Trending now

សេដ្ឋកិច្ចកម្ពុជា​មាន​ស្ថាន​ភាពល្អ​ក្នុង​ឆ្នាំ​២០១៩ ប៉ុន្តែ​អាច​ជួប​ហានិភ័យ​នៅ​ថ្ងៃ​អនាគត បើ​មិន​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​

16:32 | 30/07/2019 (ប្រភព៖ thmeythmey.com សរុបដោយ ហេង វុធ្ធី)

កំណើនសេដ្ឋកិច្ច​កម្ពុជា នៅតែ​ស្ថិតក្នុង​ស្ថានភាព​រឹងមាំ ៧,១ ភាគរយ ក្នុង​ឆ្នាំ​២០១៩​នេះ បើទោះបីជា​កំណើនសេដ្ឋកិច្ច​ពិភពលោក បាន​ថមថយ​ល្បឿន ដោយសារ​ការថយចុះ​នៃ​សកម្មភាព​ពាណិជ្ជកម្ម​អន្តរជាតិ​ក្តី​។ លោកស្រី ជា សិរី នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ បានលើកឡើង​បែបនេះ​ក្នុង​កម្មវិធី បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២​ឆ្នាំ​២០១៩ របស់​ធនាគារជាតិ កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩​។​

លោកស្រី ជា សិរី នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិកម្ពុជា (រូបថត៖ thmeythmey.com)

នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ បាន​និយាយថា ក្នុង​ឆ្នាំ​២០១៩​នេះ សេដ្ឋកិច្ចកម្ពុជា​នឹងមាន​កំណើន ៧,១ ភាគរយ ព្រោះ​មានការ​គាំទ្រ​ដោយ​វិស័យ​សំខាន់ៗ ដូចជា វិស័យ​ឧស្សាហកម្ម ១០,៥ ភាគរយ​, សេវាកម្ម ៦,៦ ភាគរយ ហើយ​គួបផ្សំ​នឹង​ការ​កើន​ល្បឿន​បន្តិច​នៃ​វិស័យ​កសិកម្ម ១,៤ ភាគរយ​។​បើតាម​លោកស្រី ជា សិរី ជញ្ជីងទូទាត់​កម្ពុជា ត្រូវបាន​ប៉ាន់​ស្មានថា​មាន​ស្ថានភាព​ល្អប្រសើរ និង​បន្ត​អតិរេក ៥,៥ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (៧៤១ លាន​ដុល្លារ​អាមេរិក​)​។ ប៉ុន្តែ​សេដ្ឋកិច្ចកម្ពុជា​ក៏​ងាយ​នឹង​ជួប​ហានិភ័យ​ផងដែរ​នា​ថ្ងៃ​អនាគត ដែល​តម្រូវ​កម្ពុជា​ត្រូវតែ​ធ្វើ​ពិពិធ​កម្ម​លើ​សេដ្ឋកិច្ច លើ​គ្រប់​វិស័យ​។

នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​បើ​យើង​ពិនិត្យ​ជារួម​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​យើង​នឹង​នៅ​បន្ត​ដឹកនាំ​កំណើនសេដ្ឋកិច្ច​អន្តរជាតិ ដោយសារ​នៅក្នុង​សហរដ្ឋអាមេរិក​ក្តី នៅ​អឺរ៉ុប​ក្តី នៅ​ជប៉ុន​ក្តី​កំណើន​កើនឡើង​ដែរ​ប៉ុន្តែ​ក្នុង​កម្រិត​ទាប​។ ដោយឡែក​ក្នុង​តំបន់​អាស៊ី​កំណើន​នឹង​កាន់តែ​ខ្ពស់​»​។

​លោកស្រី សិរី ក៏​សង្កត់ធ្ងន់ថា កម្ពុជា ជា​ប្រទេស​ពឹង​ផ្អែកលើ​វិស័យ​តិចតួច ដែល​ងាយ​ប្រឈម​នឹង​ភាពផុយស្រួយ​ដល់​កំណើនសេដ្ឋកិច្ច ដែល​នាំ​ឲ្យ​មាន​ហានិភ័យ​ណាមួយ​កើតឡើង ទៅលើ​វិស័យ​ទាំងនោះ រួមមាន កសិកម្ម កាត់ដេរ និង​សំណង់​ជាដើម​។​

«​វិស័យ​កសិកម្ម​នៅតែ​ដើរតួនាទី​សំខាន់​ក្នុង​សេដ្ឋកិច្ចកម្ពុជា បើទោះបីជា​មើលទៅ​មាន​សភាព​តូចក្តី ដូច្នេះ​ក្នុងករណី​មានការ​បម្រែបម្រួល​អាកាសធាតុ (​មិនមាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​) វា​នឹងធ្វើ​ឲ្យ​ប៉ះពាល​ដល់​ជីវភាព​កសិករ​យ៉ាងច្រើន​។ ការរំពឹង​លើ​វិស័យ​កាត់ដេរ​ក៏​ធំ​ដែរ ខណៈ​វិស័យ​មួយ​នេះ​ងាយ​នឹង​ទទួល​ការប្រែប្រួល​នៃ​តម្រូវការ​។ យើង​ធ្លាប់មាន​ពិសោធន៍​ក្នុង​ឆ្នាំ​២០០៨ និង​២០០៩ នៅពេលដែល​សេដ្ឋកិច្ច​អន្តរជាតិ​ធ្លាក់ចុះ ប្រជា​ពល​នៅក្នុង​ប្រទេស​ទាំងអស់នោះ​គាត់​ឈប់​ត្រូវ​ការទិញ​ខោអាវ ដូច្នេះ​តម្រូវ​ការទិញ​ខោអាវ​ត្រូវ​ធ្លាក់ចុះ ដែល​ធ្វើ​ឲ្យ​ការបញ្ជាទិញ​ខោអាវ​ពី​កម្ពុជា​នឹង​ធ្លាក់ចុះ​ផងដែរ ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​កម្ពុជា​ប្រ​ឈប​នឹង​ភាព​គ្មាន​ការងារ​ធ្វើ​»​។​នេះ​ជាការ​លើកឡើង​របស់​នា​យិ​កា​បច្ចេកទេស​នៃ​ធនាគារជាតិ​។​

លោកស្រី ជា សិរី នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិកម្ពុជា (រូបថត៖ thmeythmey.com)

របាយការណ៍​ធនាគារ​អភិវឌ្ឍន៍អាស៊ី​បាន​ព្យាករ​កាលពី​ខែមេសា​កន្លងមក​ថា សេដ្ឋកិច្ចកម្ពុជា​នឹងមាន​កំណើន​ប្រមាណ ៧ ភាគរយ​ក្នុង​ឆ្នាំ ២០១៩​នេះ និង ៦,៨ ភាគរយ​នៅ​ឆ្នាំ​២០២០​។ ប៉ុ​ន្ថែ​បញ្ហា​ប្រឈម​ក៏មាន​ច្រើន​ផងដែរ ហើយ​បញ្ហា​ប្រឈម​ដែល​សំខាន​ជាងគេ ដែល​រាជ​រដ្ឋា​ភិ​បាន​ត្រូវ​យកចិត្តទុកដាក់​គឺ ដោះស្រាយ​បញ្ហា​គម្លាត​ជំនាញ ដែល​កើតឡើង​ដោយ​ភាពមិន​ស៊ីគ្នា​រវាង​ជំនាញ​ដែល​ពឹង​លើ​កម្លាំង​ពលកម្ម និង​ជំនាញ​ដែល​និយោជក​ត្រូវការ​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ព្យាករ​ថា ក្នុង​ឆ្នាំ​២០១៩​នេះ វិស័យ​ឧស្សាហកម្ម​, ទេសចរណ៍ និង​វិស័យ​កសិកម្ម របស់​កម្ពុជា នឹង​ថយចុះ​ជាង​ឆ្នាំមុន​។ «​កំណើន​ទិន្នផល​ឧស្សាហកម្ម ទំនង​ថយចុះ​ពី​ប្រមាណ ១០,៨ ភាគរយ ក្នុង​ឆ្នាំ​២០១៨ មក​នៅត្រឹម​១០,១ ភាគរយ ក្នុង​ឆ្នាំ​២០១៩​។ កំណើន​នៃ​វិស័យ​សេវាកម្ម​នឹងមាន​ការ​ថមថយ​បន្តិច​ពី​៦,៩​ភាគរយ​មក​៦,៨​ភាគរយ ក្នុង​ឆ្នាំ​២០១៩​។ វិស័យ​កសិកម្ម​ត្រូវបាន​ព្យាករណ៍​ថា មាន​កំណើន​ប្រមាណ​១,៧​ភាគរយ ពោលគឺ​ថយចុះ​បន្តិច​ពី​១,៨​ភាគរយ កាលពី​ឆ្នាំមុន​។ ឱនភាព​សារពើពន្ធ​ត្រូវបាន​គ្រោងទុក​ក្នុង​កម្រិត ៤,៥​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប នៅ​ឆ្នាំ​២០១៩ បៀ​ប​ធៀប​នឹង​៥,១​ភាគរយ ដែល​បាន​គ្រោងទុក កាលពី​ឆ្នាំ​២០១៨»​។ នេះ​បើ​យោងតាម​របាយការណ៍​ទ​ស្សន​វិស័យ​អភិវឌ្ឍន៍អាស៊ី​របស់ ADB៕

(ប្រភព៖ thmeythmey.com សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ thmeythmey.com សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញលែងមាននាវានេសាទ IUU ទៀតហើយ
ការដក "កាតលឿង" របស់ EC៖ ការពិនិត្យឡើងវិញនូវកងនាវា ការធ្វើឌីជីថលទិន្នន័យ និងការដោះស្រាយការរំលោភបំពាន
ទិសដៅថ្មីសម្រាប់ជីវភាពរស់នៅរបស់អ្នកនេសាទវៀតណាម
ជួយអ្នកនេសាទទីក្រុងហូជីមិញឱ្យយល់ដឹងពីច្បាប់ និងនិយាយថាទេចំពោះការនេសាទខុសច្បាប់ (IUU)
ការយកឈ្នះលើ «កាតលឿង» របស់ IUU៖ តំបន់ជាច្រើនសម្រេចបាន ១០០% នៃនាវានេសាទដែលដំឡើងឧបករណ៍ត្រួតពិនិត្យការធ្វើដំណើរ