Trending now

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើជាអធិបតីកិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍និងបរិវត្តកម្មឌីជីថល

14:42 | 05/03/2025

នារសៀលថ្ងៃទី៤ ខែមីនា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល។

លោកអគ្គលេខាបក្ស To Lam អញ្ជើញចូលរួមកម្មវិធីសិល្បៈនយោបាយ “រស់ក្នុងដួងចិត្តប្រជាជន” លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam អញ្ជើញជួបសំណេះសំណាលជាមួយគំរូឆ្នើមនៃចលនា "ធ្វើសេនាធិការល្អ បម្រើល្អ"

ថ្លែងមតិនៅទីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ប្រការដ៏សំខាន់បំផុតនោះគឺថា សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ (សេចក្តីសម្រេចចិត្តលេខ ៥៧) ត្រូវតែដាក់ឲ្យអនុវត្តន៍ក្នុងជីវភាព ក្នុងផលិតកម្ម និងអាជីវកម្ម បង្កើនសមាមាត្រវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងផលិតកម្ម និងអាជីវកម្ម លើកកំពស់ផលិតភាពការងារ។

លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅកិច្ចប្រជុំ។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅកិច្ចប្រជុំ។

លោកអគ្គលេខាបក្សបានស្នើឱ្យក្រសួង ផ្នែកនិងមូលដ្ឋាននានា ផ្តោតលើការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធឌីជីថល ផ្លាតហ្វមឌីជីថល ជាពិសេសមជ្ឈមណ្ឌលទិន្នន័យជាតិស្តីពីសហគ្រាស និងដីធ្លី; ជ្រើសរើសយ៉ាងក្លាហាននូវផលិតផល ដំណោះស្រាយដែលអនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍និងបរិវត្តកម្មឌីជីថល ដាក់ឲ្យអនុវត្តន៍ជាក់ស្ដែងយ៉ាងឆាប់រហ័ស ជាពិសេសផលិតផលអភិវឌ្ឍន៍ដោយទីភ្នាក់ងារ សហគ្រាសដែលបានបង្ហាញពីប្រសិទ្ធភាព។

ទិដ្ឋភាពនៅកិច្ចប្រជុំ។
ទិដ្ឋភាពនៅកិច្ចប្រជុំ។

ទាក់ទងនឹងវិស័យបញ្ញាសិប្បនិមិត្ត (AI) លោកអគ្គលេខាបក្ស តូឡឹម បានបញ្ជាក់ថា វៀតណាមកំណត់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តជាបច្ចេកវិទ្យាមុខព្រួញ ជារបកគំហើញ ហើយមានផែនការដាក់ពង្រាយការស្រាវជ្រាវ និងអភិវឌ្ឍ និងអនុវត្តន៍ភ្លាមៗក្នុងវិស័យរដ្ឋបាលសាធារណៈ ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការធ្វើបរិវត្តកម្មឌីជីថល។ ទាក់ទងនឹងការអភិវឌ្ឍបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ គឺត្រូវកសាង និងចេញផ្សាយក្នុងពេលឆាប់ៗនេះ នូវបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រ ជាមួយនឹងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាឧស្សាហកម្មជាយុទ្ធសាស្ត្រ៕

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam អញ្ជើញជួបសំណេះសំណាលជាមួយគំរូឆ្នើមនៃចលនា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam អញ្ជើញជួបសំណេះសំណាលជាមួយគំរូឆ្នើមនៃចលនា "ធ្វើសេនាធិការល្អ បម្រើល្អ"

នាព្រឹកថ្ងៃទី៤ ខែកញ្ញា នៅវិមានប្រធានរដ្ឋ (ទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈ ប្រតិភូគំរូនៃចលនាប្រឡងប្រណាំង “ធ្វើសេនាធិការល្អ បម្រើល្អ” ដំណាក់កាល ២០១៩-២០២៤។

យើងជឿជាក់ថា លោកអគ្គលេខាបក្ស To Lam នឹងបន្តដឹកនាំការអភិវឌ្ឍន៍របស់ប្រទេស និងលើកកម្ពស់ស្មារតីនៃសាមគ្គីភាពអន្តរជាតិ យើងជឿជាក់ថា លោកអគ្គលេខាបក្ស To Lam នឹងបន្តដឹកនាំការអភិវឌ្ឍន៍របស់ប្រទេស និងលើកកម្ពស់ស្មារតីនៃសាមគ្គីភាពអន្តរជាតិ

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ មិត្តភក្តិអន្តរជាតិ បានបន្តផ្ញើសំបុត្រ និងសារទូរលេខអបអរសាទរជូនចំពោះលោកប្រធានរដ្ឋតូ ឡឹម (To Lam) ដែលបានគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម បោះឆ្នោតកាន់ដំណែងអគ្គលេខាបក្ស។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា