Trending now

សម្ដេច ហ៊ុន សែន ៖ យើងត្រូវរួមគ្នាទប់ស្កាត់កូវីដ-១៩ តាមលទ្ធភាព ដោយចិត្តស្មោះសរ និងគ្មានរបៀបវារៈនយោបាយ

12:28 | 24/09/2021 ហេង វុធ្ធី

សម្ដេច ហ៊ុន សែន ប្រាប់ឱ្យមេដឹកនាំពិភពលោក រួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ តាមលទ្ធភាព ដោយចិត្តស្មោះសរ និងគ្មានរបៀបវារៈនយោបាយឡើយ។ នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងសន្ទរកថា នៃកិច្ចប្រជុំកំពូលសាកលស្តីពីជំងឺកូវីដ-១៩ «ការបញ្ចប់ការរាតត្បាត និងការកសាងឡើងវិញឱ្យកាន់តែប្រសើរ ដែលរៀបចំដោយលោក ចូ បៃឌិន ប្រធានាធិបតេយ្យអាមរិក នាថ្ងៃទី២២ កញ្ញានេះ។ Samdech Thủ tướng Hun Sen đã nói với các nhà lãnh đạo thế giới về việc cùng nhau đẩy lùi đại dịch Covid-19 với sự chân thành và không cần có một chương trình nghị chính trị nào cả. Đây là một trong những điều trong bài phát biểu của Thủ tướng Hun Sen tại Hội nghị thượng đỉnh toàn cầu về Covid-19 với chủ đề "Chấm dứt đại dịch và tái thiết ngày càng tốt đẹp hơn", do Tổng thống Mỹ Joe Biden chủ trì ngày 22/9.

សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកសន្តិភាពយ៉ាងពិតប្រាកដនៅកម្ពុជា និងជាមេដឹកនាំគំរូដ៏អស្ចារ្យមួយរូបក្នុងឧបទ្វីបអាស៉ី សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកសន្តិភាពយ៉ាងពិតប្រាកដនៅកម្ពុជា និងជាមេដឹកនាំគំរូដ៏អស្ចារ្យមួយរូបក្នុងឧបទ្វីបអាស៉ី
សម្តេចតេជោ ហ៊ុន សែន សម្រេចប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ! សម្តេចតេជោ ហ៊ុន សែន សម្រេចប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ !
សម្ដេច ហ៊ុន សែន ៖ យើងត្រូវរួមគ្នាទប់ស្កាត់កូវីដ-១៩ តាមលទ្ធភាព ដោយចិត្តស្មោះសរ និងគ្មានរបៀបវារៈនយោបាយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា ៖« ហើយត្រូវចងចាំថា មិនមាននរណាម្នាក់អាចមានសុវត្ថិភាពនោះទេ ដរាបណាទាំងអស់គ្នាមិនទាន់មានសុវត្ថិភាព»។

«មិនមានប្រទេសណាអាចបញ្ឈប់វិបត្តិនេះតែម្នាក់ឯងបាននោះទេ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានជំរុញឱ្យមេដឹកនាំទាំងអស់ ចេះធ្វើការរួមគ្នា និងជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ។ ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា ៖« ហើយត្រូវចងចាំថា មិនមាននរណាម្នាក់អាចមានសុវត្ថិភាពនោះទេ ដរាបណាទាំងអស់គ្នាមិនទាន់មានសុវត្ថិភាព»។

ចំពោះការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ គឺជាវិបត្តិរួម ដោយត្រូវជួយគ្នាតាមលទ្ធភាព និងចិត្តស្មោះសរ។ នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងក្នុងសុន្ទរកថា ៣ទំព័រ ដោយសង្កត់ធ្ងន់យ៉ាងដូច្នេះ៖« យើងត្រូវរួមគ្នាធ្វើកិច្ចការនេះ តាមសមត្ថភាព និងលទ្ធភាពរៀងខ្លួន ,ក្នុងទឹកចិត្តស្មោះសរ ,ការទទួលខុសត្រូវខ្ពស់ ,សប្បុរសធម៌ និងមិនមានបង្កប់នូវរបៀបវារៈនយោបាយ» ។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យប្រទេសចូលរួមគំនិតផ្ដួចផ្ដើម«សេចក្តីព្រាងគោលដៅ»ទាំងអស់ ប្រែក្លាយសេចក្តីព្រាងនេះ ទៅជាសកម្មភាពជាក់លាក់ និងប្រាកដនិយម។ « កម្ពុជាយល់ថា ប្រទេសទាំងអស់ត្រូវប្រឹងប្រែង និងរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចគោលដៅដ៏ចម្បងនេះ ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយ និងចៀសវាងឱ្យបាននូវ ការយកការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ធ្វើជារបៀបវារៈនយោបាយ ឬ បម្រើរបៀបវារៈនយោបាយរបស់ខ្លួន»។ នេះបើតាមសម្ដេច ហ៊ុន សែន។

កន្លងមក បណ្ដាមេដឹកនាំពិភពលោក បានដាក់គោលដៅកំណត់ចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យប្រជាជន ៧០ភាគរយ នៃចំនួនមនុស្សទូទាំងសាកលលោក។ ដូច្នេះដើម្បីសម្រេចគោលដៅនេះ កម្ពុជាស្នើឱ្យមានកំណត់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ជាទំនិញយុទ្ធសាស្រ្តគន្លឹះសាកល ដោយគ្មានការរើសអើងនៃប្រភេទ និងប្រភពវ៉ាក់សាំង ។ ជាពិសេសគួរកំណត់វ៉ាក់សាំងកូវីដ-១៩ ជាទំនិញសាធារណៈ ដែលមានតម្លៃសមរម្យ និងអនុញ្ញាតឱ្យគ្រប់ប្រទេសទាំងអស់ អាចមានលទ្ធភាពទទួលបាន និងប្រើប្រាស់តាមតម្រូវការ ព្រមទាំងបើកចំហការផលិតវ៉ាក់សាំងកូវីដ-១៩ ឱ្យបានទូលំទូលាយទៅតាមតំបន់ និងប្រទេសនានា ដែលមានលទ្ធភាព តាមរយៈការផ្ដល់ហិរញ្ញប្បទាន និងការលើកទឹកចិត្ត ដល់ការវិនិយោគលើការផលិតវ៉ាក់សាំង។

ប្រមុខរដ្ឋាភិបាល បានថ្លែងដូច្នេះថា៖«កម្ពុជាអំពាវនាវដល់រដ្ឋាភិបាលទាំងអស់ សូមកុំប្រមូលទិញវ៉ាក់សាំងទុក សម្រាប់តែប្រទេសរបស់ខ្លួន ឬរក្សាវ៉ាក់សាំងដែលខ្លួនផលិតបាន ទុកសម្រាប់ប្រើប្រាស់តែក្នុងប្រទេសរបស់ខ្លួន»។

ឈានមកដល់ត្រីមាសទី៣ នៃឆ្នាំ២០២១នេះ ពិភពលោកនៅតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារហានិភ័យពីរលកនៃការបំប្លែងខ្លួនថ្មីៗ របស់វីរុសកូរ៉ូណា ដែលមានសភាពកាន់តែកាចសាហាវ និងរំខានដល់សង្គម និងសេដ្ឋកិច្ច។ បច្ចុប្បន្ននេះ ពិភពលោក មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង២៣០លាននាក់ ជាសះស្បើយជាង២០៧លាននាក់ និងស្លាប់ជាង៤,៧លាននាក់ ។ នៅកម្ពុជាវិញ មានអ្នកឆ្លងកូវីដ-១៩ ចំនួន ១០៥,៩៨១ នាក់ ជាសះស្បើយ ៩៨, ៦៥៥ នាក់ និងស្លាប់ ២,១៥៤នាក់៕

ហេង វុធ្ធី

Thmeythmey/cambodianess

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤