Trending now

វៀតណាម រំលឹកវិញ្ញាណក្ខ័ន្ធជនរួមជាតិ កម្មាភិបាល និងយុទ្ធជន​ដែល​ទទួល​មរណភាព​ដោយសារជំងឺរាតត្បាតកូវីដ ១៩

10:21 | 21/11/2021

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរួមជាតិ កម្មាភិបាល និងយុទ្ធជន ដែលទទួលមរណៈភាព ដោយសារជំងឺរាតត្បាតកូវីដ ១៩ បានប្រព្រឹត្តិទៅនៅទូទាំងប្រទេសនាយប់ថ្ងៃទី ១៩ វិច្ឆិកា (ថ្ងៃទី ១៥ កើត ខែ ១០)។

កម្ពុជា​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ចំនួន​ ២០ ​ម៉ឺនដូស​ជូន​រដ្ឋាភិបាល​វៀតណាម ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ ១៩ កម្ពុជា​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ចំនួន​ ២០ ​ម៉ឺនដូស​ជូន​រដ្ឋាភិបាល​វៀតណាម ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ ១៩
វៀតណាម -គុយបាសហការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ វៀតណាម -គុយបាសហការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩
ពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរួមជាតិ កម្មាភិបាល និងយុទ្ធជន ដែលទទួលមរណៈភាព ដោយសារជំងឺរាតត្បាតកូវីដ ១៩
ពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរួមជាតិ កម្មាភិបាល និងយុទ្ធជន ដែលទទួលមរណៈភាព ដោយសារជំងឺរាតត្បាតកូវីដ ១៩។ (រូបថត៖ VOV5)

នៅទីក្រុងហូជីមិញ តាងនាមបក្ស រដ្ឋ លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានសម្តែងនូវអារម្មណ៍រំជួលចិត្ត ក្ដីសោកសៅនិង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតដល់ក្រុមគ្រួសារ ដែលមានសាច់ញាតិទទួលមរណៈភាព ដោយសារជំងឺរាតត្បាតកូវីដ ១៩ ព្រមទាំង ឧទ្ទិសដល់វិញ្ញាណក្ខន្ធសពឲ្យទៅកាន់សុគតិភព។ លោក Do Van Chien បានសង្កត់ធ្ងន់ថា ជំងឺរាតត្បាតដែលមិនធ្លាប់មានតាំងពីមុនមកបានឆក់យកអាយុជីវិតរបស់ជនរួមជាតិជាង ២៣ ០០០ នាក់៖ “កូនចៅដែលបាត់បង់ឪពុកម្តាយគឺជា ឧប្បត្តិហេតុដ៏ធំធេងក្នុងជីវិតរបស់ខ្លួន។ បក្ស រដ្ឋ អ្នកជិតខាង ញាតិសន្តាន នឹងរួមដំណើរជាមួយក្មួយៗក្នុងឆាកជិវិត។ ទោះបីជាជួបការលំបាកជាច្រើនក៏ដោយ ប៉ុន្តែខ្ញុំជឿជាក់ថា ដោយមានការថែទាំរបស់រដ្ឋ ការយកចិត្តទុកដាក់របស់សហគមន៍ និងសេចក្ដីស្រឡាញ់របស់ ញាតិសន្តាននោះ ក្មួយៗនឹងទទួលបានទំនុកបម្រុងមួយផ្នែកខាងស្មារតី និងសំភារៈផងដែរ”។

នាវេលាម៉ោង ២០ និង ៣០ នាទីលោក Vo Van Thuong សមាជិកអចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានអនុវត្តន៍ពិធីឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធជនរួមជាតិ កម្មាភិបាល និងយុទ្ធជន ដែលបានទទួលមរណៈភាពដោយសារជំងឺរាតត្បាតកូវីដ ១៩។ ក្រោយមក ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានអញ្ជើញអុជធូបទាន ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធជនរួមជាតិដែលទទួលមរណៈភាពដោយសារជំងឺរាតត្បាតកូវីដ ១៩។

នៅទីក្រុងហាណូយ ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនទីក្រុងយ៉ាងច្រើនកុះករក៏បានរៀបចំពិធី ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធដល់ជនរួមជាតិ កម្មាភិបាល និងយុទ្ធជនដែលបានទទួលមរណៈភាពដោយសារជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ