ចាប់តាំងពីឆ្នាំ ១៩៩០ ក្រុមគ្រួសារជាង ១០០ គ្រួសាររបស់ជនជាតិ Muong នៅឃុំ Cuc Phuong (ស្រុក Nho Quan ខេត្ត Ninh Binh) ត្រូវបានផ្លាស់ប្តូរទីលំនៅដ្ឋានពីតំបន់ដាច់ស្រយាល ទៅតំបន់នៅក្បែរព្រៃជាតិ Cuc Phuong។ បន្ទាប់ពីជាច្រើនឆ្នាំដែលរសាប់រសល់ខ្វល់គិតជាមួយការរកស៊ីចិញ្ចឹមជីវិត ក្នុងរយៈពេលកន្លងមក ប្រជាជនបានរកឃើញទិសដៅថ្មីមួយនោះគឺការអភិវឌ្ឍការចិញ្ចឹមសត្វពពែ ក្តាន់ និងឃ្មុំយកទឹកឃ្មុំ ដោយភ្ជាប់ជាមួយសកម្មភាពទេសចរណ៍។
![]() |
![]() |
នាពេលថ្មីៗនេះ យើងខ្ញុំមានឱកាសមកទស្សនាផ្ទះរបស់លោក Dinh Van Lang ជាជនជាតិ Muong ដែលជាគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ចល្អមួយនៅភូមិ Dong Bot ឃុំ Cuc Phuong។ នៅឆ្នាំ ២០១២ នៅពេលដែលផ្លូវថ្មីឆ្ពោះទៅភូមិត្រូវបានសាងសង់រួចរាល់ហើយ លោក Lang បានខ្ចីប្រាក់កម្ចីដើម្បីវិនិយោគក្នុងការចិញ្ចឹមពពែពូជ។ នៅបណ្តាឆ្នាំដំបូងនៃការចិញ្ចឹមពពែ លោកត្រូវតែយកពពែទៅលក់នៅភោជនីយដ្ឋាន។ មកទល់បច្ចុប្បន្ននេះ ម្ចាស់ភោជនីយដ្ឋានបានមកទិញពពែដល់ផ្ទះ។ ពីពពែមួយចំនួនក្បាលដែលបានចិញ្ចឹមដំបូង គ្រួសាររបស់លោក Lang ឥឡូវនេះមានពពែជាង ១០ ក្បាល។ ជារៀងរាល់ឆ្នាំ លោករកបានប្រាក់ចំណេញជាង ១០០ លានដុងពីការចិញ្ចឹមពពែ ។
|
ទម្រង់ចិញ្ចឹមសត្វពពែរបស់គ្រួសារលោក Dinh Van Lang នៅឃុំ Cuc Phuong (ស្រុក Nho Quan ខេត្ត Ninh Binh) |
ក្រៅពីទម្រង់ចិញ្ចឹមក្តាន់ និងពពែ នាពេលបច្ចុប្បន្ន នៅឃុំ Cuc Phuong ក៏មានទម្រង់ចិញ្ចឹមឃ្មុំយកទឹកឃ្មុំផងដែរ។ អ្នកនាំមុខគេក្នុងចលនានេះគឺគ្រួសាររបស់លោក Dinh Minh Chau នៅភូមិ Dong Tam។ លោក Chau បានចែករំលែកថា ដោយឃើញថាស្រុកកំណើតមានសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ លោកបានអនុវត្តទម្រង់ចិញ្ចឹមឃ្មុំយកទឹកឃ្មុំ។ អាស្រ័យដោយធម្មជាតិអំណោយផលពីព្រៃជាតិ Cuc Phuong ម៉្លោះហើយ ឃ្មុំដែលចិញ្ចឹមដោយក្រុមគ្រួសារលោក Chau មិនមានពេលណាខ្វះលំអងនោះទេ។ អាស្រ័យហេតុនោះ លោក Chau មានផលិតផលទឹកឃ្មុំធម្មជាតិសុទ្ធសាធដែលទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាច្រើនណាស់។ ជារៀងរាល់ឆ្នាំ លោករកចំណូលបានជិត ១០០ លានដុង។
បច្ចុប្បន្ននេះ ឧស្សាហកម្មចិញ្ចឹមសត្វនៅឃុំ Cuc Phuong មានការអភិវឌ្ឍជាបណ្តើរៗ។ នៅក្នុងឃុំមានសមាជិកសមាគមកសិករជាង ៧៥% បានចូលរួមក្នុងចលនាប្រឡងប្រណាំងផលិត និងធ្វើអាជីវកម្មល្អ។ ទម្រង់ធ្វើអាជីវកម្មនៅក្នុងវិស័យចិញ្ចឹមសត្វ បានជួយក្រុមគ្រួសារនានានៅក្នុងឃុំដែលជួបការលំបាក រួចផុតពីភាពក្រីក្រ៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន