Trending now

កងកម្លាំងរក្សាសន្តិភាពវៀតណាមនៃអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ជួបសំណេះ​សំណាល​ជាមួយយុវជននៅទីក្រុងហូជីមិញ

21:14 | 16/04/2021

នាយប់ថ្ងៃទី ១៥ ខែមេសា សម្ព័ន្ធយុវជនវៀតណាមនៅទីក្រុងហូជីមិញ បានរៀបចំជំនួបសំណេះសំណាលជាមួយកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូងជាមួយយុវជនទីក្រុង។

ប្រទេសវៀតណាមស្នើសុំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់កងកម្លាំងរក្សាសន្តិភាព ប្រទេសវៀតណាមស្នើសុំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់កងកម្លាំងរក្សាសន្តិភាព
សមាគមសហគ្រិនវៀតណាមនៅឯបរទេសបានប្រគល់ទឹកប្រាក់ជាង ២០០ លានដុងដល់កងកម្លាំងរក្សាសន្តិភាពវៀតណាម សមាគមសហគ្រិនវៀតណាមនៅឯបរទេសបានប្រគល់ទឹកប្រាក់ជាង ២០០ លានដុងដល់កងកម្លាំងរក្សាសន្តិភាពវៀតណាម
ការសម្តែងសិល្បៈនៅកម្មវិធី
ការសម្តែងសិល្បៈនៅកម្មវិធី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីបានប្រព្រឹត្ដទៅសកម្មភាពជាច្រើនដូចជា ការតាំងពិព័រណ៍រូបភាពរបស់កងកម្លាំងរក្សាសន្ដិភាពវៀតណាម នៃអង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង សម្ព័ន្ធយុវជនវៀតណាមនៅទីក្រុងហូជីមិញ បានប្រគល់ទង់ជាតិចំនួន ២០០ សន្លឹកជូនកងពេទ្យកម្រិត ២ លេខ ៣ និងក្រមាចំនួន ២០០ និងផ្លាកសញ្ញា “ខ្ញុំស្រឡាញ់ប្រទេសខ្ញុំ” ចំនួន ២០០។ល។

ក្នុងឱកាសនេះដែរ សម្ព័ន្ធយុវជនវៀតណាមនៅទីក្រុងហូជីមិញ និងកងពេទ្យកម្រិត ២ លេខ ៣ បានចុះហត្ថលេខាលើខ្លឹមសារសហប្រតិបត្តិការសំខាន់ៗដូចជា ការរៀបចំជំនួបសំណេះសំណាលតាមរយៈប្រព័ន្ធវីដេអូ "យុវជន និងសេចក្តីប៉ងប្រាថ្នារបស់វៀតណាមឈានទៅមុខ" កសាងបរិយាកាសបៃតងនៅកងពេទ្យកម្រិត ២ លេខ ៣ និងចូលរួមគម្រោងអន្ដរជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង (ថែទាំសុខភាព និងផ្លាស់ប្តូរវប្បធម៌) ព្រមទាំងបំផុសការគូរគំនូរក្រោមប្រធានបទ "សេចក្តីស្រឡាញ់សន្តិភាព"។ល។

នៅក្នុងកម្មវិធីនេះ ប្រតិភូទាំងឡាយបានជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកដែលចូលរួមបេសកកម្មរក្សាសន្ដិភាពវៀតណាមនៃអង្គការសហប្រជាជាតិ រួមទាំងកម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ៣។ ជាពិសេសយុវជនទីក្រុងហូជីមិញត្រូវបានជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ៣ ដែលកំពុងបំពេញភារកិច្ចនៅស៊ូដង់ខាងត្បូងតាមរយៈប្រព័ន្ធវីដេអូ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)