ក្នុងបំណងចង់អភិរក្សសិល្បៈប្រពៃណីរបស់បុព្វបុរស សិល្បការិនី Ha Thi Tien នៅទីប្រជុំលេខ ៧ ឃុំ Kiet Son ស្រុក Tan Son ខេត្ដ Phu Tho បានចំណាយពេលវេលាជាច្រើនក្នុងការស្រាវជ្រាវនិងសម្តែង បទចម្រៀងប្រជាប្រិយដើម្បីលើកកម្ពស់ស្មារតីខាងវប្បធម៌នៃជនជាតិ Muong។
![]() |
![]() |
កាលនៅតូច សិល្បការិនី Ha Thi Tien បានស្តាប់ជីដូននិងស្ត្រីនៅក្នុងភូមិច្រៀងបទចម្រៀងប្រជាប្រិយ។ នៅពេលរៀបអាពាហ៍ពិពាហ៍ សិល្បការិនី Ha Thi Tien បានច្រៀងដើម្បីបំពេកូនដេក និងច្រៀងនៅពិធីបុណ្យនិងពិធីអាពាហ៍ពិពាហ៍ជាដើម។ ដោយស្រឡាញ់បទចម្រៀងប្រជាប្រិយ សិល្បការិនី Ha Thi Tien មិនថានឿយហត់យ៉ាងណាក៏ស្វែងរកសិល្បករ សិល្បការិនីល្បីល្បាញដើម្បីស្វែងយល់និងរៀនសូត្រការចម្រៀងនេះ។
សិល្បការិនី Ha Thi Tien បានចែករំលែកថា៖ “ដោយទទួលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន លោកស្រីបានបង្កើតក្លឹបសិល្បៈប្រជាប្រិយនៃឃុំ Kiet Son (ស្រុក Tan Son)។ នេះគឺជាកន្លែងសម្រាប់សិល្បករច្រៀងបទច្រៀង ព្រមទាំងបានច្រៀងក្នុងឱកាសពិធីបុណ្យនានាដើម្បីបំរើបងប្អូនប្រជាពលរដ្ឋ។
![]() |
សិល្បការិនី Ha Thi Tien ច្រៀងបទចម្រៀងប្រជាប្រិយក្នុងសកម្មភាពសហគមន៍ |
នៅពេលដែលស្រុក Tan Son មានគោលការណ៍អភិរក្សបទចម្រៀងប្រជាប្រិយនោះ សិល្បការិនី Ha Thi Tien ត្រូវបានអញ្ជើញទៅបណ្តុះបណ្តាលដល់យុវជនជំនាន់ក្រោយនៅឃុំចំនួន ១៧ ក្នុងស្រុក។ លោកស្រី Nguyen Thi Thu អនុប្រធានមជ្ឈមណ្ឌលវប្បធម៌កីឡានិងទេសចរណ៍ស្រុក Tan Son បានឲ្យដឹងថា៖ “ក្នុងការអភិរក្សបទចម្រៀងប្រជាប្រិយគឺការលើកកម្ពស់តួនាទីរបស់សិប្បករមានសារសំខាន់ណាស់។ សិល្បការិនី Ha Thi Tien បានរួមចំណែកជាច្រើនក្នុងការបង្រៀនបទចម្រៀងប្រជាប្រិយ។
ដើម្បីអភិរក្សបទចម្រៀងប្រជាប្រិយ សិល្បការិនី Ha Thi Tien បានសំណូមពរឲ្យបង្រៀនបទចម្រៀងដល់កុមារ។ ដូច្នេះបទបម្រៀងប្រជាប្រិយបានដាក់ចូលក្នុងកម្មវិធីសិក្សានៅសាលាមត្តេយ្យ និងសាលាបឋមសិក្សានៅឃុំ Kiet Son។ ចាប់តាំងពីពេលនោះមក កុមារជាច្រើនមិនត្រឹមតែចេះច្រៀងបទចម្រៀងប្រជាប្រិយប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់អត្ដសញ្ញាណវប្បធម៌របស់ជនជាតិ Muong ទៀតផង៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន