Trending now
អគ្គលេខាបក្សលោក Nguyen Phu Trong៖

ខិតខំប្រឹងប្រែង​គ្រប់គ្រង​ជំងឺរាតត្បាត ដើម្បីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ

14:24 | 08/10/2021 យោងតាមវិឡុសំលេងវៀតណាម

ក្រោយរយៈពេល ៣ ថ្ងៃកន្លះ ធ្វើការមក នាថ្ងៃទី ៧ ខែតុលា សន្និបាតលើកទី ៤ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣ បានបិទបញ្ចាប់ ដោយបានដាក់ចេញរបៀបវារៈដ៏សំខាន់ៗនានា។

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ត្រូវជម្នះផលវិបាកដែលបណ្តាលមកពីជំងឺរាតត្បាតនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ត្រូវជម្នះផលវិបាកដែលបណ្តាលមកពីជំងឺរាតត្បាតនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបសន្ទនាការងាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបសន្ទនាការងាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញថ្លែងមតិ (រូបថត៖ TTXVN)
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញថ្លែងមតិ (រូបថត៖ TTXVN)

អញ្ជើញថ្លែងបិទបញ្ចប់សន្និបាតនេះ អគ្គលេខា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានលើកច្បាស់ថា ចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីការត្រេះរិះ ស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដើម្បីកសាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឲ្យសមស្រប បញ្ជាក់យ៉ាងច្បាស់លាស់អំពីបញ្ហាមួយចំនួន និងបូកសរុប រាល់លទ្ធផល ដែលសន្និបាតសម្រេចបាន។

អគ្គលេខាបក្សលោក Nguyen Phu Trong បានឲ្យដឹងថា៖ គណៈកម្មាធិការមជ្ឈឹមបានផ្តល់យោបល់និងធ្វើការវិភាគយ៉ាងស៊ីជម្រៅអំពីស្ថានការណ៍ប្រទេសជាតិក្នុងឆ្នាំ២០២១ ជាពិសេសក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសុខភាពរបស់ប្រជាជន។ គណៈកម្មាធិការមជ្ឈឹម បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះរាល់ការខិតខំប្រឹងប្រែង ការរួមវិភាគទានដ៏ធំធេងរបស់ជនរួមជាតិ យុទ្ធជននៅទូទាំងប្រទេសនិងការជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពរបស់ជនរួមជាតិវៀតណាមនៅឯបរទេស និងមិត្តភក្តិអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ TTXVN)
ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ TTXVN)

លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានខែចុងឆ្នាំ ២០២១ នេះ ចាំបាច់ត្រូវខិតខំប្រឹងប្រែងគ្រប់គ្រងជំងឺរាតត្បាតនៅទូទាំងប្រទេសឲ្យបានឆាប់ៗ ដើម្បីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ។ លោកបានអះអាងថា៖

“ពីមេរៀនបទពិសោធន៍ក្នុងប្រទេស និងអន្តរជាតិក្នុងរយៈពេលកន្លងទៅនេះ គឺចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីការត្រេះរិះ ការយល់ដឹងឲ្យបានត្រឹមត្រូវជាង អំពីការប្រយុទ្ធប្រឆាំង ការគ្រប់គ្រងជំងឺរាតត្បាត ដោយផ្សារភ្ជាប់ជាមួយការរក្សា ការស្ដារឡើងវិញ ការអភិវឌ្ឍផលិតកម្ម ធ្វើអាជីវកម្មដើម្បីកសាងផែនការ សេណារីយ៉ូឲ្យសមស្រប សំដៅដាក់បញ្ជូលទៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គម ហិរញ្ញវត្ថុ - ថវិការដ្ឋ វិនិយោគសាធារណៈឆ្នាំ ២០២២ ឲ្យសមស្របបំផុត។ ទន្ទឹមនឹងនេះ កែតម្រូវគោលនយោបាយហិរញ្ញវត្ថុ - រូបិយវត្ថុឱ្យមានភាពបត់បែន ប្រសិទ្ធភាព បង្កើតប្រភពកម្លាំង ដើម្បីធានាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច តុល្យភាពសេដ្ឋកិច្ច ស្ដារផលិតកម្មនិងអាជីវកម្មឡើងវិញ ការធ្វើចរាចរណ៍ទំនិញ និងពលករ ជាពិសេសគឺនៅតាមខេត្ត ក្រុងដែលបានអនុវត្តន៍វិធានការរក្សាគម្លាតសង្គមនារយៈពេលកន្លងទៅ ជំរុញការនាំចេញ និងប្រើប្រាស់ក្នុងស្រុក ជំរុញការវិនិយោគ។ លើសពីនេះទៅទៀត រៀបចំរចនាសម្ព័ន្ធផ្នែក និងវិស័យសំខាន់មួយចំនួនឡើងវិញ ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ដើម្បីសម្របខ្លួនជាមួយស្ថានការណ៍តាមបែបគន្លងថ្មី ដោយបង្កើតមូលដ្ឋានគ្រឹះសម្រាប់ដំណាក់កាលស្ដារឡើងបណ្ដាផ្នែក វិស័យ និងសហគ្រាសពីឆ្នាំ ២០២២ តទៅ”។

សន្និបាតមជ្ឈឹមលើកទី ៤ ក៏បានឯកភាពគ្នាចេញផ្សាយបទបញត្តិថ្មីស្ដីពីប្រការ ដែលបក្ខជនមិនត្រូវធ្វើ ដោយ ចាត់ទុកថានេះជាមូលដ្ឋានសំខាន់ដើម្បីពិចារណា និងដោះស្រាយការរំលោភបំពានរបស់កម្មាភិបាលនិងបក្ខជនផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់