Trending now

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ទោះបី​ចំនួនអ្នកដែលឆ្លងមេរោគត្រូវបានព្យាបាលជាសះស្បើយច្រើនស្ទើរអស់ហើយក្តី

16:25 | 02/05/2020 (សរុបដោយវិច្ឆិកា)

សម្ដេចតេជោបានថា ទោះបី​ចំនួនអ្នកដែលឆ្លងមេរោគត្រូវបានព្យាបាលជាសះស្បើយច្រើនស្ទើរអស់ហើយក្តី ហើយមក​ទល់ថ្ងៃនេះក៏ពុំមានអ្នកឆ្លងថ្មីក៏ដោយ ក៏សូមបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន​ខ្ពស់ ដោយប្រើម៉ាស់ ទឹកអាល់កុល និងជែលលាងសម្អាតកម្ចាត់មេរោគ និងបាក់តេរីផ្សេងៗ​ឱ្យបានជាប្រចាំ។

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ទោះបី​ចំនួនអ្នកដែលឆ្លងមេរោគត្រូវបានព្យាបាលជាសះស្បើយច្រើនស្ទើរអស់ហើយក្តី

នៅលើផេកផ្លូវការ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា សូម​បងប្អូនបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពឱ្យបានល្អជានិច្ច ជាពិសេសក្នុងពេល​ដែល​ប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។

សម្ដេចតេជោបានបន្តថា ទោះបី​ចំនួនអ្នកដែលឆ្លងមេរោគត្រូវបានព្យាបាលជាសះស្បើយច្រើនស្ទើរអស់ហើយក្តី ហើយមក​ទល់ថ្ងៃនេះក៏ពុំមានអ្នកឆ្លងថ្មីក៏ដោយ ក៏សូមបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន​ខ្ពស់ ដោយប្រើម៉ាស់ ទឹកអាល់កុល និងជែលលាងសម្អាតកម្ចាត់មេរោគ និងបាក់តេរីផ្សេងៗ​ឱ្យបានជាប្រចាំ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមថា ស្របពេលនឹងការបង្កើន​អនា​ម័យ​​ថែរក្សាសុវត្ថិភាពសុខភាពអាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗ​យុវជន​ត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដាច់ខាត ព្រោះគ្រោះថ្នាក់ចរាចរណ៍​ដែលបាន​កើត​ឡើងរាល់ថ្ងៃ គឺបានសម្លាប់អាយុជីវិតពលរដ្ឋច្រើនជាងជំងឺឆ្លងកូវីវីដ-១៩ទៅទៀត។ សម្ដេច​តេជោក៏សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងមានសុវត្ថិភាពក្នុងការធ្វើ​ដំណើរ​នៅគ្រប់ទីកន្លែងទូទាំងប្រទេស។

បើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលអំពីស្ថានភាពជំងឺកូវីវីដ-១៩ នៅទូទាំងប្រទេសបានឱ្យដឹងថា គិត្រឹមព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ អ្នក​ព្យាបាលជាសះស្បើយសរុបមានចំនួនកើនដល់ ១២០នាក់ អ្នកដែលកំពុងសម្រាកព្យាបាល​សរុបបានថយចុះមកនៅចំនួន០២នាក់ ក្នុងចំណោមអ្នកដែលមានវីរុសកូវីដ-១៩ ដែលបានរក​ឃើញនៅទូទាំងប្រទេសចំនួន ១២២នាក់៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ