Trending now

សម្តេចតេជោ ហ៊ុន សែន សម្រេចប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ !

13:03 | 15/09/2021 ហេង វុធ្ធី

សម្តេចតេជោ ហ៊ុន សែន សម្រេចប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ សម្តេចតេជោ នឹងប្រកាសបើកយុទ្ធនាការនៅវិមានសន្តិភាព នាថ្ងៃសុក្រសប្តាហ៍នេះ។

ប្រមុខការទូតកម្ពុជានឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី០៦ ដល់ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១ ប្រមុខការទូតកម្ពុជានឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី០៦ ដល់ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១
នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បញ្ជាអាជ្ញាធរ ត្រូវលើកទឹកចិត្ត ពលរដ្ឋមិនបានរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យទទួលបានការរៀនជាថ្មី នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បញ្ជាអាជ្ញាធរ ត្រូវលើកទឹកចិត្ត ពលរដ្ឋមិនបានរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យទទួលបានការរៀនជាថ្មី
សម្តេចតេជោ ហ៊ុន សែន សម្រេចប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ !
សម្តេចតេជោ ហ៊ុន សែន សម្រេចប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

តាមរយៈសារសំឡេងនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានចាក់វ៉ាក់សាំងដល់កុមារអាយុចន្លោះពី១២ដល់ ១៧ឆ្នាំ ដែលជិតរួចរាល់ហើយ ហើយពេលនេះ យើងបើកយុទ្ធនាការបន្តសម្រាប់ចាក់ដល់កុមារអាយុពី៦ឆ្នាំទៅ១២ឆ្នាំបន្តទៀត ដើម្បីធ្វើយ៉ាងណាឱ្យកុមារទាំងនោះអាចចូលរៀននៅថ្នាក់បឋមនៅពេលខាងមុខ។

សម្តេចបានបន្តថា ការបើកយុទ្ធនាការនេះត្រូវធ្វើនៅទូទាំងប្រទេស ហើយថ្នាក់ជាតិយើងនឹងបើកនៅវិមានសន្តិភាព នាថ្ងៃសុក្រទី១៦ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ហើយបន្ទាប់ពីនោះសម្តេចនឹងមានសន្និសីទដូចកន្លងទៅដែរ។

សម្តេចស្នើឱ្យមន្រ្តីពាក់ព័ន្ធនឹងសុខាភិបាល រៀបចំវ៉ាក់សាំង និងក្រុមគ្រូពេទ្យ សម្រាប់ចាក់វ៉ាក់សាំងដល់កុមារអាយុ៦ឆ្នាំដល់១២ឆ្នាំ ដែលមានចំនួនប្រមាណ១.៩លាននាក់នៅទូទាំងប្រទេស។

សម្តេចបញ្ជាក់ថា «យើងធ្វើយ៉ាងដូច្នេះសំដៅដើម្បីឱ្យកុមារដែលត្រូវចូលរៀនបឋមសិក្សាអាចនឹងចូលរៀនបានដោយគ្មានការភ័យខ្លាច ព្រោះពួកគេទទួលបានវ៉ាក់សាំង»៕

ហេង វុធ្ធី

Freshnews/Khmertimes

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)