Trending now

ភ្ញៀវទេសចរបរទេសម្នាក់បានសរសើរអំពី កោះ Con Dao ដែលជាកោះស្អាតជាងគេនៅវៀតណាម

17:00 | 17/09/2020 (បកប្រែដោយឌីណា)

យុគសម័យ - លោក Dave ជាអ្នកសរសេរប្លុកដំណើរកម្សាន្ត ជនជាតិអង់គ្លេសម្នាក់។ គាត់ចូលចិត្តធ្វើដំណើរដោយជិះកង់ឬឡាន។ ក្នុងរយៈពេល ២០ ឆ្នាំដែលធ្វើដំណើរគ្រប់ទីកន្លែង គាត់បានធ្វើដំណើរទៅកាន់អាមេរិកខាងត្បូងដោយជិះកង់ ៤០.០០០ គីឡូម៉ែត្រ និងឆ្លងកាត់ប្រទេសជាច្រើនហើយជិះទូកឆ្លងសមុទ្រមេឌីទែរ៉ាណេ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ទៅកោះ Con Dao នៅពាក់កណ្តាលឆ្នាំ ២០១៩ អ្នកសរសេរប្លុកនេះបាន«លង់ស្នេហ៍»យ៉ាងឆាប់រហ័សជាមួយនឹងកោះដ៏ស្រស់ស្អាតនៃប្រទេសវៀតណាម។ អត្ថបទខាងក្រោមត្រូវបានបកប្រែពីប្លក់“ កោះ Con Dao - កោះល្អាតជាងគេបំផុតនៅវៀតណាម” ដែលបាន​សរសេរដោយលោក Dave ។

ឆ្នេរនៅកោះ Con Dao ផ្តល់អនុស្សាវរីយ៍ពិសេសសម្រាប់ភ្ញៀវទេសចរ។ (រូបថត៖ zing.com.vn)

ហេតុអ្វីខ្ញុំជ្រើសរើសធ្វើដំណើរទៅកោះ Con Dao ?

ក្នុងដំណើរមួយចំណាយមួយខែរបស់ខ្ញុំនៅប្រទេសវៀតណាម ខ្ញុំបានមកទស្សារដ្ឋធានី Ha Noi Phu Quoc (ខេត្ត Kien Giang) កោះCon Dao ទីក្រុងHo Chi Minh ។ ទេសភាពធម្មជាតិ ភ្ញៀវមកទស្សនាមិនសូវច្រើនទេជាអ្វីដែលអ្នកអាចរំពឹងបាន នៅពេលមកដល់កោះ Con Dao ។

អ្នកទេសចរភាគច្រើនដែលខ្ញុំឃើញគឺជនជាតិវៀតណាម។ ខ្ញុំគិតថាពីព្រោះកោះនេះមានតួនាទីសំខាន់ក្នុងប្រវត្តិសាស្ត្រនិងអត្តសញ្ញាណវប្បធម៌របស់វៀតណាម នាសព្វថ្ងៃនេះ។

តើកន្លែងណាដែលគួរឲ្យមកទស្សនានៅកោះ Con Dao?

ហេដ្ឋារចនាសម្ព័ន្ធនៅទីនេះមិនត្រូវបានអភិវឌ្ឍទេ។ កន្លែងស្នាក់នៅភាគច្រើនគឺម៉ូតែលនិងសណ្ឋាគារតូចៗ។ ទោះបីជាគុណភាពមិនខ្ពស់ក៏ដោយក៏អ្នកគួរតែរកបន្ទប់ដែលមានម៉ាស៊ីនត្រជាក់ផងដែរ។ កោះ Con Dao តូចណាស់។ ដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភច្រើនពេកអំពីអ្នកនៅទីណា។ ខ្ញុំបានជ្រើសរើសទីស្នាក់នៅតូចមួយនៅជិតផ្សារនិងហាងកាហ្វេ Infiniti ។ ខ្ញុំមិនគិតថា ខ្ញុំមានអ្វីដែលត្រូវរិះគន់អំពីកន្លែងនេះទេ។

ប្រសិនបើអ្នកមានលុយច្រើន អ្នកអាចជ្រើសរើសរមណីយដ្ឋានប្រណីតចំនួនពីរគឺ Six Senses ឬ Poulo Condor ។

តើភ្ញៀវគប្បីចំណាយរយៈពេលប៉ុន្មាននៅ កោះ Con Dao ទេ?

តាមពិត អ្នកអាចធ្វើដំណើរទៅកោះ Con Dao បាននៅក្នុងមួយថ្ងៃប្រសិនបើអ្នកចាកចេញពីទីក្រុង Ho Chi Minh។ ទោះជាយ៉ាងណាក៏ដោយតាមគំនិតរបស់ខ្ញុំកោះនេះមានភាពទាក់ទាញគ្រប់គ្រាន់សម្រាប់អ្នកចំណាយពេលមួយសប្តាហ៍។អាកាសធាតុរបស់កោះ Con Dao គឺក្តៅពេញមួយឆ្នាំ។ ប៉ុន្តែខ្ញុំគិតថាពេលវេលាល្អបំផុតគឺចាប់ពីខែមីនាដល់ខែមិថុនា។ នៅពេលនេះខ្យល់បក់មិនខ្លាំង ហើយវាមិនមានភ្លៀងទេ។

ឆ្នេរសមុទ្រនៅកោះ Côn Đao “ស្អាតអស្ចារ្យ”ដែល​ទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរ។ (រូបថត៖ zing.com.vn)

តើអ្វីដែលអ្នកអាចលេងនៅកោះ Con Dao?

អ្នកទេសចរភាគច្រើនមកកោះ Con Dao ដើម្បីរីករាយមុជទឹកសមុទ្រដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនិងសន្តិភាព។ ជាការពិតអ្នកក៏គួរតែទៅទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រមួយចំនួន ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន។

ទីរួមស្រុកកោះ Con Son

ទីប្រជុំជន Con Son មានប្រការជាច្រើនដែលភ្ញៀវទេសចរអាចស្វែងយល់។ នេះគឺជាទីក្រុងឆ្នេរសមុទ្រតូចមួយដែលមានទីផ្សារដែលមានភាពអ៊ូអរ។ ភាគច្រើននៃទីកន្លែងស្នាក់នៅនៅលើកោះនេះត្រូវបានប្រមូលផ្តុំនៅទីនេះ។ ទោះយ៉ាងណា រមណីយដ្ឋានលំដាប់ខ្ពស់ទាំងពីរដែលខ្ញុំបានពោលខាងលើ ស្ថិតនៅខាងក្រៅទីរួមស្រុក។ ខ្ញុំចូលចិត្តដើរជុំវិញទីរួមស្រុក Con Son និងគយគន់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់។

ផ្សារ Con Son មានអាហារគ្រប់ប្រភេទដែលភ្ញៀវទេសចរជ្រើសរើសតរួមមានអាហារសមុទ្រ អាហារសម្រន់ បន្លែ ផ្លែឈើ ... ផ្សារនេះបើកពីព្រឹកព្រលឹមរហូតដល់យប់ជ្រៅ ដូច្នេះអ្នកអាចទស្សនា។

ឆ្នេរសមុទ្រ

ឆ្នេរនៅកោះ Con Dao ពិតជាធ្វើឱ្យខ្ញុំចាប់អារម្មណ៍។ ខ្ញុំអាចប្រើតែពាក្យ“ ស្អាតអស្ចារ្យ” ។ ក្រៅពីនេះ ការមុជទឹកសមុទ្រ ដែលធ្វើឱ្យដំណើរកម្សាន្តរបស់ខ្ញុំមានតម្លៃជាងមុនដែរ។ នៅពេលដែលជំនោរធ្លាក់ចុះ អ្នកនឹងមានឱកាសឃើញភាពខុសគ្នាទាំងស្រុងនៅលើឆ្នេរទាំងនេះ។ រូបថតដែលបានថតនៅពេលនេះពិតជាប្លែកណាស់។ ប៉ុន្តែអ្នកប្រហែលជាមិនអាចហែលទឹកឬមុជទឹកបានទេ។

ឆ្នេរនៅកោះ Con Dao ផ្តល់អនុស្សាវរីយ៍ពិសេសសម្រាប់ភ្ញៀវទេសចរ។ ឆ្នេរដែលអ្នកគួរឲ្យមកទស្សនា នៅពលមកកោះ Con Dao គឺ An Hai Lo Voi Dam Trau។ ឆ្នេរ Dam Trau គឺពិសេសពីព្រោះវាជាកន្លែងដែលអ្នកអាចមើលឃើញការចុះចតរបស់យន្តហោះ។ វាស្ងាត់បន្តិចលើកលែងតែចុងសប្តាហ៍។ ខ្ញុំមិនដែលឃើញយន្តហោះចុះចតនៅជិតនេះទេ រហូតដល់ខ្ញុំមកដល់ទីនេះ។

មុជទឹកសមុទ្រ

កោះ Con Dao មានភាពល្បីល្បាញជាកន្លែងដ៏ល្អបំផុតនៅក្នុងប្រទេសវៀតណាមសម្រាប់អ្នកដែលចូលចិត្តស្វែងយល់ពិភពខាងក្រោមទឹក។ ប្រយ័ត្ននៅពេលជំនោរធ្លាក់ចុះទាប ប្រសិនបើអ្នកមិនចង់ជាប់នៅក្នុងរណ្តៅរាក់ដែលនៅខាងលើស្រទាប់ផ្កាថ្ម។ សម្រាប់ការមុជទឹក អ្នកអាចទាក់ទងឧទ្យានជាតិឬមជ្ឍមណ្ឌលមុជទឹក Con Dao គ្រប់គ្រងដោយ Gordon ម្ចាស់បារ ២០០ ជនជាតិអាហ្វ្រិកខាងត្បូង។ តំលៃមុជទឹកប្រហែល ៥០ ដុល្លារ / ម្នាក់។ ទឹកប្រាក់នេះមិនតូចទេ តែគ្រឿងបរិក្ខារគឺល្អណាស់។

តាមខ្ញុំដឹងថា ចាប់ពីខែវិច្ឆិកាដល់ខែកុម្ភៈការធ្វើដំណើរតាមទូកអាចនឹងត្រូវលុបចោល ដោយសារមានខ្យល់ព្យុះ។ នាពេលវេលាល្អបំផុតគឺនៅតែពីខែមីនាដល់ខែមិថុនា។

ដើរកម្សាន្ត

មធ្យោបាយងាយស្រួលបំផុត ដើម្បីគយគន់ទេសភាពកោះទាំងមូលគឺដោយម៉ូតូ។ ទោះជាយ៉ាងណាក៏ដោយ ការដើរឆ្លងកាត់ព្រៃស្ថិតក្នុងឧទ្យានជាតិ Con Dao ក៏គួរឱ្យរីករាយដែរ។ ដើម្បីធ្វើដំណើរនេះអ្នកត្រូវទិញសំបុត្រចូលឧទ្យានហើយទទួលបានផែនទីណែនាំ។ លើនៅផែនទីនេះ អ្នកអាចរកបានផ្លូវលំ។ សរុបមកបទពិសោធន៍នេះមិនពិបាកទេ។

ទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ

កោះ Con Dao មានពន្ធនាគារជាច្រើនដែលមិន​ឆ្ងាយទេ។ អ្នកអាចដើរបាន ប៉ុន្តែវាល្អប្រសើរជាងក្នុងការប្រើម៉ូតូ ដើម្បីសន្សំសំចៃពេលវេលា។ផ្នូរវីរភាពរបស់អ្នកនាង Vo Thi Sau គឺជាទិសដៅខាងព្រលឹងវិញ្ញាណដ៏ល្បីល្បាញនៅកោះ Con Dao។

ផ្នូរវីរភាពរបស់អ្នកនាង Vo Thi Sau គឺជាទិសដៅខាងព្រលឹងវិញ្ញាណដ៏ល្បីល្បាញនៅកោះ Con Dao។។ (រូបថត៖ zing.com.vn)

សារមន្ទីរ Con Dao គឺជាទីកន្លែងគួរឲ្យមកទស្សនាក្នុងដំណើរការស្វែងយល់កោះនេះ ដើម្បីស្វែងយល់បន្ថែមអំពីជីវិតក្នុងសម័យមុន ៗ នៅលើកោះនេះ។ ខ្ញុំគិតថាខ្ញុំគួរតែទៅទស្សនាសារមន្ទីរ មុនពេលទៅទស្សាពន្ធនាគារ។ ដូច្នេះអ្នកអាចយល់កាន់តែច្បាស់អំពីបរិបទប្រវត្តិសាស្ត្រ។ ទីបញ្ចុះសព Hang Duong គឺជាកន្លែងបញ្ចុះសពរបស់សកម្មជននយោបាយបដិវត្តជាច្រើននៅវៀតណាម។ នៅពេលអ្នកមកដល់ទីនេះមនុស្សគ្រប់រូបបានគោរពដោយមិនគិតពីពេលថ្ងៃឬពេលយប់។ ផ្នូរពិសេសបំផុតគឺវីរៈនារី Vo Thi Sau វីរៈនារីវៀតណាមដែលត្រូវបានគេសម្លាប់ នៅអាយុ ១៩ ឆ្នាំ ក្នុងឆ្នាំ ១៩៥២ ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤