Trending now

បើកបវសនកាលថ្នាក់លុបបំបាត់អក្ខរកម្មសម្រាប់សិក្ខាកាមចំនួន ៦១ នាក់នៃក្រុមជនជាតិភាគតិច Mong

04:18 | 22/10/2021

នៅថ្ងៃទី ១៣ ខែតុលា នៅភូមិ Pha Thong ឃុំ Muong Va (ស្រុក Sop Co ខេត្ត Son La) គណៈកម្មាធិការប្រជាជនស្រុក Sop Co បានសហការជាមួយកងទ័ពការពារព្រំដែនខេត្ត Son La និងមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត បានរៀបចំការបើកបវសនកាលលុបបំបាត់អក្ខរកម្ម សម្រាប់សិក្ខាកាមចំនួន ៦១ នាក់នៃក្រុមជនជាតិភាគតិច Mong។

សំឡេងភ្លេងគែនរបស់ជនជាតិភាគតិច Mong ប៉ង់ប្រាថ្នាថ្ងៃសម្បូរធូរធា សំឡេងភ្លេងគែនរបស់ជនជាតិភាគតិច Mong ប៉ង់ប្រាថ្នាថ្ងៃសម្បូរធូរធា
ជនរួមជាតិ Mong ស្រុក Muong Lat អរគុណបក្ស ដឹងគុណអ៊ំ ហូ ជនរួមជាតិ Mong ស្រុក Muong Lat អរគុណបក្ស ដឹងគុណអ៊ំ ហូ

Pha Thong គឺជាភូមិខ្ពង់រាបជាប់ព្រំដែនជួបការលំបាកយ៉ាងខ្លាំង ពោលគឺ ១០០% នៃគ្រួសារនៅក្នុងភូមិនេះគឺជាជនជាតិ Mong ។ ភូមិនេះមិនទាន់មានអគ្គិសនី និងមិនទាន់មានសេវាទូរស័ព្ទទេ ហើយមានចម្ងាយ ២៧ គីឡូម៉ែត្រផ្លូវលំពីទីកណ្តាលឃុំ។ ដើម្បីបើកថ្នាក់រៀននេះ កម្មាភិបាល និងកងទ័ពនៃប៉ុស្តិ៍ការពារព្រំដែន Nam Lanh និងគ្រូបង្រៀនបានធ្វើដំណើរមកផ្ទះនិមួយៗដើម្បីចលនា បញ្ចុះបញ្ចូលមនុស្សម្នាក់ៗឱ្យទៅរៀន ពីព្រោះថាប្រជាជនមិនចេះអក្សរនៅក្នុងភូមិភាគច្រើនគឺជាអ្នករកស៊ីចិញ្ចឹមគ្រួសារដោយត្រូវតែធ្វើការជារៀងរាល់ថ្ងៃនៅលើចម្ការ ស្រែ។ ពីការចលនានោះ ថ្នាក់រៀនប្រមូលផ្តុំបានអ្នកចូលរួម ៦១ នាក់ដែលមានអាយុចាប់ពី ១៥ ដល់ ៦០ ឆ្នាំ។

បើកបវសនកាលថ្នាក់លុបបំបាត់អក្ខរកម្មសម្រាប់សិក្ខាកាមចំនួន ៦១ នាក់នៃក្រុមជនជាតិភាគតិច Mong
ថ្នាក់រៀនប្រមូលផ្តុំបានអ្នកចូលរួម ៦១ នាក់ដែលមានអាយុចាប់ពី ១៥ ដល់ ៦០ ឆ្នាំ

អ្នកដែលទទួលបន្ទុកការបង្រៀនគឺគ្រូបង្រៀនជាកងទ័ពការពារព្រំដែននៃប៉ុស្តិ៍ការពារព្រំដែន Nam Lanh តែម្តង។ គ្រូបង្រៀនត្រូវតែជាអ្នកចេះភាសាជនជាតិ Mong និងមានទេពកោសល្យបង្រៀនទៀតផង។ គោលដៅភ្លាមៗនៃថ្នាក់រៀនគឺបង្រៀនឱ្យចេះអាន សរសេរ និងគណនាលេខសាមញ្ញៗ បម្រើដោយផ្ទាល់ដល់ការទិញ និងលក់ទំនិញ និងចេះនិយាយភាសាជាតិ។ ម៉ោងសិក្សាប្រចាំថ្ងៃគឺចាប់ពីម៉ោង ៦.០០ ព្រឹកដល់ ៨.៣០។ ក្រោយម៉ោងរៀននោះ ពួកគាត់នៅតែទៅធ្វើការនៅវាលស្រែ ចម្ការបានដូចធម្មតាទេ។ តាមការគ្រោងទុក ថ្នាក់រៀននឹងអនុវត្តដំណាក់កាលទី១ នៃកម្មវិធីលុបបំបាត់អក្ខរកម្ម (ស្មើនឹងថ្នាក់ទី ១ ដល់ថ្នាក់ទី ៣) បន្ទាប់ពីនោះពួកគេនឹងខិតខំបន្តការសិក្សានៅដំណាក់កាលទី ២ (ស្មើនឹងថ្នាក់ទី ៤ ដល់ថ្នាក់ទី ៥) ។

ការបើកថ្នាក់រៀននេះ គឺជាលទ្ធផលនៃកម្មវិធីកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការប្រជាជនស្រុក Sop Cop ជាមួយកងទ័ពការពារព្រំដែនខេត្ត Son La និងមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត។ វាត្រូវបានគេដឹងថា បច្ចុប្បន្ននេះនៅស្រុក Sop Cop មានថ្នាក់លុបបំបាត់អនក្ខកម្មចំនួន ១១ កំពុងដំណើការ។ នាពេលខាងមុខនេះ ភាគីនានានឹងបន្តធ្វើការស្ទង់មតិ និងបើកថ្នាក់លុបបំបាត់អក្ខរកម្មថ្មីៗដើម្បីលើកកម្ពស់ចំណេះដឹងដល់ប្រជាជននៅតំបន់ខ្ពស់ឆ្ងាយដាច់ស្រយ៉ាលនេះ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា