យុគសម័យ - នៅថ្ងៃទី ២០ ខែវិច្ឆិកា ទីក្រុងកោះ Phu Quoc (ខេត្ត Kien Giang) នឹងស្វាគមន៍ក្រុមទេសចរណ៍អន្តរជាតិដំបូងគេក្នុងដំណាក់កាលធម្មតាតាមបែបគន្លងថ្មី បន្ទាប់ពីរយៈពេលជិត ពីរ ឆ្នាំនៃការ "មិនទទួលភ្ញៀវ" ដោយសារការរីករាលដាលនៃមេរោគ COVID-19។
![]() |
![]() |
![]() |
ក្រុមភ្ញៀវទេសចរណ៍អន្តរជាតិដែលមក Phu Quoc នឹងស្នាក់នៅ Vinpearl Resort & Spa Phu Quoc ដែលជាកន្លែងបានអនុញ្ញាតឱ្យទទួលភ្ញៀវអន្តរជាតិក្នុងតំបន់ដាច់ដោយឡែក។ |
តាមការគ្រោងទុក ភ្ញៀវទេសចរកូរ៉េខាងត្បូងចំនួន 209 នាក់នឹងមក Phu Quoc តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងចូលរួមក្នុងដំណើរទេសចររយៈពេល ៤ ថ្ងៃ ៣ យប់ និងស្នាក់នៅ Vinpearl ដោយការធ្វើដំណើរតាមជើងហោះហើរទៅកាន់កន្លែងសំរាកលំហែកាយចូលរួមសកម្មភាពលេងកំសាន្តជាច្រើន នៅបណ្តុំមណ្ឌល Phu Quoc United Center ដែលជា "គោលដៅមួយសម្រាប់គ្រប់តម្រូវការ" ។
ភ្ញៀវតាមជើងហោះហើរលេខ VJ3749 ពីអាកាសយានដ្ឋាន Incheon (ប្រទេសកូរ៉េខាងត្បូង) នឹងចូលមកដល់អាកាសយានដ្ឋានអន្តរជាតិ Phu Quoc នៅម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២០ ខែវិច្ឆិកា។ កាលវិភាគទាំងមូលនៃគណៈប្រតិភូបានបង្កើតឡើងដោយដៃគូយុទ្ធសាស្ត្ររបស់ Vinpearl - ក្រុមហ៊ុនទេសចរ Marketing Highland សហការជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលនាំអ្នកទេសចរមាន "លិខិតឆ្លងដែនវ៉ាក់សាំង" មកទស្សនាធនៅ Phu Quoc United តាមបទប្បញ្ញត្តិទទួលភ្ញៀវអន្តរជាតិរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្ត Kien Giang ។
បន្ទាប់ពីចូលប្រទេសវៀតណាម ភ្ញៀវទេសចនឹងបានពិនិត្យនៅអាកាសយានដ្ឋាន ដំឡើងកម្មវិធី IGOVN និង PC-COVID មុនពេលធ្វើដំណើរការទៅកាន់សណ្ឋាគារ។ ក្នុងអំឡុងពេលមកកម្សន្តរយៈពេល ៤ ថ្ងៃនិង ៣ យប់ អ្នកធ្វើដំណើរនឹងធ្វើតេស្តរហ័សដើម្បីរកឃើញជំងឺ COVID-19 ពីរដង នៅថ្ងៃដំបូង និងថ្ងៃចុងក្រោយនៃការធ្វើដំណើរ។ បើសិនភ្ញៀវមានលទ្ធផលតេស្តអវិជ្ជមាន អ្នកទេចរណ៍អាចទៅទស្សនាកម្សាន្ត បរិភោគអាហារ ទិញទំនិញនៅទីកន្លែងដ៏គួរឱ្យទាក់ទាញ យោងទៅតាមការធ្វើដំណើរនៃលិខិតឆ្លងដែនវ៉ាក់សាំង។
បុគ្គលិកទាំងអស់ដែលបម្រើភ្ញៀវទេសចរដែលមានលិខិតឆ្លងដែនវ៉ាក់សាំងត្រូវបានរៀបចំតាម "ប្រការទាំងបី នៅនឹងកន្លែង" សកម្មភាពកំណត់តំបន់ ដើម្បីធានាសុវត្ថិភាពខ្ពស់បំផុត ការត្រួតពិនិត្យកាលវិភាគទាក់ទងរបស់បុគ្គលម្នាក់ៗ ការត្រួតពិនិត្យសីតុណ្ហភាពរាងកាយនៅដើមនិងចុងបញ្ចប់នៃថ្ងៃធ្វើការ។
បន្ទាប់ពីទទួលស្វាគមន៍ក្រុមភ្ញៀវក្រុមដំបូងគេ នៅថ្ងៃទី ២០ខែវិច្ឆិកានេះ តាមគេគ្រោងទុក Phu Quoc ស្វាគមន៍ជើងហោះហើរអន្តរជាតិចំនួន 20 ក្នុងមួយខែក្នុងរយៈពេលខាងមុខនេះ៕
មតិពីមិត្តអ្នកអាន