Trending now

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam អញ្ជើញជួបសំណេះសំណាលជាមួយគំរូឆ្នើមនៃចលនា "ធ្វើសេនាធិការល្អ បម្រើល្អ"

09:39 | 05/09/2024

នាព្រឹកថ្ងៃទី៤ ខែកញ្ញា នៅវិមានប្រធានរដ្ឋ (ទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈ ប្រតិភូគំរូនៃចលនាប្រឡងប្រណាំង “ធ្វើសេនាធិការល្អ បម្រើល្អ” ដំណាក់កាល ២០១៩-២០២៤។

យើងជឿជាក់ថា លោកអគ្គលេខាបក្ស To Lam នឹងបន្តដឹកនាំការអភិវឌ្ឍន៍របស់ប្រទេស និងលើកកម្ពស់ស្មារតីនៃសាមគ្គីភាពអន្តរជាតិ ថ្នាក់ដឹកនាំ​វៀតណាម​អញ្ជើញទទួល​ជាមួយថ្នាក់ដឹកនាំបណ្តាប្រទេស​មក​គោរព​វិញ្ញាណក្ខន្ធ​លោកអគ្គលេខាបក្ស Nguyen Phu Trong
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam អញ្ជើញជួបសំណេះសំណាលជាមួយគំរូឆ្នើមនៃចលនា
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam អញ្ជើញជួបសំណេះសំណាលជាមួយគំរូឆ្នើមនៃចលនា "ធ្វើសេនាធិការល្អ បម្រើល្អ"

ថ្លែងមតិក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអបអរសាទរ ចំពោះសហជីពនិយោជិតវៀតណាមដែលបានរៀបចំ និងអនុវត្តន៍ចលនានេះបានល្អ ព្រមទាំងលើកសរសើរគំរូឆ្នើមចំនួន ១៥០ នាក់ក្នុងចលនា “ធ្វើសេនាធិការល្អ បម្រើល្អ”។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ប្រតិភូដែលអញ្ជើញចូលរួម ជំនួបនេះ គឺជាគំរូដ៏លេចធ្លោ ជាមួយនឹងភាពខ្លៀវក្លា ហ៊ានផ្លាស់ប្ដូរថ្មីច្នៃប្រឌិត ធ្វើ ពលកម្មប្រកបដោយផលិតភាពខ្ពស់ គុណភាពល្អ ការយកចិត្តទុកដាក់ និងការទទួល ខុសត្រូវខ្ពស់ក្នុងការងារ; បម្រើមាតុភូមិនិងប្រជាជនដោយអស់ពីសមត្ថភាព។ លោក អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា៖

“ខ្ញុំមានគោលបំណងថា ក្នុងភារកិច្ចនិងការងារប្រចាំថ្ងៃ ចាប់ពីធ្វើសេនាធិការលើ គោលជំហរ គោលនយោបាយធំៗ រហូតដល់ការងាររដ្ឋបាល និងការបម្រើជាក់លាក់ នីមួយៗ បុគ្គលម្នាក់ៗត្រូវផ្ទៀងស្តាប់ប្រជាជន ប្តេជ្ញាដោះស្រាយឱ្យបានទាន់ពេលវេលា ហ្មត់ចត់ និងមានប្រសិទ្ធភាពចំពោះបញ្ហាដែលកើតឡើង ទាក់ទងនឹងជីវភាពរស់នៅ របស់ប្រជាជន និងការលំបាករបស់អង្គការ និងអាជីវកម្ម។ ត្រូវតែដាក់ខ្លួនយើងនៅ ទីតាំងរបស់ប្រជាជន ពេលនោះយើងធ្វើសេនាធិការ ស្នើគោលនយោបាយ ឬដោះ ស្រាយបែបបទរដ្ឋបាលទើបមានប្រសិទ្ធភាព”។

ភាវូបនីយកម្ម និងបដិវត្តន៍ឧស្សាហកម្មទីបួន ដោយយកបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង និងសេដ្ឋកិច្ចចំណេះដឹងជាមូលដ្ឋានគ្រឹះនោះ ជួរកម្មាភិបាល មន្ត្រី រដ្ឋការ និយោជិតនិងពលករ ត្រូវតែមានភាពស្វាហាប់ ភាពច្នៃប្រឌិតយ៉ាងពិតប្រាកដ មានស្មារតីសិក្សារៀនសូត្រដោយខ្លួនឯង ធ្វើបច្ចុប្បន្នភាពចំណេះដឹង អភិវឌ្ឍន៍ជំនាញដោយឥតឈប់ឈរដើម្បីបំពេញតម្រូវការនៃស្ថានភាពថ្មី៕

យើងជឿជាក់ថា លោកអគ្គលេខាបក្ស To Lam នឹងបន្តដឹកនាំការអភិវឌ្ឍន៍របស់ប្រទេស និងលើកកម្ពស់ស្មារតីនៃសាមគ្គីភាពអន្តរជាតិ យើងជឿជាក់ថា លោកអគ្គលេខាបក្ស To Lam នឹងបន្តដឹកនាំការអភិវឌ្ឍន៍របស់ប្រទេស និងលើកកម្ពស់ស្មារតីនៃសាមគ្គីភាពអន្តរជាតិ

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ មិត្តភក្តិអន្តរជាតិ បានបន្តផ្ញើសំបុត្រ និងសារទូរលេខអបអរសាទរជូនចំពោះលោកប្រធានរដ្ឋតូ ឡឹម (To Lam) ដែលបានគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម បោះឆ្នោតកាន់ដំណែងអគ្គលេខាបក្ស។

ថ្នាក់ដឹកនាំ​វៀតណាម​អញ្ជើញទទួល​ជាមួយថ្នាក់ដឹកនាំបណ្តាប្រទេស​មក​គោរព​វិញ្ញាណក្ខន្ធ​លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្នាក់ដឹកនាំ​វៀតណាម​អញ្ជើញទទួល​ជាមួយថ្នាក់ដឹកនាំបណ្តាប្រទេស​មក​គោរព​វិញ្ញាណក្ខន្ធ​លោកអគ្គលេខាបក្ស Nguyen Phu Trong

អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Han Deok-Su ក្នុងឱកាសអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង, ប្រធានរដ្ឋវៀតណាម លោក តូ ឡឹមបានអះអាងថា៖ ការដែលលោកនាយករដ្ឋមន្ត្រី Han Deok-Su អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលកូរ៉េខាងត្បូងមកកាន់វៀតណាម ដើម្បីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង បានបង្ហាញថារដ្ឋាភិបាលកូរ៉េខាងត្បូងយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងកូរ៉េខាងត្បូង។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី