Trending now

សេដ្ឋកិច្ចកម្ពុជា នៅតែមានកំណើនឡើងវិញ ទោះបី ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិប្រេងឥន្ធនៈ

08:51 | 04/07/2022

ខណៈ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​ពិភពលោក​បាន​ធ្លាក់​ថ្លៃ​ជា​បន្តបន្ទាប់​ នៅ​ទីផ្សារ​កម្ពុជា​ឯនេះ​ វិញ​ តម្លៃ​ប្រេងឥន្ធនៈ​បាន​ធ្លាក់​ចុះ​តិចតួច​បំផុត​។​ កត្តា​នេះ​នាំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ លើកយក​បញ្ហា​នេះ​មក​ថ្លែង​ក្នុង​វេទិកាសាធារណៈ​ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​នេះ​ ធ្វើ​យ៉ាងណា​ឲ្យ​តម្លៃ​ឥន្ធនៈ​ស្រប​តាម​ទីផ្សារ​អន្តរជាតិ​។​

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ទោះបី​ចំនួនអ្នកដែលឆ្លងមេរោគត្រូវបានព្យាបាលជាសះស្បើយច្រើនស្ទើរអស់ហើយក្តី សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ទោះបី​ចំនួនអ្នកដែលឆ្លងមេរោគត្រូវបានព្យាបាលជាសះស្បើយច្រើនស្ទើរអស់ហើយក្តី
សេដ្ឋកិច្ចកម្ពុជា​មាន​ស្ថាន​ភាពល្អ​ក្នុង​ឆ្នាំ​២០១៩ ប៉ុន្តែ​អាច​ជួប​ហានិភ័យ​នៅ​ថ្ងៃ​អនាគត បើ​មិន​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ សេដ្ឋកិច្ចកម្ពុជា​មាន​ស្ថាន​ភាពល្អ​ក្នុង​ឆ្នាំ​២០១៩ ប៉ុន្តែ​អាច​ជួប​ហានិភ័យ​នៅ​ថ្ងៃ​អនាគត បើ​មិន​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​
សេដ្ឋកិច្ចកម្ពុជា នៅតែមានកំណើនឡើងវិញ ទោះបី ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិប្រេងឥន្ធនៈ
រូបថតឧទាហរណ៍

យោងតាមការព្យាករណ៍ចុងក្រោយ របស់ធនាគារពិភពលោក (WB) បានឲ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងទទួលបានកំណើន ៤.៥ភាគរយ ក្នុងឆ្នាំ២០២២ ប៉ុន្តែត្រូវទប់ទល់នឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ។

របាយការណ៍បច្ចុប្បន្នភាព ស្តីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ក្រោមចំណងជើង Weathering the Oil Price Shock ដែលចេញផ្សាយដោយធនាគារពិភពលោក ក្នុងខែមិថុនានេះ បង្ហាញថា ខណៈដែល សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញទំនិញទៅបរទេស កំពុងបន្តរើបឡើងវិញ ពីការធ្លាក់ចុះក្នុងសម័យ មានការរាតត្បាតជំងឺកូវីដ-១៩ កំណើននេះ មានសភាពមិនដូចគ្នា នៅតាមគ្រប់ផ្នែកទេ ដោយសា រ តែអតិផរណា ដែលបណ្តាលមកពីសង្គ្រាម នៅប្រទេសអ៊ុយក្រែន។

របាយការណ៍នេះ បង្ហាញថា នៅក្នុងឆមាសទីមួយ ឆ្នាំ២០២២ ការនាំចេញមានតម្លៃ ទឹកប្រាក់៤.៨ប៊ីលានដុល្លារអាមេរិក គឺកើន២៦ភាគរយ ធៀបទៅនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ វិស័យប្រពៃណីដែលជំរុញកំណើន មានផ្នែកកាត់ដេរសម្លៀកបំពាក់, ទំនិញធ្វើដំណើរនិងស្បែកជើង នៅតែបន្តរីកទំហំ រីឯឧស្សាហកម្មផលិតថ្មីៗ ដូចជាផ្នែកផលិតបរិក្ខារអគ្គិសនី និងគ្រឿងបន្លាស់រថយន្តជាដើម កំពុងតែលេចរូបរាង ហើយការនាំចេញ ទៅសហរដ្ឋអាមរិក ក៏កំពុងតែស្ទុះឡើងវិញដែរ។

ថ្វីដ្បិតតែសេដ្ឋកិច្ច មានសន្ទុះខ្លាំងក៏ពិតមែន ដំណើរស្តារឡើងវិញបែរជាជួបសភាពយឺតយ៉ាវ ដោយសារតែការស្រុតចុះ នូវតម្រូវការលើទីផ្សារសកល។ ការឡើងថ្លៃឥតស្រាកស្រាន្ត នៃប្រេងឥន្ធនៈ និងស្បៀងអាហារ នៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណា ឲ្យកាន់តែធំឡើង ហើយនៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះ ដែលមិនសូវមានប្រាក់សន្សំ ទំនងជាត្រូវរងទម្ងន់នៃការលំបាកធ្ងន់ ជាងគេពីសំណាក់វិបត្តិប្រេងឡើងថ្លៃនេះ។ ឱនភាពបញ្ជីសារពើពន្ធ ត្រូវបានរំពឹងទុកថា នឹងកើនដល់៦.៣ភាគរយនៃផ.ស.ស ដោយសារតែរដ្ឋាភិបាលចាំបាច់ ត្រូវបន្តធ្វើការចំណាយ ទៅលើកម្មវិធីនានាដើម្បីជួយដល់ជនក្រីក្រ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យ ធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា យុទ្ធសាស្ត្រ «រស់នៅជាមួយកូវីដ-១៩» បានបង្កលក្ខណៈឲ្យសេដ្ឋកិច្ច មានដំណើរការ ឈានទៅស្តារស្ថានភាពឡើងវិញ។ ប៉ុន្តែផ្លូវទៅមុខទៀត នៅស្រពេចស្រពិលនៅឡើយ។

លោកស្រី ពោលបន្ថែមទៀតថា «ការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារលើពិភពលោក ដោយសារតែសង្គ្រាម នៅប្រទេសអ៊ុយក្រែន កំពុងតែថែមទម្ងន់នៃការលំបាក ថែមទៀតទៅលើជនក្រីក្រ ហើយវាក៏នឹងធ្វើឲ្យ ការកាត់បន្ថយភាពក្រីក្រ ថមថយល្បឿនវិញដែរ។ កម្មវិធីផ្ទេរសាច់ប្រាក់របស់រដ្ឋាភិបាល ដែលកន្លងមកមានសារៈសំខាន់ណាស់ ក្នុងការជួយគ្រួសារក្រីក្រ ក្នុងការឆ្លងកាត់ការលំបាក ក្នុងពេលមានជំងឺរាតត្បាត នឹងចាំបាច់ត្រូវតែបន្តធ្វើតទៅទៀត»។

លោកស្រី បញ្ជាក់ថា នៅក្នុងដំណាក់កាលមធ្យម សេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងមានកំណើនជាមធ្យម ៦ភាគរយក្នុងមួយឆ្នាំ ដោយសារអំណោយផល ពីច្បាប់វិនិយោគថ្មី អមដោយកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគីនានា សម្រាប់ជួយជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្ម ផង។ របាយការណ៍នេះ ផ្តល់អនុសាសន៍ គោលនយោបាយមួយចំនួន ដែលអាចជួយទ្រទ្រង់សកម្មភាព ស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤
កងទ័ពជើងទឹកវៀតណាមប្រគល់ភារកិច្ចជូនក្រុមបេសកកម្មចូលរួមកិច្ចប្រជុំដកបទពិសោធន៍​យាមល្បាតរួមនៅកម្ពុជា