Trending now

កិច្ចព្រមព្រៀងសហប្រតិបត្តិការអាកាសចរណ៍មានតម្លៃ ២ ពាន់លានដុល្លាររវាងក្រុមហ៊ុនអាកាសចរណ៍វៀតណាមនិងសហរដ្ឋអាមេរិក

11:42 | 23/09/2021

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមសម័យប្រជុំពិភាក្សារួមជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ និងអនុវត្តន៍នូវសកម្មភាពទ្វេភាគីមួយចំនួននៅសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី ២១ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជ្រើសរើសម៉ាស៊ីន GENx និងកញ្ចប់ពិនិត្យជួសជួលសម្រាប់យន្តហោះ Boeing ៧៨៧-៩ ដែលមានតម្លៃប្រហែល ២ ពាន់លានដុល្លាររវាងក្រុមហ៊ុន Bamboo Airways និងក្រុមហ៊ុនអាកាសចរណ៍ GE Aviation (ក្រោមក្រុមហ៊ុន General Electric Group) សហរដ្ឋអាមេរិក។

ពិធីរំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - អាមេរិក ពិធីរំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - អាមេរិក
ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម - អាមេរិករក្សាសន្ទុះក្នុងវិស័យជាច្រើន ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម - អាមេរិករក្សាសន្ទុះក្នុងវិស័យជាច្រើន
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជ្រើសរើសម៉ាស៊ីន GENx និងកញ្ចប់ថែទាំសម្រាប់យន្តហោះប៊ូអ៊ីង ៧៨៧-៩ របស់ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways  (រូបថត៖ វៀតណាម+)
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជ្រើសរើសម៉ាស៊ីន GENx និងកញ្ចប់ថែទាំសម្រាប់យន្តហោះប៊ូអ៊ីង ៧៨៧-៩ របស់ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways (រូបថត៖ vietnamplus)

នៅថ្ងៃដដែល ក្រុមហ៊ុន Bamboo Airways បានប្រកាសជាផ្លូវការនូវផ្លូវហោះហើរត្រង់រវាងប្រទេសវៀតណាមនិងសហរដ្ឋអាមេរិកហើយបានណែនាំក្រុមហ៊ុន AVIAWORLD (ការបណ្តាក់ទុនរួមគ្នារបស់ AVIAREPS AG) ជាសាខាមេផ្លូវការរបស់ខ្លួននៅទីផ្សារអាមេរិក។ លើសពីនេះទៅទៀត តាមការគ្រោងទុក ក្រុមហ៊ុន Bamboo Airways នឹងចូលរួមជាមួយក្រុមរបាយការណ៍អាកាសចរណ៍ (ARC) ចាប់ពីខែតុលាឆ្នាំ ២០២១ ដើម្បីត្រៀមរៀបចំការលក់សំបុត្រតាមរយៈបណ្តាញចែកចាយការធ្វើដំណើរនៅក្នុងទីផ្សារអាមេរិក។ នេះគឺជាជំហានត្រៀមរៀបចំធំបន្ទាប់ពីក្រុមហ៊ុន Bamboo Airways ត្រូវបាននាយកដ្ឋានសន្តិសុខដឹកជញ្ជូនអាមេរិក (TSA) ផ្តល់អាជ្ញាប័ណ្ណសម្រាប់ជើងហោះហើរត្រង់ទៅវិញទៅមកដើមដំបូងវាងវៀតណាមនិងអាមេរិក។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក នាថ្ងៃទី ២១ ខែកញ្ញា លោកប្រធានរដ្ដ Nguyen Xuan Phuc បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខារវាងក្រុមហ៊ុនអាកាសចរណ៍ Vietjet ជាមួយក្រុមហ៊ុនអន្តរជាតិ CFM នាំមកនូវតម្លៃសរុបនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដល់ ១៨.៥ ពាន់លានដុល្លារ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម