Trending now

សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញជាបណ្តើរៗ

08:35 | 11/10/2022

នៅថ្ងៃទី៦ ខែតុលា ថ្លែងសុន្ទរកថាបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា ការសម្រេចបាននូវគោលដៅនៃការស្តារឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព ទាមទារឲ្យមានសមត្ថភាពដោះស្រាយបញ្ហាប្រឈមជាសាកល​ដែលស្មុគស្មាញ តាមរយៈកិច្ចសហប្រតិបត្តិការ សាមគ្គីភាព និងឯកភាព។

សេដ្ឋកិច្ចកម្ពុជា នៅតែមានកំណើនឡើងវិញ ទោះបី ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិប្រេងឥន្ធនៈ សេដ្ឋកិច្ចកម្ពុជា នៅតែមានកំណើនឡើងវិញ ទោះបី ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិប្រេងឥន្ធនៈ
ធនាគារអភិវឌ្ឍន៍អាស៊ី៖ សេដ្ឋកិច្ចកម្ពុជានឹងរីកចម្រើនយ៉ាងឆាប់រហ័សនៅឆ្នាំ ២០២២ ធនាគារអភិវឌ្ឍន៍អាស៊ី៖ សេដ្ឋកិច្ចកម្ពុជានឹងរីកចម្រើនយ៉ាងឆាប់រហ័សនៅឆ្នាំ ២០២២

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាសម្រេចបានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដោយចាត់វិធានការទាន់ពេលវេលា ដូចជាការចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញនៅទូទាំងប្រទេស។

ការអនុវត្តវិធានការខាងលើបានបង្កើតលក្ខខណ្ឌសម្រាប់កម្ពុជាក្នុងការបើកប្រទេសឡើងវិញ និងដំណើរការសេដ្ឋកិច្ចចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ ហើយរហូតមកដល់ពេលនេះ សេដ្ឋកិច្ចកំពុងងើបឡើងវិញជាលំដាប់។

សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញជាបណ្តើរៗ
នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា សេដ្ឋកិច្ចកំពុងងើបឡើងវិញជាបណ្តើរៗ

នៅក្នុងឆ្នាំ ២០២០ ជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានដោយធ្លាក់ចុះ ៣,១% ដែលជាកំណើនអវិជ្ជមានលើកដំបូងក្នុងរយៈពេលជាង ២ ទសវត្សរ៍ ចុងក្រោយនេះ។ ដល់ឆ្នាំ ២០២១ សេដ្ឋកិច្ចកម្ពុជាបានកើនឡើង ៣% ហើយមានលទ្ធភាពនឹងកើនឡើងពី ៥% ឬ ៦% ក្នុងឆ្នាំ ២០២២ និង ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីរក្សាកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង រាជរដ្ឋាភិបាលនឹងវិនិយោគបន្ថែមទៀតលើវិស័យសុខាភិបាល គាំពារសង្គម ការអភិវឌ្ឍធនធានមនុស្ស សហគ្រាសធុនតូចនិងមធ្យម បច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍបៃតង។

សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» រៀបចំធ្វើឡើងក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩»។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២នេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រហែល ៤០០នាក់ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតបរទេស តំណាងបេសកកម្មការទូតបរទេសនានាប្រចាំកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅប្រទេសកម្ពុជាផងដែរ។

សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី