Trending now

វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ UPU ក្នុងការផ្លាស់ប្ដូរថ្មី ដើម្បីសម្របខ្លួនជាមួយតម្រូវការនៃយុគសម័យឌីជីថល

16:00 | 26/11/2023 យោងតាមវិទ្យុសំលេងវៀតណាម

ឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យលោក Masahiko Metoki និង UPU បន្តយកចិត្តទុកដាក់ចែករំលែកបទពិសោធន៍ និងជួយឧបត្ថម្ភអំពីបច្ចេកទេសសម្រាប់វៀតណាមដើម្បីធ្វើទំនើបកម្ម និងលើកកំពស់សមត្ថភាពប្រកួតប្រជែងលើវិស័យប្រៃសណីយ៍ - ដែលជាហេដ្ឋារចនាសម្ព័ន្ធមួយក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ជាតិ។

សិស្សវៀតណាមទទួលបានរង្វាន់​លេខ៣ ក្នុងការប្រកួតសរសេរសំបុត្រអន្តរជាតិ UPU សិស្សវៀតណាមទទួលបានរង្វាន់​លេខ៣ ក្នុងការប្រកួតសរសេរសំបុត្រអន្តរជាតិ UPU
វៀតណាមជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិប្រៃសណីយ៍​នៃ​សហភាពប្រៃសណីយ៍សកល (UPU) វៀតណាមជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិប្រៃសណីយ៍​នៃ​សហភាពប្រៃសណីយ៍សកល (UPU)
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានអញ្ជើញទទួលជួបជាមួយអគ្គនាយកសហភាពប្រៃសណីយ៍សកល (UPU) លោក Masahiko Metoki
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានអញ្ជើញទទួលជួបជាមួយអគ្គនាយកសហភាពប្រៃសណីយ៍សកល (UPU) លោក Masahiko Metoki

នាព្រឹកថ្ងៃទី ២៤ វិច្ឆិកា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានអញ្ជើញទទួលជួបជាមួយអគ្គនាយកសហភាពប្រៃសណីយ៍សកល (UPU) លោក Masahiko Metoki ដែលកំពុងបំពេញទស្សនកិច្ច ការងារនៅវៀតណាម។

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ UPU ក្នុងការផ្លាស់ប្ដូរថ្មី ដើម្បីសម្របខ្លួនជាមួយតម្រូវការនៃយុគសម័យឌីជីថល។ លោកជឿជាក់ថា UPU នឹងជំនះពុះពារលើការលំបាក និងបញ្ហាប្រឈមនានា ដើម្បីរួមជាមួយបណ្តាប្រទេសជាសមាជិក ជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍។ ឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យលោក Masahiko Metoki និង UPU បន្តយកចិត្តទុកដាក់ចែករំលែកបទពិសោធន៍ និងជួយឧបត្ថម្ភអំពីបច្ចេកទេសសម្រាប់វៀតណាមដើម្បីធ្វើទំនើបកម្ម និងលើកកំពស់សមត្ថភាពប្រកួតប្រជែងលើវិស័យប្រៃសណីយ៍ - ដែលជាហេដ្ឋារចនាសម្ព័ន្ធមួយក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ជាតិ។

រីឯខ្លួនវិញ អគ្គនាយក UPU លោក Masahiko Metoki បានវាយតម្លៃខ្ពស់ចំពោះការតម្រង់ទិសដៅអភិវឌ្ឍន៍វិស័យប្រៃសណីយ៍របស់រដ្ឋាភិបាល ព្រមទាំងសន្យាថា UPU នឹងបន្តចែករំលែកបទពិសោធន៍ ជំនាញ និងជំនួយបច្ចេកទេសសម្រាប់វៀតណាម។ លោក Masahiko Metoki ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម ដែលទទួលតំណែងជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិការប្រៃសណីយ៍ UPU ជាលើកដំបូងអាណត្តិឆ្នាំ ២០២២-២០២៥ ផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សារព័ត៌មានបដិវត្តន៍វៀតណាមនៅក្នុងយុគសម័យឌីជីថល
វៀតណាមស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
ការស្នើស្ដង់ដារកម្ម ដំណើរការពិគ្រោះពិភាក្សារបស់រណសិរ្សមាតុភូមិវៀតណាមក្នុងអាណត្តិថ្មី
វៀតណាមជំរុញសមភាពយេនឌ័រនៅក្នុងវិស័យច្បាប់អន្តរជាតិនៅអង្គការសហប្រជាជាតិ
ការកសាងទីក្រុងដោយយកប្រជាជនជាមជ្ឈមណ្ឌល៖ មើលពីគំរូកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅសហគមន៍ Cangshan