លោក Giang A Hai យុវជនមកពីក្រុមជនជាតិភាគតិច Mong លេខាសម្ព័ន្ធយុវជននៃមជ្ឈមណ្ឌលវប្បធម៌ កីឡា និងទំនាក់ទំនងស្រុក Bac Ha (ខេត្ត Lao Cai) ប្រធានក្លឹបភ្លេងគែននៃជនជាតិ Mong Bac Ha បានបន្សល់ទុកនូវការចាប់អារម្មណ៍ជាច្រើន តាមរយៈគំនិតផ្តួចផ្តើមនៃការប្រមូលយុវជនលើកកម្ពស់តួនាទីរបស់យុវវ័យក្នុងការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់មាតុភូមិ។
![]() |
![]() |
លោក Giang A Hai បាននិយាយដោយរំភើបថា៖“ ថ្វីត្បិតតែទើបតែបង្កើតបានជាងមួយឆ្នាំក្តី ក្លឹបនេះបានក្លាយជាកន្លែងលេងកំសាន្តដែលទាក់ទាញសមាជិកជាង ១០០ នាក់ដែលភាគច្រើនជាយុវជន។ យើងខ្ញុំបានរៀបចំប្រកបដោយជោគជ័យនូវក្រុមសិល្បកៈចំនួន ៣ ឱ្យចូលរួមក្នុងការផ្សព្វផ្សាយ និងសម្តែងនៅតំបន់ទេសចរណ៍ក្នុងស្រុក និងតំបន់ផ្សេងៗទៀត។ សកម្មភាពខាងលើមិនត្រឹមតែចូលរួមចំណែកក្នុងការអភិរក្ស និងលើកស្ទួយវប្បធម៌ជាតិ មាតុភូមិប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារ និងប្រាក់ចំណូលដល់សមាជិក និងយុវជនទៀតផង។ រាល់ពេលដែលសំឡេងគែនបន្លឺឡើង ជនជាតិ Mong ហាក់ដូចជាមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងណាស់។
![]() |
ថ្នាក់បង្ហាត់គែនរបស់ក្រុមលោក Giang A Hai |
នៅឆ្នាំ ២០២០ ប្រធានក្លឹបភ្លេងគែន Mong Bac ha បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលរៀបចំកម្មវិធី “ការផ្សព្វផ្សាយវប្បធម៌ជនជាតិ Mong” ដោយជោគជ័យ ដោយបង្កើតបានជាស្ពានសម្រាប់សមាជិកក្នុងការផ្លាស់ប្តូរ និងជួបជាមួយថ្នាក់ដឹកនាំស្រុក និងអង្គការអាជីវកម្ម និងបុគ្គលនានានៅក្នុងតំបន់ តាមរយៈនេះជួយផ្សព្វផ្សាយ និងពង្រីកទីផ្សារសម្រាប់ក្លឹបឱ្យមានការអភិវឌ្ឍក្នុងទិសដៅត្រឹមត្រូវ។
សម្រាប់លោក Giang A Hai ផ្ទាល់ គាត់មិនគ្រាន់តែមានចំណូលចិត្តយ៉ាងខ្លាំងជាមួយនិងសម្លេងគែនជនជាតិ Mong តែប៉ុណ្ណោះទេ ប៉ុន្តែគាត់មានគោលបំណងចង់ផ្សព្វផ្សាយដល់យុវជន កុមារយ៉ាងច្រើននៅក្នុងស្រុកកំណើតទៀតផង។
មានគំនិតបែបនេះ គាត់បានពិភាក្សាជាមួយសមាជិកក្លឹបនិងកៀរគរជំនួយពីសិប្បករវ័យចំណាស់ក្នុងតំបន់ជាច្រើនដើម្បីបើកថ្នាក់បង្ហាត់ភ្លយគែនដល់យុវជន កុមារ… ថ្នាក់រៀនធ្វើឡើងរៀងរាល់ល្ងាចថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ និងថ្ងៃសុក្រនៅផ្ទះវប្បធម៌ភូមិ ដោយមានការចូលរួមពីសិស្សជាង ៥០ នាក់។ លោក Giang A Hai បាននិយាយដោយមោទនភាពថា៖ “បន្ទាប់ពីថ្នាក់រៀននេះបានបញ្ចប់ សិស្សម្នាក់ៗបានស្ទាត់ជាង ៣០ បទភ្លេងគែនតាមពិធីប្រពៃណីធំៗៗរបស់ជនជាតិ Mong។ អ្នកដែលមានទេពកោសល្យ និងឧស្សាហ៍ព្យាយាមក្នុងការសិក្សាដោយខ្លួនឯង នឹងមានកម្រិតសមត្ថភាពកាន់តែខ្ពស់ ។
និយាយអំពីលោក Giang A Hai លោក Ly Seo Thong លេខាសម្ព័ន្ធស្រុក Ba Ha បានមានប្រសាសន៍ថា៖ “សម្ព័ន្ធយុវជនវៀតណាមស្រុកកោតសរសើរចំពោះការរួមចំណែករបស់លោក Hai ក្នុងការរួបរួម និងប្រមូលផ្តុំយុវជន ជាពិសេសក្នុងការផ្សព្វផ្សាយ និងអភិរក្សអត្តសញ្ញាណវប្បធម៌របស់មាតុភូមិ រួមជាមួយការអភិវឌ្ឍទេសចរណ៍ បង្កើតការងារនិងប្រាក់ចំណូលសម្រាប់យុវជនក្នុងតំបន់” ៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន