos Alejandro បានថ្លែងថា សារនយោបាយ ច្បាស់លាស់ និងជ្រាលជ្រៅដែលផ្ញើដោយលោកអគ្គលេខាបក្ស Nguyen Phu Trong មានអត្ថន័យជាក់ស្តែងចំពោះអាមេរិកឡាទីន ក្នុងការកសាងប្លុកសាមគ្គីភាពដ៏រឹងមាំ ដើម្បីសង្គមមួយដែលស្មើភាព និងយុត្តិធម៌ជាង។ ចំណែក លោក Rodrigo Cerritos តំណាងនៃគណបក្សរណសិរ្សរំដោះជាតិ Farabundo Marti (FMLN) របស់អែលសាល់វ៉ាឌ័រ សង្កត់ធ្ងន់ថា នេះជាសារបង្ហាញសាមគ្គីភាពដ៏រឹងមាំជាមួយប្រជាជាតិអាមេរិកឡាទីន។

សិក្ខាសាលាដែលត្រូវបានរៀបចំពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា បានបង្ហាញសៀវភៅ “ផ្លូវឆ្ពោះទៅសង្គមនិយមរបស់វៀតណាម” ដែលប្រមូលអត្ថបទរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ស្តីអំពីទ្រឹស្តី និងតថភាពរបស់វៀតណាមលើផ្លូវកសាងសង្គមនិយម សង្គមយុត្តិធម៌ ប្រជាធិបតេយ្យ និងអរិយធម៌ ប្រទេសសម្បូរ ធូរធា និងសន្តិភាព ដើម្បីផលប្រយោជន៍នៃប្រជាជនវៀតណាម៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥