Trending now

ភ្ញៀវទេសចរបរទេសនៅវៀតណាមយល់ស្របការពាក់ម៉ាស់ការពារនៅតាមទីសាធារណៈ

15:49 | 17/03/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ភ្ញៀវទេសចរភាគច្រើននៅទីក្រុងហាណូយយល់ស្របនឹងបទប្បញ្ញត្តិរបស់រដ្ឋាភិបាលវៀតណាមស្តីពីការពាក់ម៉ាស់នៅតាមទីសាធារណៈ ទោះបីជាពួកគេមិនទាន់មានទំលាប់ប្រើប្រាស់ដូច្នេះក៏ដោយ។

ភ្ញៀវទេសចរបរទេសនៅវៀតណាមយល់ស្របការពាក់ម៉ាស់ការពារនៅតាមទីសាធារណៈ (រូបភាព៖ vov)

យោងតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលវៀតណាមដែលបានដាក់ចេញថាចាប់តាំងពីថ្ងៃទី ១៦ ខែមីនា តទៅ ប្រជាជនវៀតណាមនិងជនបរទេសនៅវៀតណាមត្រូវតែពាក់ម៉ាស់នៅតាមទីសាធារណៈ។ ភ្ញៀវទេសចរនៅទីក្រុងហាណូយសុទ្ធសឹងតែយល់ស្របតាមបទប្បញ្ញត្តិរបស់វៀតណាមផងដែរ។

លោកស្រី Nguyen Tuyet Nhung មគ្គុទេសទេសចរណ៍បានចែករំលែកពីពេលដែលទទួលភ្ញៀវនៅអាកាសយានដ្ឋាន ការងារដំបូងគេគឺរាយការណ៍ដល់អ្នកដំណើរអំពីស្ថានភាពជំងឺរាតត្បាតដល់ភ្ញៀវទេសចរក៏ដូចជាការខិតខំនិងនិងសមិទ្ធិផលរបស់វៀតណាមក្នុងការគ្រប់គ្រងនិងប្រឆាំងនឹងជម្ងឺកូវីដ១៩ (Covid-19)។ លោកស្រីរូបនេះបាននិយាយថា៖

“យោងតាមសំណើរបស់រដ្ឋាភិបាលវៀតណាម នៅពេលទៅទស្សនាតំបន់ទេសចរណ៍ប្រជាជនទាំងជាតិនិងអន្តរជាតិត្រូវតែពាក់ម៉ាស់និងលាងដៃឱ្យបានស្អាតជាទៀងទាត់។ ក្រុមហ៊ុនខ្ញុំក៏ផ្តល់នូវម៉ាស់ការពារនិងទឹកលាងដៃកំចាត់មេរោគសម្រាប់ភ្ញៀវទេសចរផងដែរនៅពេលធ្វើដំណើរកំសាន្ត ហើយយើងក៏យកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាធានាសុខភាពសម្រាប់ភ្ញៀវផងដែរ»។

នៅតំបន់បឹង Hoan Kiem និងផ្លូវជាច្រើននៅចំកណ្តាលរដ្ឋធានីហាណូយ គេក៏ឃើញថាមានជនបរទេសភាគច្រើនបានពាក់ម៉ាសគ្រប់ៗគ្នា។ ប៉ុន្តែមានភ្ញៀវទេសចរមួយចំនួនបានប្រុងប្រយ័ត្នពាក់ម៉ាស់ចំនួន ២ ដោយពាក់ម៉ាស់ការពារមួយខាងក្នុងនិងពាក់ម៉ាស់ក្រណាត់មួយទៀតនៅខាងក្រៅ ដើម្បីធានាសុវត្ថិភាពតែម្តង។ លោកស្រី Camielle ភ្ញឿវទេសចរបារាំងបានឲ្យដឹងថា៖

« ខ្ញុំពាក់ម៉ាសពីព្រោះនេះគឺជាជំរើសចាំបាច់សម្រាប់ខ្ញុំ។ ប៉ូលីសនៅពេលដែលឃើញអ្នកណាមិនពាក់ម៉ាសគេនឹងមករំលឹកតែម្តង។ យើងខ្ញុំគិតថាការពាក់ម៉ាសគឺល្អសម្រាប់ការពារសុខភាពរបស់ខ្ញុំ ក៏ដូចជាមនុស្សគ្រប់គ្នានៅជំវិញផងដែរ»។

ភ្ញៀវទេសចរបរទេសនៅវៀតណាមយល់ស្របការពាក់ម៉ាស់ការពារនៅតាមទីសាធារណៈ (រូបភាព៖ vov)

អស់រយៈពេល ៣ សប្តាហ៍កន្លងមក លោក David Stone ជាភ្ញៀវទេសចរ អង់គ្លេសម្នាក់ ដែលធ្លាប់មានទម្លាប់ពាក់ម៉ាសជាប្រចាំនៅពេលដែលលោកធ្វើដំណើរកំសាន្តទៅកាន់ទីកន្លែងណាមួយតាមទីសាធារណៈ។ លោក David David បានឲ្យដឹងថាការដែលរដ្ឋាភិបាលវៀតណាមបានតម្រូវឲ្យភ្ញៀវទេសចរពាក់តាមទីសាធារណៈគឺជាការចាំបាច់និងទាន់ពេលវេលាផងដែរ។ លោកបានចែករំលែកថា៖

« ខ្ញុំគិតថាមនុស្សគ្រប់គ្នា គួរតែមានមនសិកាពាក់ម៉ាស់ ពីព្រោះយើងមិនអាចដឹងថាតើមនុស្សដែលយើងប៉ះពាល់នឹងឆ្លងជំងឺដែរឬអត់។ វៀតណាមគឺជាគោលដៅទេសចរណ៍មានសុវត្ថិភាព ហើយការទប់ស្កាត់និងគ្រប់គ្រងជំងឺឆ្លងនេះក៏ត្រូវបានអនុវត្តយ៉ាងល្អណាស់។ ជាពិសេស រដ្ឋាភិបាលក៏អនុវត្តបានល្អក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំថ្ងៃអំពីជម្ងឺរាតត្បាតនេះដល់ប្រជាជនតាមរយៈសារទូរស័ព្ទ និងសារពត៌មាន ខណៈពេលដែលនៅអឺរ៉ុប យើងខ្ញុំត្រូវស្វែងរកព័ត៌មានដោយខ្លួនឯងនៅលើគេហទំព័រនានាតែម្តង។ ហេតុដូច្នេះតាមគំនិតរបស់ខ្ញុំ មនុស្សគ្រប់រូបគប្បីពាក់ម៉ាស់ស្របតាមបទបញ្ញត្តិរបស់រដ្ឋាភិបាលវៀតណាម ជាពិសេសសម្រាប់ភ្ញៀវទេសចរបរទេសផងដែរ»៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vov)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR