Trending now

តំណាងការទូតវៀតណាមប្រចាំនៅបរទេស ផ្តល់ដំបូន្មានដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនា Phu Quoc

14:32 | 08/10/2021 យោងតាមវិឡុសំលេងវៀតណាម

នាថ្ងៃទី ៦ ខែតុលា អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក Doan Van Viet និងអនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung បានធ្វើជាសហអធិបតីភាព ក្នុងកិច្ចប្រជុំតាមអនឡាញជាមួយស្ថានប័នតំណាងការទូតវៀតណាមប្រចាំនៅបរទេស ស្ដីពីការបង្កើនការសម្របសម្រួលគ្នាផ្សព្វផ្សាយទេសចរណ៍វៀតណាម នៅតាមទីផ្សារសំខាន់ៗនានា។

គណៈប្រតិភូទីប្រឹក្សាយោធារបស់អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះកងពេទ្យកម្រិត២ របស់វៀតណាម គណៈប្រតិភូទីប្រឹក្សាយោធារបស់អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះកងពេទ្យកម្រិត២ របស់វៀតណាម
ផ្តល់សម្ភារៈបរិក្ខារពេទ្យសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ជូនអាជ្ញាធរ និងកងកម្លាំងការពារព្រំដែនកម្ពុជា ផ្តល់សម្ភារៈបរិក្ខារពេទ្យសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ជូនអាជ្ញាធរ និងកងកម្លាំងការពារព្រំដែនកម្ពុជា
ទិដ្ឋភាពនៃជំនួប (រូបថត៖ baoquocte)
ទិដ្ឋភាពនៃជំនួប (រូបថត៖ baoquocte)

ភាគីទាំងពីរបានធ្វើការពិភាក្សា ចែករំលែកព័ត៌មាន អំពីផែនការទទួលភ្ញៀវទេសចរអន្តជាតិនៅ Phu Quoc (ខេត្ត Kien Giang) ការផ្សព្វផ្សាយ ការជំរុញទេសចរណ៍វៀតណាម ការតភ្ជាប់សហគ្រាស និងការត្រៀមរៀបចំបើកចំហទីផ្សារទេសចរណ៍អន្តរជាតិទាំងស្រុង។

តំណាងក្រសួងវប្បធម៌កីឡានិងទេសចរណ៍បានឲ្យដឹងថា ក្រសួងបានធ្វើការជាមួយខេត្ត ក្រុង និងសហគ្រាសទេសចរណ៍នានា ដើម្បីត្រៀមរៀបចំបើកទេសចរណ៍ក្នុងស្រុក ក្រោយពីជំងឺររាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រង ដោយឈានចូលដំណាក់កាលរួមរស់ប្រកបដោយសុវត្ថិភាពជាមួយជំងឺរាតត្បាតរកូវីដ ១៩។

ទន្ទឹមនឹងនេះក្រសួងការបរទេស និងបណ្ដាស្ថាប័នតំណាងវៀតណាមប្រចាំនៅ បរទេស នឹងរួមដំណើរ ជួយឧបត្ថម្ភក្រសួងវប្បធម៌កីឡានិងទេសចរណ៍ បើកវិស័យទេសចរណ៍អន្តរជាតិឡើងវិញ។

នៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត និងតំណាងស្ថានប័នការទូតវៀតណាមប្រចាំនៅប្រទេសដូចជា៖ ជប៉ុន កូរ៉េខាងត្បូង ថៃ សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ រុស្ស៊ី ចិននិងម៉ាឡេស៊ី ជាដើម បានចែករំលែកព័ត៌មានដែលមានប្រយោជន៍ជាច្រើន អំពី តម្រូវការធ្វើដំណើរទេសចរណ៍របស់ប្រជាជននៅប្រទេសនានា ស្ថានភាពចាក់វ៉ាក់សាំងប្រឆាំងកូវីដ -១៩ ក៏ដូចជាផ្ដល់អនុសាសន៍អំពីផលិតផល និងសកម្មភាពចាំបាច់ ដើម្បីទទួលស្វាគមន៍ ភ្ញៀវទេសចរអន្តរជាតិផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា