យុគសម័យ - ប្រទេសវៀតណាមមានគោលដៅទេសចររាប់ពាន់កន្លែង នៅទូទាំងប្រទេស។ សម្រាប់អ្នកទេសចរបរទេសគោលដៅទេសចរណ៍ទាំង ៧ ទីតាំងខាងក្រោមនេះគឺជាកន្លែងដែលល្បីនិងពេញនិយមបំផុត។
![]() |
![]() |
1. វិថីបុរាណ Hoi An ខេត្ត Quang Nam
![]() |
នៅពេលនិយាយអំពីទេសចរណ៍វៀតណាម Hoi An គឺជាកន្លែងដែលមិនអាចមិនរំលឹកដល់បានឡើយ។ វិថីបុរាណ Hoi An មានរូបរាងចាស់ជាមួយនឹងរបៀបរស់នៅស្រស់ថ្លាធូរស្បើយដែលត្រូវបានជ្រើសរើសដោយភ្ញៀវទេសចរជាច្រើននាក់។ បច្ចុប្បន្ននេះ វិស័យទេសចរណ៍នៅវិថីបុរាណ Hoi An មានការរីកចម្រើនយ៉ាងខ្លាំងដោយសារភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តយ៉ាងច្រើនកុះករជារៀងរាល់ឆ្នាំ។ នៅទីនេះក៏មានកន្លែងជាច្រើន ដើម្បីទស្សនានិងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។
![]() |
វិថីបុរាណ Hoi An គឺជាវិវីបុរាណមួយដែលមានទីតាំងស្ថិតនៅឆ្នេរសមុទ្រនៃភាកកណ្តាល ចម្ងាយ ៣០ គីឡូម៉ែត្រពីទីក្រុង Da Nang តាមទិសត្បូង ដែលស្ថិតក្នុងភូមិសាស្ត្រខេត្ត Quang Nam។ កន្លែងនេះគឺជាកន្លែងគំរូមួយនូវកំពង់ផែជួញដូរពាណិជ្ជកម្មផ្សារដ៏មមាញឹកដែលធ្លាប់ជាកំពង់ផែពាណិជ្ជកម្មរបស់ជនជាតិចាម ហើយបានគេស្គាល់ ដោយសារផ្លូវសូត្រដ៏ល្បីល្បាញ។
![]() |
2. ទីរួមស្រុក Sa Pa នៃខេត្ត Lao Cai
![]() |
ដោយមានទីតាំងស្ថិតនៅភាគពាយព្យនៃប្រទេសវៀតណាម ទីរួមស្រុក Sa Pa បង្កប់នូវអាទិ៍កំបាំងនូវប្រការដ៏អស្ចារ្យនិងទាក់ទាញតំបន់ភ្នំនិងទេសភាពធម្មជាតិស្រស់ស្អាត។ កុំរំលងចោលផ្សាររាត្រីដែលបានរៀបចំនៅយប់ថ្ងៃសៅរ៍ដ៏រស់រវើក មានលក់ម្ហូបពិសេសនិងឈ្ងុយឆ្ងាញ់ពិសារ។ ពីទីរួមស្រុក Sa Pa មានភាពអ៊ូអរ អ្នកទេសចរអាចទៅទស្សនាភូមិជនជាតិដែលមានទីតាំងស្ថិតនៅចំកណ្តាលវាលស្រែកាំជណ្តើរ ដើម្បីស្វែងយល់នូវវប្បធម៌និងម្ហូបរបស់ប្រជាជននៅទីនេះ។
![]() |
3. ឈូងសមុទ្រ Ha Long ខេត្ត Quang Ninh
![]() |
ឈូងសមុទ្រ Ha Long រួមមានសមុទ្រនិងកោះដែលចំណុះនៃទីក្រុង Ha Long Cam Pha និងផ្នែកមួយនៃស្រុកកោះ Van Dong ខេត្ត Quang Ninh។ ឈូងសមុទ្រ Ha Long មាន ផ្ទៃដី ១.៥៥៣ គីឡូម៉ែត្រការ៉េ មានឆ្នេរសមុទ្រប្រវែង ១២០ គីឡូម៉ែត្រ។ នៅទីនោះមានកោះធំនិងតូចចំនួន ១.៩៦៩ កោះ។ កោះទាំងនេះភាគច្រើនជាកោះថ្មកំបោរ។ តំបន់សំខាន់នៃឈូងសមុទ្រ Ha Long ជាផ្នែកកណ្តាលនៃឈូងសមុទ្រដែលមានផ្ទៃដី ៣៣៥ គីឡូម៉ែត្រការ៉េ ក្នុងនោះមានកោះចំនួន ៧៧៥ កោះបានប្រមូលផ្តុំគ្នាជិតៗគ្នា ដើម្បីបង្កើតទេសភាពធម្មជាតិដ៏អស្ចារ្យ។
![]() |
មិនត្រឹមតែមានទេសភាពសមុទ្រនិងភ្នំដ៏ស្រស់ស្អាតនិងមហិរមាប៉ុណ្ណុះទេ នៅពេលមកទស្សនាឈូងសមុទ្រ Ha Long អ្នកទេសចរក៏ទទួលបាននូវអារម្មណ៍សុខសាន្ត នៅពេលដែលបានសម្របខ្លួននៅក្នុងទេសភាពនៅទីនេះ។ ប្រជាជននៅទីនោះរួសរាយរាក់ទាក់ ម្ហូបឈ្ងុយឆ្ងាញ់ ក៏រួមចំណែកធ្វើឱ្យឈូងសមុទ្រ Ha Long មានភាពទាក់ទាញផងដែរ។ នៅឆ្នាំ ២០១២ ឈូងសមុទ្រ Ha Long ក៏មានកិត្តិយសយ៉ាងខ្លាំងដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌថ្មីទាំង ៧ របស់ពិភពលោក។ ដូច្នេះឈុងសមុទ្រ Ha Long គឺជាមោទនភាពចំពោះវិស័យទេសចរណ៍វៀតណាម។
4. ទីក្រុង Ho Chi Minh
![]() |
គឺជាទីក្រុងមួយមួយក្នុងចំណោមមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងវប្បធម៌ធំបំផុតទាំងពីរនៅក្នុងប្រទេស ទីក្រុងនេះនៅតែរក្សាបាននូវស្ថាបត្យកម្មដ៏ទាក់ទាញពីសម័យអាណានិគមបារាំង។ អ្នកទេសចរអន្តរជាតិអាចមកទស្សនា សារមន្ទីរសំណល់សង្គ្រាម រូងក្រោមដី Cu Chi ដើម្បីស្វែងយល់អំពីសង្គ្រាមវៀតណាមឬទស្សនាវិហារកាតូលិក Duc Ba វត្ត Ngoc Hoang ។ ប្រសិនបើអ្នកចង់ទិញទំនិញ ផ្សារ Ben Thanh គឺជាគោលដៅដែលធ្លាប់ស្គាល់ ដោយសារនៅទីនេះលក់ទំនិញជាច្រើនប្រភេទ។
![]() |
5. កោះ Phu Quoc ខេត្ត Kien Giang
![]() |
គោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទេសចរណ៍ស្អាតបំផុតទាំង ៧ នៅក្នុងប្រទេសវៀតណាមដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយភ្ញៀវទេសចរបរទេស។ នៅទីនោះបានគេចាត់ទុកដូចជាកន្លែងដ៏ល្អមួយសម្រាប់សម្រាកលំហែកាយ មកទស្សនា និងស្វែងយល់នូវប្រព័ន្ធអេកូឡូស៊ី។ ប្រសិនបើ Mui Ong Doi និង Da Chao គឺជាពិភពនៃផ្កាថ្មនិងត្រីចម្រុះពណ៌ ឆ្នេរសមុទ្រ Sao គឺជាឆ្នេរខ្សាច់ពណ៌សរលោងមួយដែលមានរាងកោង ទឹកសមុទ្រខៀវ ... ដូច្នេះ កោះ Phu Quoc ពិតជា “កោះពេជ្រ” នៅលើផែនទីប្រទេសវៀតណាម។
![]() |
6. ទីក្រុង Da Nang
![]() |
ទីក្រុង Da Nang មិនត្រឹមតែទាក់ទាញអ្នកទេសចរ ដោយរូបភាពដ៏រស់រវើក ពោរពេញដោយភាពរឹងមាំ ថែមទាំងមានទេសភាពធម្មជាតិដ៏អស្ចារ្យជាច្រើន រួមមានសមុទ្រធំល្វឹងល្វើយ ជួរភ្នំ។ ទីក្រុង Da Nang បានគេចាត់ទុកថាជាកន្លែងដែលរួមបញ្ចូលគ្នានៃភាពស្រស់ស្អាតរវាងស្ថានសួគ៌និងផែនដី ដូចជាពេជ្រមួយគ្រាប់ដ៏មានតម្លៃ នៅចំកណ្តាលប្រទេសវៀតណាម។
7. តំបន់ដីសណ្តទន្លេ Cuu Long
![]() |
ជាផ្នែកមួយនៃតំបន់ដីសណ្តទន្លេមេគង្គដែលតបានគេស្គាល់ថាជាតំបន់ដីសណ្តភាគខាងត្បូងឬតំបន់និរតីនៃភាគខាងត្បូងដែលមានផ្ទៃដី ៤០.៥៤៨.២ គម ២ ។ ដោយឆ្នេរសមុទ្រដ៏វែងអន្លាយទន្លេមេគង្គបាន បែងចែកជាដៃទន្លេប្រឡាយកូនកោះនិងប្រជុំកោះធំនិងតូចដែលសមស្របនឹងប្រភេទទេសចរណ៍ធម្មជាតិ៕

dulich.petrotimes.vn
មតិពីមិត្តអ្នកអាន