Trending now

ពិធីរំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - អាមេរិក

11:02 | 30/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានបញ្ជាក់ថាទំនាក់ទំនងភាពជាដៃគូវៀតណាម - អាមេរិក បានរីកចម្រើនយ៉ាងខ្លាំងក្លានិងស៊ីជម្រៅលើគ្រប់វិស័យរួមទាំងការជួយគ្នាទៅវិញទៅមកក្នុងការទប់ស្តាក់ នឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩និងការស្តារសេដ្ឋកិច្ចឡើងវិញ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោកឯកអគ្គរដ្ឋទូត Ha Kim Ngoc

នារសៀលថ្ងៃទី ២៨ ខែកក្កដា ពិធីរំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - អាមេរិក (ឆ្នាំ១៩៩៥- ២០២០) ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីក្រោមអធិបតីភាពរបស់ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោកឯកអគ្គរដ្ឋទូត Ha Kim Ngoc

ក្នុងឱកាសអបអរសាទពិធីរនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានផ្ញើសារអបអរសាទរចំពោះរយៈពេល ២៥ ឆ្នាំនៃទំនាក់ទំនងការទូតវៀតណាម - អាមេរិក។ សារបានសង្កត់ធ្ងន់ថាប្រទេសទាំងពីរអាច មានមោទនភាពយ៉ាងពេញទំហឹងចំពោះការជំនះ ពុពាររាល់ការលំបាកនិងភាពខុសគ្នាដើម្បីនាំទំនាក់ទំនងវៀតណាម - អាមេរិកឆ្ពោះទៅជំហានដ៏វែងឆ្ងាយ និងក្លាយជាដៃគូគ្រប់ជ្រុងជ្រោយដូចសព្វថ្ងៃនេះ។

ថ្លែងក្នុងការបើកពិធីនេះ ឯកអគ្គរដ្ឋទូត លោក Ha Kim Ngoc បានអះអាងថាការដែលវៀតណាមនិង អាមេរិកបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩៥ គឺជាការសម្រេចចិត្តត្រឹមត្រូវនិងបើកទំព័រថ្មីក្នុងទំនាក់ ទំនងទ្វេភាគីក៏ដូចជាដំណើរការសមាហរណកម្មរបស់វៀតណាមជាមួយតំបន់និងពិភពលោក។ ទំនាក់ ទំនងភាពជាដៃគូរវាងវៀតណាមនិងអាមេរិកបានអភិវឌ្ឍយ៉ាងខ្លាំងក្លានិងស៊ីជម្រៅលើគ្រប់វិស័យរួមទាំង ការជួយគ្នាទៅវិញទៅមកក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីឌ១៩និងស្តារសេដ្ឋកិច្ចឡើងវិញ។

ថ្លែងក្នុងពិធីនេះដែរ អនុរដ្ឋមន្រ្តីអាមេរិក Stephen Biegun បានវាយតម្លៃថាកិច្ចសហប្រតិបត្តិការក្នុង ការស្វែងរកយោធិនអាមេរិកដែលបាត់ខ្លួន បានរួមចំណែកក្នុងការត្រួសត្រាយផ្លូវសម្រាប់ប្រទេសទាំងពីរ ធ្វើឱ្យប្រក្រតីនិងសហប្រតិបត្តិការដើម្បីដោះស្រាយផលវិបាកនៃសង្គ្រាមនៅពេលក្រោយ ក្នុងនោះមានការ បន្សាបជាតិពុលឌីអុកស៊ីតមីននិងបោសសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនិងផ្តល់ជំនួយដល់ជនរងគ្រោះ ដោយសារសង្គ្រាមដែលបានជួយពង្រឹងទំនាក់ភាពជាដៃគូរវាងប្រទេសទាំងពីរផងដែរ។ លើសពីនេះទៀត អនុរដ្ឋលេខាធិការ Stephen Biegun បានអបអរសាទរចំពោះប្រទេសវៀតណាម ដែលបានដើរតួនាទីជាប្រធានអាស៊ានតាមរបៀបឆ្លាតវៃក្នុងបរិបទនៃបញ្ហាប្រឈមជាច្រើនក៏ដូចជាអបអរសារទរដែលទទួលដំណែងធ្វើជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

នៅក្នុងពិធីនោះដែរមានមិត្តភក្តិអាមេរិកជាច្រើនមកពីអង្គការក្រៅរដ្ឋាភិបាល សមាគមធុរកិច្ច អង្គការ សាសនាជាដើមបានចែករំលែកអនុស្សាវរីយ៍ក៏ដូចជាមនោសញ្ចេតនាដ៏ថ្លៃថ្នូរ ចំពោះប្រទេសមិត្តវៀតណាម និងសំដែងក្តីជំនឿទុកចិត្តដ៏រឹងមាំអំពីអនាគតល្អនៃទំនាក់ទំនងអាមេរិក - វៀតណាមផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម