អាស៊ាន បានប្រកាសបើកទេសចរណ៍ឡើងវិញ កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២។ ការប្រកាសបើកទេសចរណ៍ឡើងវិញនេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន និងអគ្គលេខាធិការ នៅខេត្តព្រះសីហនុ។
![]() |
![]() |
![]() |
អាស៊ានប្រកាសបើកទេសចរណ៍ឡើងវិញជាផ្លូវការ |
ប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញនេះ ក្នុងចក្ខុវិស័យស្តារសេដ្ឋកិច្ច-សង្គមអាស៊ានឡើងវិញ ដោយ ឈរលើគោលការណ៍៥ចំណុចរួមមាន៖ ១ ចាប់ផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ធ្វើឱ្យចេញជារូបរាងនូវច្រកធ្វើដំណើរអាស៊ាន និងបង្កើតនូវកាតវ៉ាក់សាំងឌីជីថល។ ២ កំណត់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាគន្លឹះ ឆ្ពោះទៅការដំណើរការចង្វាក់ឧស្សាហកម្មទេសចរណ៍ឡើងវិញ។
៣៖ ជំរុញលើកទឹកចិត្តការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ស្របតាមវិធានសុខាភិបាល និងស្តង់ដាប្រតិបត្តិនៃប្រទេសសមាជិកនីមួយៗ។ ៤៖ ធានាឱ្យបានថាសេវាកម្ម និងធុរកិច្ចទេសចរណ៍ដំណើរការដោយអនុលោមតាមគោលការណ៍អាស៊ានស្តីពីអនាម័យ និងសុវត្ថិភាពសម្រាប់អ្នកជំនាញទេសចរណ៍ និង សហគមន៍ និងចុងក្រោយជំរុញភាពជឿជាក់ និងទំនុកចិត្តដល់ទេសចរណ៍ ពីសំណាក់ប្រតិបត្តិករ និងអ្នកផ្តល់សេវាកម្មទេសចរណ៍ទាំងអស់ ក្នុងតំបន់អាស៊ាន។
កន្លងទៅមុនកូវីដ-១៩ ផ្នែកវិស័យទេសចរណ៍បើគិតជា GDPស្មើនឹង១៤,៣ភាគរយនៃ GDP អាស៊ានសរុបទាំងមូល ហើយបើគិតនៅក្នុងមុខរបរការងារក្នុងអាស៊ានគឺស្មើប្រមាណជាង១៣ភាគរយឯណោះ។
ដូច្នេះវិស័យទេសចរណ៍នេះ សំខាន់ណាស់សម្រាប់ទ្រទ្រង់សហគ្រាសនៃមីក្រូតូច និងមធ្យមក្នុងអាស៊ានហើយក៏ជាផ្នែកមួយដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចក្នុងអាស៊ាន។ នេះបើតាមលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន។
ជាមួយគ្នានេះលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ឡូហ្គោទេសចរណ៌អាស៊ានថ្មី (New ASEAN Tourism Logo) និងតែមធ្វើដំណើរប្រកបដោយសុវត្ថិភាពអាស៊ាន (ASEAN Safe Travel Stamp “Safe and Warm”) ដែលជាផ្នែកមួយនៃផែនការស្តារវិស័យទេសចរណ៍ឡើងវិញ៕
Thmeythmey/cambodianess
មតិពីមិត្តអ្នកអាន