Trending now

សមាគមសហគ្រិនវៀតណាមនៅឯបរទេសបានប្រគល់ទឹកប្រាក់ជាង ២០០ លានដុងដល់កងកម្លាំងរក្សាសន្តិភាពវៀតណាម

18:08 | 16/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៥ ឧសភានៅទីក្រុងហាណូយអនុប្រធានគណៈកម្មាធិការជាតិ ទទួលបន្ទុក កិច្ចការប្រជាជនវៀតណាម​នៅបរិទេស (ក្រសួងការបរទេសវៀតណាម) លោក Luong Thanh Nghi បានប្រគល់អំណោយជាទឹកប្រាក់ជាង ២៣២ លានដុងពីសមាគមសហគ្រិនវៀតណាមជូន ដល់នាយកដ្ឋានរក្សាសន្តិភាពវៀតណាម។

ទិដ្ឋភាពនៃពិធីនេះ

លោក Luong Thanh Nghi បានមានប្រសាសន៍ថានេះជាថវិការដែលបានរៃអង្គាសដោយ សហគមន៍សហគ្រិនវៀតណាមនៅក្រៅប្រទេសតាមរយៈសមាគម ហើយអំណោយនេះគឺជាទឹកចិត្តក្នុងការបញ្ជូនទៅកម្មាភិបាលនិងយុទ្ធជននៃកងទ័ពប្រជាជន វៀតណាមដែលកំពុងបំពេញកាតព្វកិច្ចការពារសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាមនៅឯប្រទេសស៊ូដង់ខាងត្បូងនិងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ លោក Luong Thanh Nghi បានបញ្ជាក់បន្ថែមថា សកម្មភាពគាំទ្ររបស់ សមាគមនេះពិតជាមានអត្ថន័យហើយក៏ជាសកម្មភាពដំបូងរបស់សហគមន៍វៀតណាមនៅឯបរទេសឆ្ពោះទៅកម្លាំងរក្សាសន្តិភាពរអង្គការសហប្រជាជាតិរបស់វៀតណាម។

តាងនាមយុទ្ធជនដែលកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់ វៀតណាមនៅស៊ូដង់ខាងត្បូងនិងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ប្រធាននាយកដ្ឋានរក្សាសន្តិភាព វៀតណាម លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung បានទទួលអំណោយជំនួយនេះហើយបាន សង្កត់ធ្ងន់ផងដែរថានេះជាលើកទីដំបូង ដែលយុទ្ធជននៃនាយកដ្ឋាន ទទួលបានការយកចិត្តទុក ដាក់និងលើកទឹកចិត្តពីប្រជាជនវៀតណាមនៅឯបរទេសព្រមទាំងថ្លែងអំណរគុណយ៉ាងខ្លាំងនិង សន្យាថានឹងបំពេញភារកិច្ចដែលបានចាត់តាំងដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូនក្នុងការរក្សា សន្តិភាពអន្តរជាតិដែលសក្តិសមនឹងគំរូកងទ័ពលោក អ៊ុំហូផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គុយបាតែងតែចាត់ទុកវៀតណាមជាគំរូក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ
សហការបោះពុម្ពផ្សាយកម្រងស្នាដៃរបស់ថ្នាក់ដឹកនាំគុយបា Fidel Castro Ruz
ការសិក្សារៀនសូត្រ និងធ្វើតាមប្រធាន Ho Chi Minh ក្លាយជាកម្លាំងចលករក្នុងការរុញច្រានពលកម្ម និងការបង្កើតថ្មី
Fukuoka ដោះដូរទិសដៅគាំទ្រសហគមន៍ប្រជាជនវៀតណាមនៅជប៉ុន
ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី ព្រមានពលរដ្ឋអំពីបណ្ដាញបោកប្រាស់ និងល្បែងស៊ីសងខុសច្បាប់