Trending now

គណៈប្រតិភូទីប្រឹក្សាយោធារបស់អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះកងពេទ្យកម្រិត២ របស់វៀតណាម

15:57 | 07/10/2021 យោងតាមកាសែតកងទ័ពប្រជាជន

គណៈប្រតិភូទីប្រឹក្សាយោធារបស់អង្គការសហប្រជាជាតិ ដែលដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Birame Diop ប្រធានទីប្រឹក្សាយោធានៃនាយកដ្ឋានប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទីក្រុង ញូវយ៉ក ទើបតែបានមកបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យនៃកងពេទ្យកម្រិត២ (លេខ៣) នៃប្រទេសវៀតណាម នៅ Bentiu (ស៊ូដង់ខាងត្បូង) ដែលបានមានចំណាប់អារម្មណ៍យ៉ាងល្អនៅទីនេះ។

វៀតណាមបញ្ជូនកងទ័ពចំនួន ២៤ នាក់បន្ថែមទៀតទៅបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូង វៀតណាមបញ្ជូនកងទ័ពចំនួន ២៤ នាក់បន្ថែមទៀតទៅបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូង
កងកម្លាំងរក្សាសន្តិភាពវៀតណាមនៃអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ជួបសំណេះ​សំណាល​ជាមួយយុវជននៅទីក្រុងហូជីមិញ កងកម្លាំងរក្សាសន្តិភាពវៀតណាមនៃអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ជួបសំណេះ​សំណាល​ជាមួយយុវជននៅទីក្រុងហូជីមិញ
លោកនាយឧត្តមសេនីយ៍ Birame Diop ប្រធានទីប្រឹក្សាយោធានៃនាយកដ្ឋានប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក មកបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យនៃកងពេទ្យកម្រិត២ (លេខ ៣) នៃប្រទេសវៀតណាមនៅ Bentiu។ (រូបថត៖ qdnd)
លោកនាយឧត្តមសេនីយ៍ Birame Diop ប្រធានទីប្រឹក្សាយោធានៃនាយកដ្ឋានប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក មកបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យនៃកងពេទ្យកម្រិត២ (លេខ ៣) នៃប្រទេសវៀតណាមនៅ Bentiu។ (រូបថត៖ qdnd)

អមជាមួយប្រធានទីប្រឹក្សាយោធារបស់អង្គការសហប្រជាជាតិ មានលោកឧត្តមសេនីយ៍ទោ Shailesh Tinaikar មេបញ្ជាការកងកម្លាំងយោធានៅបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS)។ មន្ទីរពេទ្យនៃកងពេទ្យកម្រិត ២ (លេខ ៣) មានកិត្តិយសទទួលស្វាគមន៍ចំពោះលោកនាយឧត្តមសេនីយ៍ Birame Diop ក្នុងឱកាសលោកអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅមូលដ្ឋាន Bentiu ភូមិភាគ Unity ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែតុលា។

នៅក្នុងកិច្ចប្រជុំនេះ អនុប្រធានមន្ទីរពេទ្យនៃកងពេទ្យកម្រិត២ (លេខ ៣) វៀតណាម លោក Tran Dang Khoa បានណែនាំបង្ហាញអំពីអង្គការចាត់តាំង ក្របខ័ណ្ឌបុគ្គលិក របៀបប្រតិបត្តិការមន្ទីរពេទ្យ ក៏ដូចជាលទ្ធផលមួយចំនួនដែលអង្គភាពសម្រេចបានក្នុងរយៈពេល ៦ ខែថ្មីនេះ ជាពិសេសគឺរាល់វិធានការទប់ទល់នឹងជំងឺ កូវីដ-១៩ ចាប់ពីថ្ងៃដែលពួកគេបានមកដល់តំបន់នេះ។ បន្ទាប់ពីបានស្តាប់នូវការណែនាំអំពីបច្ចេកទេស ជំនាញ​ រូបភាពក្នុងការព្យាបាលដោយប្រើវិធីសាស្រ្តចលនាកាយសម្បទានោះ លោកនាយឧត្តមសេនីយ៍ Birame Diop និងសមាជិកនៃគណៈប្រតិភូបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរាល់គុណសម្បត្តិនៃវិធីសាស្រ្តព្យាបាលដោយប្រើឱសថបុរាណក្នុងការព្យាបាលជំងឺមួយចំនួនដែលទទួលបានលទ្ធផលដ៏ល្អៗ។ ហើយនេះក៏ជាលើកដំបូងដែលមន្ទីរពេទ្យនៃកងពេទ្យកម្រិត ២ វៀតណាម បានបង្កើតផ្នែកមុខងារដើម្បីអនុវត្តការព្យាបាលដោយប្រើឱសថបុរាណក្នុងសកម្មភាពវិជ្ជាជីវៈ។

ការសម្តែងស្គរ «ស្មារតីវៀតណាម» បន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗចំពោះមិត្តភក្តិបរទេស។ (រូបថត៖ qdnd)
ការសម្តែងស្គរ «ស្មារតីវៀតណាម» បន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗចំពោះមិត្តភក្តិបរទេស។ (រូបថត៖ qdnd)

ក្នុងនាមគណៈប្រតិភូ លោកនាយឧត្តមសេនីយ៍ Birame Diop បានវាយតម្លៃខ្ពស់ចំពោះបទពិសោធន៍របស់បុគ្គលិកអង្គភាព និងការរួមចំណែកក្នុងការជួយថែទាំសុខភាពដល់បុគ្គលិកនៃអង្គការសហប្រជាជាតិ ដែលកំពុងបំពេញការងារ និងបេសកកម្មនៅទីនេះ។ លោកបានសម្តែងក្តីជឿជាក់ថា ជាមួយនឹងសមត្ថភាព និងការអភិវឌ្ឍរបស់ខ្លួននាពេលខាងមុខ អង្គភាពនឹងរួមចំណែកបន្ថែមទៀតដល់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

គណៈប្រតិភូទីប្រឹក្សាយោធារបស់អង្គការសហប្រជាជាតិក៏មានការចាប់អារម្មណ៍ជាមួយនឹងទេសភាពស្រស់ស្អាត និងពោរពេញទៅដោយពណ៌បៃតងនៅក្នុងបរិវេណនៃមន្ទីរពេទ្យវៀតណាមផងដែរ ជាពិសេសនៅខ្លោងទ្វារធំនៃមន្ទីរពេទ្យដែលត្រូវបានតុបតែងដោយគំនូរផ្កាឈូកដ៏ធំមួយផ្ទាំង ដែលជាផ្កាជាតិរបស់វៀតណាម។ ក្រៅពីនោះ គណៈប្រតិភូក៏ត្រូវបានណែនាំអំពីផែនទីនៃប្រទេសវៀតណាមដែលត្រូវបានធ្វើពីក្រួស និងរូបភាពលោកប្រធានហូជីមិញមួយផ្ទាំង ដែលត្រូវបានដាក់តាំងនៅច្រកចូលមន្ទីរពេទ្យ ។

គួរឱ្យរំលឹកដែរថា នៅក្នុងកម្មវិធីសម្តែងសិល្បៈដើម្បីស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកនាយឧត្តមសេនីយ៍ Birame Diop និងគណៈប្រតិភូទីប្រឹក្សា ដែលបានប្រារព្ធឡើងនៅឯកងវរសេនាតូចឆ្មាំ ម៉ុងហ្គោលី នៅ Bentiu នោះ ការសម្តែងដំបូងគឺរបស់វៀតណាមតែម្តង ការសម្តែងពិតជាបានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗចំពោះមិត្តភក្តិបរទេស ហើយតាមរយៈការសម្តែងសិល្បៈនេះនឹងរួមចំណែកផ្សព្វផ្សាយពីរូបភាពនៃប្រទេសវៀតណាមមួយដ៏មានកិត្យានុភាព ស្រស់ស្អាត និងជួយពង្រឹងចំណងសាមគ្គីភាពអន្តរជាតិថែមទៀតផង៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស