យុគសម័យ - ក្នុងឱកាសអបអរសាទរខួប ១០១ ឆ្នាំនៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦) ទស្សនាវដ្តីយុគសម័យ សូមណែនាំដោយក្តីគោរពនូវអត្ថបទសរសេររបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam ក្រោមចំណងជើងថា «សារព័ត៌មានបដិវត្តន៍វៀតណាមនៅក្នុងយុគសម័យឌីជីថល»។
បន្ទាប់ពីរយៈពេលជាងមួយសតវត្សរ៍រួមដំណើរជាមួយប្រជាជាតិ សារព័ត៌មានបដិវត្តន៍វៀតណាមកំពុងឈានជើងចូលទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីសន្លាងមួយ និងខុសប្លែកយ៉ាងខ្លាំងនៅលើស្ទើរតែគ្រប់វិស័យទាំងអស់។ លម្ហឌីជីថលបានក្លាយជាធាតុផ្សំដ៏សំខាន់ និងមិនអាចខ្វះបាននៃជីវភាពរស់នៅជាក់ស្តែងប្រចាំថ្ងៃ។ បច្ចេកវិទ្យាឌីជីថល ទិន្នន័យធំ បញ្ញាសិប្បនិម្មិត បណ្តាញសង្គម និងបណ្តាវេទិកាផ្សព្វផ្សាយឆ្លងដែន បានធ្វើការផ្លាស់ប្តូរតាំងពីឫសគល់នូវរបៀបដែលព័ត៌មានត្រូវបានបង្កើតឡើង ចែកចាយ ទទួលយក និងផ្ទៀងផ្ទាត់។
![]() |
| អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam ថ្លែងមតិនៅក្នុងជំនួបជាមួយបណ្តាអ្នកសារព័ត៌មានឆ្នើមនាគ្រារសៀលថ្ងៃទី ១៦ ខែមិថុនា។ |
សព្វថ្ងៃនេះ ប្រជាជនសិក្សា ធ្វើការ ប្រាស្រ័យទាក់ទង ទិញលក់ កម្សាន្ត សម្តែងទស្សនៈ និងចូលរួមក្នុងបណ្តាបញ្ហាសង្គមតាមរយៈបណ្តាវេទិកាអនឡាញ។ រលកទំហូរព័ត៌មានដ៏រហ័ស និងសម្បូរបែបបាននាំមកនូវឱកាសដ៏ធំធេងសម្រាប់ការផ្សព្វផ្សាយចំណេះដឹង សម្រាប់ប្រជាធិបតេយ្យសង្គម និងការផ្លាស់ប្តូរថ្មីខាងការបង្កើតច្នៃប្រឌិត។ បណ្តាគោលការណ៍ធំៗរបស់បក្ស គោលនយោបាយថ្មីៗរបស់រដ្ឋ និងព័ត៌មានវិជ្ជមានទាំងឡាយ អាចឈានទៅដល់មនុស្សរាប់សិបលាននាក់ក្នុងពេលតែមួយ តាមរយៈទម្រង់ និងមធ្យោបាយផ្សេងៗគ្នាជាច្រើន។ បច្ចេកវិទ្យាជួយឱ្យសារព័ត៌មានខិតជិតប្រជាជនជាងមុន និងទទួលបានព័ត៌មានត្រឡប់មកវិញលឿនជាងមុន។
ទោះជាយ៉ាងណាក៏ដោយ បរិយាកាសបណ្តាញក៏ធ្វើឱ្យជីវភាពព័ត៌មានមានភាពស្មុគស្មាញជាងមុនផងដែរ ដោយងាយរងការជះឥទ្ធិពលដោយអារម្មណ៍មួយឆាវ ព័ត៌មានលំអៀង ការលួចគ្រប់គ្រងក្បួនដោះស្រាយ និងបណ្តាសកម្មភាពផ្សព្វផ្សាយព័ត៌មានដែលមានគោលបំណងច្បាស់លាស់។ ព័ត៌មានក្លែងក្លាយ ព័ត៌មានត្រូវពាក់កណ្តាលខុសពាក់កណ្តាល ព័ត៌មានមិនច្បាស់លាស់ រូបភាពនិងសំឡេងបន្លំ ខ្លឹមសារដែលបង្កើតឡើងដោយបញ្ហាសិប្បនិម្មិត ការរំលោភសិទ្ធិអ្នកនិពន្ធ ការវាយប្រហារបណ្តាញ និងការលួចទិន្នន័យ បាននិងកំពុងកើតឡើងកាន់តែមានលក្ខណៈប្រណីតឡើង។ ព័ត៌មានខុសឆ្គងអាចរីករាលដាលទៅឆ្ងាយ មុនពេលដែលការពិតត្រូវបានផ្ទៀងផ្ទាត់ទាន់ពេលវេលា។ ស្ថានភាពដែលការថ្លែងមតិត្រូវបានកាត់តភ្ជាប់ អាចធ្វើឱ្យខូចខាតដល់កិត្យានុភាពបុគ្គល និងអង្គការ ថែមទាំងជះឥទ្ធិពលដល់ជំនឿទុកចិត្តរបស់ប្រជាជនទៅលើគោលនយោបាយរបស់បក្ស និងរដ្ឋទៀតផង។
នៅក្នុងសណ្តាប់ធ្នាប់ផ្សព្វផ្សាយថ្មី សារព័ត៌មានមិនទាន់រក្សាបាននូវឋានៈស្ទើរតែផ្តាច់មុខក្នុងការផ្សាយព័ត៌មានទៀតឡើយ។ គិតត្រឹមចុងឆ្នាំ ២០២៥ វៀតណាមមានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រហែល ៨៥,៦ លាននាក់ ត្រូវជា ៨៤,២% នៃចំនួនប្រជាជន និងមានគណនីសម្គាល់អ្នកប្រើប្រាស់បណ្តាញសង្គមប្រហែល ៧៩ លានគណនី។ តាមទិន្នន័យស្ថិតិជិតបំផុត ចំនួនសរុបនៃគណនីដែលប្រជាជនវៀតណាមប្រើប្រាស់បណ្តាញសង្គមក្នុងស្រុកមានប្រហែល ១១០ លានគណនី ខណៈពេលដែលគណនីនៅលើបណ្តាញសង្គមបរទេសមានប្រហែល ២០៣ លានគណនី។ បរិយាកាសឌីជីថលបែបនេះ ជួយឱ្យសារព័ត៌មានទាំងមានឱកាសឈានទៅរកសាធារណជនទូលំទូលាយជាងពេលណាៗទាំងអស់ ទាំងត្រូវប្រកួតប្រជែងដោយផ្ទាល់ជាមួយរលកខ្លឹមសារដ៏មហិមាដែលបង្កើតឡើងដោយបណ្តាវេទិកា និងអ្នកប្រើប្រាស់រៀងរាល់ម៉ោង រៀងរាល់នាទី។ នៅលើលម្ហឌីជីថល ស្ទើរតែគ្រប់បុគ្គលទាំងអស់សុទ្ធតែអាចផ្តល់ព័ត៌មានបាន។ បណ្តាគណនីបណ្តាញសង្គមសុទ្ធតែអាចបង្កើតឥទ្ធិពលនៅក្នុងសហគមន៍ជាក់លាក់ណាមួយ។
![]() |
| អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam ថតរូបរួមគ្នាជាមួយបណ្តាអ្នកសារព័ត៌មានឆ្នើម។ |
ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនោះមិនបានធ្វើឱ្យថយចុះនូវតួនាទីរបស់សារព័ត៌មានបដិវត្តន៍ឡើយ។ ផ្ទុយទៅវិញ នៅពេលដែលមានព័ត៌មានច្រើនហួសប្រមាណ សង្គមកាន់តែត្រូវការបណ្តាអាសយដ្ឋានដែលអាចទុកចិត្តបាន ដើម្បីកំណត់ថាអ្វីជាអ្វីដែលត្រឹមត្រូវ អ្វីជាអ្វីដែលត្រូវផ្ទៀងផ្ទាត់ អ្វីជាអ្វីដែលគ្រាន់តែជាអារម្មណ៍របស់ហ្វូងមនុស្ស ឬជាការរៀបចំដែលមានគោលបំណងច្បាស់លាស់។ រឿងនោះទាមទារឱ្យមានភាពវិជ្ជាជីវៈ ឥរិយាបថពលកម្មវិជ្ជាជីវៈម៉ត់ចត់ និងភាពហ្មត់ចត់ នៅចំពោះមុខរាល់សម្ពាធទាំងឡាយ។ សារព័ត៌មានត្រូវតែជាកន្លែងដែលប្រជាជនស្វែងរកមកដល់នៅពេលត្រូវការការបញ្ជាក់ដែលអាចទុកចិត្តបាន មិនមែនជាកន្លែងរត់តាមនិន្នាការនោះឡើយ។ សង្គមត្រូវការកន្លែងគួរឱ្យទុកចិត្តដើម្បីយល់ដឹងត្រឹមត្រូវអំពីការពិត។ ប្រជាជនត្រូវការដឹងថាមានរឿងអ្វីបានកើតឡើង ហេតុអ្វីបានជាកើតឡើង ជះឥទ្ធិពលដល់អ្នកណា ការទទួលខុសត្រូវស្ថិតនៅលើផ្នែកណា និងដំណោះស្រាយណាដែលមានមូលដ្ឋានគ្រឹះ។
លម្ហឌីជីថលក៏ត្រូវការមានបណ្តាស្នាដៃសារព័ត៌មានដែលសម្បូរបែបទៅដោយទិន្នន័យ មានភាពសម្បូរបែបខាងខ្លឹមសារ សម្បូរបែបខាងរបៀបថ្លែងរៀបរាប់ និងមានជម្រៅជ្រៅខាងការវិភាគគោលនយោបាយ។ បញ្ហាជាច្រើននាពេលបច្ចុប្បន្ន ចាប់តាំងពីការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរពណ៌បៃតង ការកែទម្រង់រដ្ឋបាល គោលនយោបាយគាំពារសង្គម រហូតដល់បំរែបំរួលសេដ្ឋកិច្ចអន្តរជាតិ សុទ្ធតែពិបាកក្តាប់បានណាស់ ប្រសិនបើគ្រាន់តែអានបណ្តាកំណាត់ព័ត៌មានដាច់ដោយឡែកពីគ្នានោះ។ ហេតុដូច្នេះ ការទទួលខុសត្រូវរបស់សារព័ត៌មានមិនត្រឹមតែជាការរហ័សជាងមុនប៉ុណ្ណោះទេ ប៉ុន្តែមុនដំបូងបង្អស់ត្រូវតែត្រឹមត្រូវជាងមុន មានជម្រៅជ្រៅជាងមុន និងមានប្រយោជន៍ជាងមុន។
ចេញពីតម្រូវការនោះ ការផ្លាស់ប្តូរឌីជីថលសារព័ត៌មានមិនអាចយល់ដោយសាមញ្ញថាជាការបង្កើតបន្ថែមទំព័រអេឡិចត្រូនិក ការបើកគណនីបណ្តាញសង្គម ឬការបំពាក់គ្រឿងបរិក្ខារទំនើបៗនោះឡើយ។ នោះត្រូវតែជាការផ្លាស់ប្តូរថ្មីគ្រប់ជ្រុងជ្រោយអំពីការគិតដឹកនាំ ទម្រង់ការិយាល័យនិពន្ធ ដំណើរការផលិត ការគ្រប់គ្រងទិន្នន័យ ការចែកចាយខ្លឹមសារ ការវាស់វែងសាធារណជន សេដ្ឋកិច្ចសារព័ត៌មាន និងវប្បធម៌វិជ្ជាជីវៈ។ សារព័ត៌មានឌីជីថលមិនមែនជាសារព័ត៌មានចាស់ដែលដាក់នៅលើវេទិកាថ្មីនោះទេ ប៉ុន្តែជាវិធីសាស្ត្រចាត់តាំងថ្មីនៅក្នុងបរិបទថ្មី។
នៅក្នុងការិយាល័យនិពន្ធ ស្នាដៃនីមួយៗត្រូវតែមើលឃើញថាជាផលិតផលព័ត៌មានដែលមានគោលដៅច្បាស់លាស់។ រាល់ទម្រង់នៃការបង្ហាញសរុបត្រូវតែរួមគ្នាអនុវត្តតាមបទដ្ឋានតែមួយ៖ ត្រឹមត្រូវ ជួយមនុស្សជាតិ មានការផ្ទៀងផ្ទាត់ និងមានការទទួលខុសត្រូវ។ ត្រូវជៀសវាងស្ថានភាពម៉ត់ចត់នៅលើទំព័រចម្បង ប៉ុន្តែធូររលុងនៅលើវេទិកាបន្ទាប់បន្សំ។ សារព័ត៌មានកាន់តែមានពហុវេទិកា ប៉ុន្តែកាន់តែត្រូវតែមានឯកភាពខាងបទដ្ឋានគំរូ។
នៅក្នុងយុគសម័យឌីជីថល ទិន្នន័យគឺជាសសរស្តម្ភមួយរបស់សារព័ត៌មាន។ ទិន្នន័យមិនមែនគ្រាន់តែជាតួលេខនោះទេ; នោះគឺជាគ្រឹះស្ថាននៃការផ្ទៀងផ្ទាត់ និងជាមធ្យោបាយដើម្បីកសាង និងបញ្ជូនបណ្តាស្នាដៃសារព័ត៌មានតាមរបៀបដែលមានភាពទាក់ទាញជាងមុន និងគ្រប់ជ្រុងជ្រោយជាងមុន។ បណ្តាទីភ្នាក់ងារសារព័ត៌មាន និងស្ថាប័នសារព័ត៌មានធំៗដែលមានកិត្យានុភាពនៅលើពិភពលោក បច្ចុប្បន្នសុទ្ធតែវិនិយោគយ៉ាងធំធេងសម្រាប់ការកសាងទិន្នន័យ និងចំណាយប្រភពធនធានមនុស្សគួរឱ្យកត់សម្គាល់សម្រាប់ការងារទិន្នន័យ។ នៅពេលដែលទិន្នន័យត្រូវបានកសាង និងគ្រប់គ្រងបានល្អ សារព័ត៌មាននឹងបង្កើនកម្លាំងទាក់ទាញ និងមានសមត្ថភាពរកឃើញបញ្ហាចាប់តាំងពីព្រលឹម។
បញ្ហាដ៏ធំមួយទៀត គឺសិទ្ធិម្ចាស់ការនៅចំពោះមុខបណ្តាវេទិកាឆ្លងដែន។ សារព័ត៌មានត្រូវការឈានទៅដល់ទីតាំងដែលមានវត្តមានរបស់សាធារណជនតាមរយៈគ្រប់វេទិកាទាំងអស់ ប៉ុន្តែមិនអាចបណ្តោយឱ្យពឹងផ្អែកលើក្បួនដោះស្រាយពីខាងក្រៅនោះឡើយ។ ប្រសិនបើគ្រាន់តែរត់តាមចំនួននៃការចូលមើល និងយន្តការណែនាំ ស្ថាប័នសារព័ត៌មាននឹងងាយស្រួលបាត់បង់ទិន្នន័យអ្នកអាន បាត់បង់សិទ្ធិចែកចាយ បាត់បង់អត្តសញ្ញាណ និងទទួលរងហានិភ័យនៅពេលដែលក្បួនដោះស្រាយមានការផ្លាស់ប្តូរ។ ការធ្វើជាម្ចាស់លើលម្ហឌីជីថល មានន័យថាចេះ ទាញយកផល ពីបណ្តាវេទិកាសកល ទន្ទឹមនឹងនោះកសាងប៉ុស្តិ៍ផ្ទាល់ខ្លួន សហគមន៍អ្នកអានផ្ទាល់ខ្លួន ទិន្នន័យផ្ទាល់ខ្លួន និងម៉ាកសញ្ញាគួរឱ្យទុកចិត្តផ្ទាល់ខ្លួន។
ហេតុដូច្នេះ អធិបតេយ្យភាពព័ត៌មានជាតិត្រូវការទទួលបានការយល់ដឹងឱ្យបានពេញលេញជាងមុន។ សារព័ត៌មានបដិវត្តន៍ត្រូវតែជាកម្លាំងស្នូលនៅក្នុងការការពារអធិបតេយ្យភាពនោះ។ ការការពារអធិបតេយ្យភាពព័ត៌មានមិនមានន័យថាជាការបិទជិតនោះឡើយ។ វៀតណាមត្រូវការខឿនសារព័ត៌មានកិច្ចការបរទេសឌីជីថលមួយដ៏រឹងមាំ មានពហុភាសា មានពហុមធ្យោបាយ មានសមត្ថភាពបញ្ជូនសាររបស់វៀតណាមទៅកាន់ពិភពលោកដោយភាសាទំនើប និងអត្តសញ្ញាណវៀតណាម។ រាល់សមិទ្ធផលនៃការផ្លាស់ប្តូរថ្មី វប្បធម៌ប្រជាជាតិ ខ្សែបន្ទាត់ការបរទេសឯករាជ្យ ម្ចាស់ការ ភាពស្វ័យធន់ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ត្រូវការបានបង្ហាញឡើងដោយផលិតផលដែលមានភាពទាក់ទាញ និងទិន្នន័យដែលមានភាពបញ្ចុះបញ្ចូល។
ដើម្បីបំពេញបាននូវបេសកកម្មនោះ សារព័ត៌មានត្រូវការប្រភពធនធានអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សេដ្ឋកិច្ចសារព័ត៌មានឌីជីថលមិនផ្ទុយគ្នានឹងគោលដៅ និងបណ្តាទិសដៅរបស់សារព័ត៌មានបដិវត្តន៍នោះឡើយ។ ខឿនសារព័ត៌មានមួយដែលខ្វះខាតប្រភពធនធាន នឹងពិបាកវិនិយោគបច្ចេកវិទ្យា ការពារសិទ្ធិអ្នកនិពន្ធ បណ្តុះបណ្តាលធនធានមនុស្ស និងរក្សាមនុស្សពូកែៗណាស់។ ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចសារព័ត៌មានត្រូវតែបម្រើឱ្យបេសកកម្មសារព័ត៌មាន មិនដឹកនាំសារព័ត៌មានចូលទៅក្នុងការបង្កើតរឿងរ៉ាវរំជើបរំជួល ការទាក់ទាញភ្ញៀវ ការទាញយកផលពីជីវិតឯកជន ឬការធ្វើពាណិជ្ជកម្មនីយកម្មព័ត៌មាននយោបាយ - សង្គមនោះឡើយ។ សារព័ត៌មានត្រូវការប្រភពចំណូលថ្មីៗពីការវាយតម្លៃឌីជីថល សិទ្ធិអ្នកនិពន្ធ ទិន្នន័យ និងផលិតផលជំនាញស៊ីជម្រៅ។ ប្រសិនបើមិនកសាងបាននូវទម្រង់សេដ្ឋកិច្ចសារព័ត៌មានឌីជីថលមួយដ៏ល្អបរិសុទ្ធនោះទេ សារព័ត៌មាននឹងពិបាករក្សាបាននូវសមត្ថភាពវិនិយោគសម្រាប់ខ្លឹមសារដែលមានគុណភាពខ្ពស់ ការស៊ើបអង្កេត ការវិភាគ ការផ្ទៀងផ្ទាត់ និងការការពារសិទ្ធិអ្នកនិពន្ធណាស់។
សិទ្ធិអ្នកនិពន្ធសារព័ត៌មាននៅក្នុងបរិយាកាសឌីជីថល និងបរិយាកាស AI ក៏ត្រូវតែទទួលបានការការពារយ៉ាងម៉ត់ចត់ផងដែរ។ ខ្លឹមសារសារព័ត៌មានគឺជាលទ្ធផលនៃពលកម្មបង្កើតច្នៃប្រឌិត ការបំពេញភារកិច្ចវិជ្ជាជីវៈ ការផ្ទៀងផ្ទាត់ ការកែសម្រួល ការវិនិយោគហិរញ្ញវត្ថុ និងការទទួលខុសត្រូវគតិយុត្ត។ ការថតចម្លង ការកាត់តភ្ជាប់ ការទាញយកផល ការបូកសរុប និងការធ្វើពាណិជ្ជកម្មនីយកម្ម នឹងធ្វើឱ្យចុះខ្សោយនូវគ្រឹះស្ថានសេដ្ឋកិច្ចរបស់សារព័ត៌មាន។ ការការពារសិទ្ធិអ្នកនិពន្ធ គឺជារបាំងការពារពលកម្មដ៏ត្រឹមត្រូវបរិសុទ្ធ និងគុណភាពព័ត៌មាននៅក្នុងសង្គម។
បញ្ហាចុងក្រោយបង្អស់នៅតែជាកត្តាមនុស្ស។ រាល់ទិសដៅ និងយុទ្ធសាស្ត្រទាំងអស់សុទ្ធតែពឹងផ្អែកលើមនុស្ស។ អ្នកសារព័ត៌មាននៅក្នុងយុគសម័យឌីជីថលត្រូវតែចេះធ្វើការជាមួយទិន្នន័យ ឧបករណ៍ឌីជីថល បណ្តាញសង្គម ប្រភពព័ត៌មានបើកចំហ និងបណ្តាបទដ្ឋានសុវត្ថិភាពព័ត៌មាន។ ឧបករណ៍កាន់តែច្រើន អ្នកសារព័ត៌មានកាន់តែត្រូវការមានភាពហ្មត់ចត់។ ត្រូវជៀសវាងស្ថានភាពបង្ហោះមុនផ្ទៀងផ្ទាត់ក្រោយ ឬបណ្តោយឱ្យបណ្តាញសង្គមដឹកនាំផ្លូវ។ អ្នកធ្វើសារព័ត៌មានមិនត្រូវបានអនុញ្ញាតឱ្យដោះដូរកិត្យានុភាពដើម្បីបង្កើនចំនួននៃការចូលមើលនោះឡើយ។ មុននឹងបង្ហោះស្នាដៃសារព័ត៌មានមួយ អ្នកធ្វើសារព័ត៌មានត្រូវឆ្លើយសំណួរទាំងបី៖ តើត្រឹមត្រូវទេ, តើចាំបាច់ទេ, តើមានប្រយោជន៍សម្រាប់សង្គមទេ?
ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានក៏ត្រូវតែផ្លាស់ប្តូរផងដែរ។ អគ្គនិពន្ធនាយកនៅក្នុងការិយាល័យនិពន្ធឌីជីថល មិនត្រឹមតែជាអ្នកពិនិត្យអនុម័តខ្លឹមសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវតែកសាងយុទ្ធសាស្ត្រផលិតផល ទិន្នន័យ សាធារណជន បច្ចេកវិទ្យា និងធនធានមនុស្ស។ ស្ថាប័នសារព័ត៌មានត្រូវការវប្បធម៌ធ្វើការថ្មីមួយ៖ វិជ្ជាជីវៈ មានវិន័យក្នុងការផ្ទៀងផ្ទាត់ រហ័សរហួនក្នុងការឆ្លើយតប បើកចំហចំពោះការផ្លាស់ប្តូរថ្មី ត្រៀមលក្ខណៈជាស្រេចក្នុងការសាកល្បង ប៉ុន្តែមិនធូររលុងជាមួយបទដ្ឋានគំរូនោះឡើយ។ ការបណ្តុះបណ្តាលឡើងវិញនូវជួរកម្មភិបាលត្រូវតែប្តូរទៅជាភារកិច្ចប្រចាំការ ដោយផ្តោតសំខាន់ទៅលើការផ្ទៀងផ្ទាត់ឌីជីថល សុវត្ថិភាពទិន្នន័យ សារព័ត៌មានពហុវេទិកា សីលធម៌ AI និងការអនុវត្តតាមច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា។
នៅក្នុងបរិបទដែលច្បាប់សារព័ត៌មានលេខ 126/2025/QH15 នឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦ ការបំពេញបង្គ្រប់ស្ថាប័នសារព័ត៌មានឌីជីថលគឺជារឿងចាំបាច់បំផុត។ ស្ថាប័នត្រូវតែការពារសិទ្ធិបំពេញភារកិច្ចវិជ្ជាជីវៈត្រឹមត្រូវតាមច្បាប់ លើកទឹកចិត្តការផ្លាស់ប្តូរថ្មីខាងការបង្កើតច្នៃប្រឌិត បង្កើតច្រករបៀងសម្រាប់ការិយាល័យនិពន្ធឌីជីថល សេដ្ឋកិច្ចសារព័ត៌មានឌីជីថល សារព័ត៌មានទិន្នន័យ ការពារសិទ្ធិអ្នកនិពន្ធ និងការប្រើប្រាស់ AI ដោយមានការទទួលខុសត្រូវ។ ទន្ទឹមនឹងនោះ វិន័យសារព័ត៌មានត្រូវតែរក្សាឱ្យបានម៉ត់ចត់; រាល់ការបំពានទាំងឡាយអំពីព័ត៌មាន សីលធម៌វិជ្ជាជីវៈ និងការទាញយកផលពីសារព័ត៌មានដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ត្រូវតែទទួលបានការដោះស្រាយទាន់ពេលវេលា។
ភារកិច្ចបន្ទាន់មួយគឺការបង្កើតសមត្ថភាពផ្ទៀងផ្ទាត់ព័ត៌មាននៅក្នុងកម្រិតជាតិ។ ត្រូវការមានការតភ្ជាប់យ៉ាងជិតស្និទ្ធរវាងស្ថាប័នគ្រប់គ្រង ស្ថាប័នសារព័ត៌មានស្នូល អ្នកជំនាញបច្ចេកវិទ្យា មូលដ្ឋានបណ្តុះបណ្តាល សហគ្រាសវេទិកា និងសហគមន៍ ដើម្បីរកឃើញ បញ្ជាក់ភាពត្រឹមត្រូវ ព្រមាន និងបដិសេធព័ត៌មានក្លែងក្លាយ ការបន្លំការថ្លែងមតិ ការបន្លំរូបភាពរបស់ស្ថាប័នរដ្ឋ និងបណ្តាសកម្មភាពផ្សព្វផ្សាយបង្កការរំខានដល់ព័ត៌មាន។ បណ្តាញនោះត្រូវតែដំណើរការយ៉ាងរហ័ស មានដំណើរការច្បាស់លាស់ ប្រើប្រាស់ទិន្នន័យ និងភស្តុតាងដើម្បីបញ្ចុះបញ្ចូលសាធារណជន។
នៅក្នុងដំណើរការផ្លាស់ប្តូរថ្មីទាំងមូលនៃខឿនសារព័ត៌មាន ត្រូវតែដាក់សាធារណជននៅចំកណ្តាល។ សាធារណជនឌីជីថលនាពេលបច្ចុប្បន្ន មិនត្រឹមតែទទួលយកព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ព័ត៌មានត្រឡប់មកវិញជាប្រចាំ ចោទសួរដេញដោល ផ្ទៀងផ្ទាត់បញ្ច្រាស ផ្តល់មតិ រួមចំណែកទិន្នន័យ និងទាមទារឱ្យសារព័ត៌មានមានភាពតម្លាភាពជាងមុន។ សារព័ត៌មានត្រូវតែចេះស្តាប់ ប៉ុន្តែមិនត្រូវរត់តាមរាល់អារម្មណ៍មួយឆាវនោះឡើយ គោរពការជជែកដេញដោល ប៉ុន្តែដាច់ខាតមិនចិញ្ចឹមបីបាច់ព័ត៌មានពុលនោះទេ។ ចំពោះស្រទាប់យុវជន សារព័ត៌មានអាចផ្លាស់ប្តូរថ្មីដើម្បីឈានទៅកៀកជិតបានល្អជាងមុន តាមរយៈភាសា ទម្រង់ និងវេទិកាដែលសមស្រប ប៉ុន្តែមិនត្រូវបានបន្ទាបបទដ្ឋានគំរូនោះឡើយ។
ហេតុដូច្នេះ សារព័ត៌មានបដិវត្តន៍វៀតណាមនៅក្នុងយុគសម័យឌីជីថល ត្រូវតែរួមផ្សំប្រកបដោយភាពសុខដុមរមនារវាងភាពហ្មត់ចត់ នយោបាយ និងសមត្ថភាពបច្ចេកវិទ្យា រវាងមនោគមវិជ្ជាបដិវត្តន៍ និងការគិតផ្លាស់ប្តូរថ្មី រវាងលក្ខណៈប្រយុទ្ធ និងលក្ខណៈមនុស្សធម៌ រវាងការទទួលខុសត្រូវជាតិ និងសមត្ថភាពធ្វើសមាហរណកម្ម។ ការធ្វើជាម្ចាស់លើលម្ហឌីជីថល មិនអាចធ្វើឡើងត្រឹមតែតាមរយៈពាក្យស្លោកនោះទេ ប៉ុន្តែត្រូវតែចាប់ផ្តើមចេញពីការិយាល័យនិពន្ធនីមួយៗ ដំណើរការផ្ទៀងផ្ទាត់នីមួយៗ ឃ្លាំងទិន្នន័យនីមួយៗ ផលិតផលសារព័ត៌មាននីមួយៗ ថ្នាក់បណ្តុះបណ្តាលនីមួយៗ និងការប្រព្រឹត្តនីមួយៗរបស់អ្នកសារព័ត៌មាននៅចំពោះមុខសាធារណជន។
ក្នុងឱកាសអបអរសាទរទិវាសារព័ត៌មានបដិវត្តន៍វៀតណាម ខ្ញុំសង្ឃឹមថាបណ្តាស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានម្នាក់ៗនឹងបំប្លែងប្រពៃណីបដិវត្តន៍ឱ្យក្លាយជាកម្លាំងចលករសម្រាប់ការផ្លាស់ប្តូរថ្មី។ បណ្តាស្ថាប័នសារព័ត៌មានត្រូវការក្លាយជាការិយាល័យនិពន្ធឌីជីថលដ៏ទំនើបមួយ មជ្ឈមណ្ឌលទិន្នន័យ និងចំណេះដឹងមួយ និងជាអាសយដ្ឋានគួរឱ្យទុកចិត្តមួយរបស់ប្រជាជន។ បណ្តាអ្នកសារព័ត៌មានបន្តធ្វើជាយុទ្ធជននៅលើសមរភូមិមនោគមវិជ្ជា - វប្បធម៌ - ព័ត៌មានឌីជីថល មានភាពហ្មត់ចត់ រឹងមាំ សីលធម៌បរិសុទ្ធ មនុស្សធម៌ជ្រាលជ្រៅ និងជំនាញបច្ចេកវិទ្យាយ៉ាងស្ទាត់ជំនាញ។ ជាមួយនឹងទិសដៅនោះ ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា សារព័ត៌មានបដិវត្តន៍វៀតណាមនឹងបន្តរួមចំណែកយ៉ាងសមស្របទៅក្នុងបុព្វហេតុបម្រើមាតុភូមិ បម្រើប្រជាជននៅក្នុងយុគសម័យឌីជីថល៕
នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសម័យប្រជុំឯកទេសស្តីពីការទូតវប្បធម៌និងព័ត៌មានកិច្ចការបរទេសក្រោមប្រធានបទ “ការទូតសាធារណៈជនក្នុងយុគសម័យឌីជីថល”។ |
ឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យលោក Masahiko Metoki និង UPU បន្តយកចិត្តទុកដាក់ចែករំលែកបទពិសោធន៍ និងជួយឧបត្ថម្ភអំពីបច្ចេកទេសសម្រាប់វៀតណាមដើម្បីធ្វើទំនើបកម្ម និងលើកកំពស់សមត្ថភាពប្រកួតប្រជែងលើវិស័យប្រៃសណីយ៍ - ដែលជាហេដ្ឋារចនាសម្ព័ន្ធមួយក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ជាតិ។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន