Trending now

វៀតណាម -គុយបាសហការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩

10:43 | 30/07/2021

ឯកអគ្គរដ្ឋទូត Orlando Nicolás Hernández Guillén បានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងដើម្បីរួមចំណែកពង្រឹងនិងពង្រីកបន្ថែមទៀត នូវចំណងមិត្តភាពប្រពៃណីពិសេស សាមគ្គីភាពភាតរភាព កិច្ចសហប្រតិបត្តិការនិងការជឿទុកចិត្តគ្នារវាងបក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសក្នុងគ្រាលំបាកនេះ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថាលោកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារនៃប្រទេសទាំងពីរដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការផលិតវ៉ាក់សាំងនៅវៀតណាម។

កាសែតឡាវ​ចុះផ្សាយព័ត៌មាន​ជាច្រើនអំពី​ការជួយឧបត្ថម្ភ​របស់​វៀតណាម​ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ កាសែតឡាវ​ចុះផ្សាយព័ត៌មាន​ជាច្រើនអំពី​ការជួយឧបត្ថម្ភ​របស់​វៀតណាម​ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩
វៀតណាម - កម្ពុជាសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ - ១៩ វៀតណាម - កម្ពុជាសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ - ១៩
អង្ករសរុបចំនួន ១២.០០០ តោនជាអំណោយដែលបក្ស រដ្ឋនិងប្រជាជនវៀតណាមជួយដល់ប្រជាជនគុយបា (រូបថត៖ VOV)
អង្ករសរុបចំនួន ១២.០០០ តោនជាអំណោយដែលបក្ស រដ្ឋនិងប្រជាជនវៀតណាមជួយដល់ប្រជាជនគុយបា (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតគុយបាលោក Orlando Nicolás Hernández Guillén ដែលចូលជួបសម្តែងការគួរសម។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធនិងជឿជាក់គ្នាទៅវិញទៅមកជាមួយគុយបា។ ជាពិសេស នាពេលថ្មីៗនេះ ក្រសួងនិងស្ថាប័ននានានៃប្រទេសទាំងពីរ បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជំនះរាល់ការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាត កូវីដ ១៩ ហើយបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV)
ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV)

លោកនាយករដ្ឋមន្រ្តីស្នើឱ្យឯកអគ្គរដ្ឋទូត Orlando Nicolás Hernández Guillénសម្របសម្រួលជាមួយក្រសួងស្ថាប័ននិងវិស័យនានារបស់វៀតណាមនិងគុយបាដើម្បីអនុវត្តន៍ប្រកប ដោយជោគជ័យនិងប្រសិទ្ធភាពនូវទិសដៅនិងវិធានការមួយចំនួន សំដៅពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ នាយករដ្ឋ មន្រ្តីបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ការចែករំលែកបទពិសោធ ន៍ក្នុងការសាកល្បងព្យាបាលការផ្តល់អាជ្ញាប័ណ្ណ ការផ្គត់ផ្គង់និងការផ្ទេរបច្ចេកវិទ្យា សម្រាប់ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅប្រទេសវៀតណាម ក្រោមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។

ចំណែកឯកអគ្គរដ្ឋទូត Orlando Nicolás Hernández Guillén បានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងដើម្បីរួមចំណែកពង្រឹងនិងពង្រីកបន្ថែមទៀត នូវចំណងមិត្តភាពប្រពៃណីពិសេស សាមគ្គីភាពភាតរភាព កិច្ចសហប្រតិបត្តិការនិងការជឿទុកចិត្តគ្នារវាងបក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសក្នុងគ្រាលំបាកនេះ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថាលោកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារនៃប្រទេសទាំងពីរដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការផលិតវ៉ាក់សាំងនៅវៀតណាម។

បន្ទាប់ពីជំនួបនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អំណោយជានិមិត្តរូប ជាអង្ករ ១០.០០០ តោនដល់បក្ស រដ្ឋនិងប្រជាជនគុយបា។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុងហាណូយ បានតាងនាមគណៈកម្មាធិការបក្ស រដ្ឋាភិបាលនិងប្រជាជនរដ្ឋធានីហាណូយ បានប្រគល់ជានិមិត្តរូបអង្ករចំនួន ២.០០០ តោន ជូនប្រជាជនទីក្រុងឡាហាវ៉ា ប្រទេសគុយបា៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស