Trending now

សម្តេចតេជោ ហ៊ុន សែន ស្នើព្រឹទ្ធសភាពន្លឿនអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ

18:37 | 09/03/2021 ហេង វុធ្ធី

បើទោះបីតម្រូវឱ្យស្ថាប័នរដ្ឋ រួមទាំងស្ថាប័ននីតិបញ្ញត្តិផ្អាកដំណើរការ តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្នើទៅព្រឹទ្ធសភាឱ្យពិនិត្យលទ្ធភាព និងរកវិធីអនុម័តឱ្យបាននូវសេចក្តីព្រាងច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ១៩ Astra Zeneca រួចរាល់ហើយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ១៩ Astra Zeneca រួចរាល់ហើយ
សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណខ្មែរជាង១០០រូបពីបរទេស ជាបេសកកម្មអញ្ជើញព្រលឹងរបស់បុព្វបុរសខ្មែរត្រឡប់មកមាតុភូមិវិញ សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណខ្មែរជាង១០០រូបពីបរទេស ជាបេសកកម្មអញ្ជើញព្រលឹងរបស់បុព្វបុរសខ្មែរត្រឡប់មកមាតុភូមិវិញ
សម្តេចតេជោ ហ៊ុន សែន ស្នើព្រឹទ្ធសភាពន្លឿនអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារសំឡេងពិសេស និងបន្ទាន់មួយពាក់ព័ន្ធនឹងស្ថានការរីករាលដាលជំងឺកូវីដ១៩ នៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្នុងសារនោះថា ក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ១៩នេះ ច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» មានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រង។

សម្តេចតេជោ បានបញ្ជាក់បែបនេះ «ច្បាប់នេះវាត្រូវការបន្ទាន់។ យើងមិនអាចប្រើច្បាប់ក្នុងគ្រាមានអាសន្នសម្រាប់សភាពការណ៍នេះទេ តែយើងត្រូវការច្បាប់គ្រប់គ្រងទាក់ទងជាមួយនឹងកូវីដ១៩ និងជំងឺដ៏កាចសាហាវផ្សេងទៀត»

សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រធានស្តីទីព្រឹទ្ធសភាឱ្យរកលទ្ធភាព និងយន្តការ ដើម្បីពិនិត្យ និងអនុម័តទៅលើសេចក្តីព្រាងច្បាប់នេះ។

សូមបញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩នោះ រាជរដ្ឋាភិបាលកម្ពុជា បានតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។

សេចក្តីព្រាងច្បាប់នេះធ្វើឡើងក្នុងគោលបំណង កំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលត្រូវអនុវត្ត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ មានចំនួន៦ជំពូក និង១៧មាត្រា។ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី០៥ ខែមីនា កន្លងទៅនេះ៕

ហេង វុធ្ធី

VOV

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម