Trending now

សេចក្ដីព្រាងច្បាប់សញ្ជាតិខ្មែរតែមួយគត់ត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយព្រឹទ្ធសភា

08:54 | 04/11/2021 ហេង វុធ្ធី

ថ្ងៃទី ២​ខែវិច្ឆិការ ព្រឹទ្ធសភាបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញស្តីពីសញ្ជាតិតែមួយគត់ ដោយលើកឡើងថា ដើម្បីធានាឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាម ចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាម ចូលជួបសម្តែងការគួរសម និងជម្រាបលា
សម្តេចតេជោ ហ៊ុន សែន ស្នើព្រឹទ្ធសភាពន្លឿនអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ សម្តេចតេជោ ហ៊ុន សែន ស្នើព្រឹទ្ធសភាពន្លឿនអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ
សេចក្ដីព្រាងច្បាប់សញ្ជាតិខ្មែរតែមួយគត់ត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយព្រឹទ្ធសភា
សេចក្ដីព្រាងច្បាប់សញ្ជាតិខ្មែរតែមួយគត់ត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយព្រឹទ្ធសភា

សេចក្តីព្រាងច្បាប់សញ្ជាតិខ្មែរតែមួយគត់ ត្រូវបានសមាជិកព្រឹទ្ធសភាចំនួន ៥៧ រូបនៃចំនួនសមាជិកទាំងមូលអនុម័ត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ។

សេចក្តីព្រាងរដ្ឋធម្មនុញ្ញដែលបានអនុម័តចែងថាប្រធានរដ្ឋសភា ប្រធាន​ព្រឹទ្ធសភា នាយក​រដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។

សេចក្តី​ថ្លែងការណ៍​របស់​ព្រឹទ្ធសភាបានឲ្យដឹងថា៖ «សេចក្តីព្រាងច្បាប់នេះរៀបចំឡើងសំដៅធានាឪឡារិកភាពទាំងខាងផ្លូវច្បាប់ និងខាងនយោបាយចំពោះគោលជំហរ និងការប្តេជ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជានៅគ្រប់ការលៈទេសៈទាំងអស់»។

សេចក្តី​ថ្លែងការណ៍បន្តថា៖ «ដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជាពីការជ្រៀតជ្រែកពីបរទេស និងសំដៅចារឹកគោលការណ៍គ្រឹះទាំងនេះចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់គ្រឹះ និងជាច្បាប់កំពូលរបស់ជាតិ ដោយកំណត់ឲ្យប្រធានព្រឹទ្ធសភា»។

ថ្លែងប្រាប់អ្នកសារព័ត៌មានលោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថាសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺធ្វើឡើងស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ។

លោកបន្តថា៖ «ការកំណត់មុខតំណែងកំពូលទាំង បួន របស់ជាតិចំពោះសញ្ជាតិខ្មែរតែមួយ គឺត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីធានានិរន្តរភាពសម្រាប់ប្រទេស ហើយប្រជាជនកម្ពុជាក៏គាំទ្រតម្រូវការសញ្ជាតិខ្មែរតែមួយផងដែរ»។

សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញស្តីពីសញ្ជាតិតែមួយ មានបីមាត្រា ហើយត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២៥ ខែតុលា។

សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបានអនុម័តដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំពេញអង្គប្រចាំសប្តាហ៍ ដែលធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានអនុម័ត និងផ្លាស់ប្តូរពាក្យមួយចំនួននៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ដើម្បីសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ៕

ហេង វុធ្ធី

Khmertimes

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីស្នើឱ្យដោះស្រាយការរំលោភបំពាន IUU ឱ្យបានហ្មត់ចត់ និងត្រៀមខ្លួនធ្វើការជាមួយក្រុមត្រួតពិនិត្យ EC
ខេត្ត Khanh Hoa ផ្សព្វផ្សាយការឃោសនា និងការត្រួតពិនិត្យនាវានេសាទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ