យុគសម័យ - នៅថ្ងៃទី ១៦ ខែកញ្ញា ប្រទេសចិនបានដាក់ពាក្យជាផ្លូវការ ដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ។ ប្រសិនបើទទួលបានជោគជ័យ ចិននឹងក្លាយជាប្រទេសដែលមានខឿនសេដ្ឋកិច្ចធំជាងគេ នៅក្នុង CPTPP ហើយនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-ចិន។
![]() |
![]() |
![]() |
ការជះឥទ្ធិពលដល់ពាណិជ្ជកម្មនៅពេលចិនចូលរួមក្នងកិច្ចព្រមព្រៀង CPTPP |
ប្រសិនបើចិនចូលរួមក្នុង CPTPP ប្រការដែលយើងងាយឃើញបំផុតនោះគឺទំនិញរបស់វៀតណាមនិងប្រទេសជាសមាជិក CPTPP ទាំង ១០ (កាណាដា ម៉ិកស៊ិក ប៉េរូ ឈីលី នូវែលសេឡង់ អូស្ត្រាលី ជប៉ុន សិង្ហបុរី ប្រ៊ុយណេ ម៉ាឡេស៊ី) នឹងមិនត្រូវបានវាយពន្ធទេ នៅពេលនាំចេញទំនិញទៅកាន់ប្រទេសទាំងនេះ។ នេះគឺជាឱកាសសម្រាប់អាជីវកម្មវៀតណាមប្រកួតប្រជែងជាមួយដៃគូពាណិជ្ជកម្មដទៃទៀតរបស់ចិន។
ទទួលផលធំបំផុតនៅពេលចិនចូលរួមក្នុង CPTPP គឺផលិតផលកសិកម្ម ពីព្រោះភាគច្រើននៃផលិតផលទាំងនោះភាគច្រើនបាននាំចេញទៅប្រទេសចិន។ យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍លជនបទ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២១ ចំណែកទីផ្សារនាំចេញផលិតផលកសិកម្មនិងជលផលរបស់វៀតណាមមានដូចខាងក្រោម៖ អាស៊ីមានចំនួន ៤១,៥% អាមេរិក ៣១.៣%; អឺរ៉ុប ១១,៣%; អាហ្វ្រិក ១,៩%; អូសេអានី ១,៥%។
នៅអាស៊ី ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២១ ការនាំចេញកសិ រុក្ខជាតិ -ជលផលរបស់វៀតណាមទៅកាន់ប្រទេសចិនសម្រេចបានជិត ៦,១ ពាន់លានដុល្លារ (ស្មើនឹង ១៨,៩% នៃចំណែកទីផ្សារ ៤១,៥% នៃការនាំចេញកសិផលវៀតណាមនៅទីផ្សារអាស៊ី) ។ គ្រឿងអេឡិចត្រូនិកនិងទំនិញប្រើប្រាស់របស់វៀតណាមក៏ទទួលបានផលប្រយោជផងដែរ។
ក៍ប៉ុន្តែនៅទិសដៅផ្ទុយទៅវិញទំនិញក្នុងស្រុករបស់សហគ្រាសវៀតណាមនឹងត្រូវប្រកួតប្រជែងយ៉ាងខ្លាំងជាមួយនឹងទំនិញដែលនាំចូលពីប្រទេសចិន។ សមាមាត្រនៃឱនភាពពាណិជ្ជកម្មនឹងកើនឡើង តុល្យភាពពាណិជ្ជកម្មនឹងលំអៀងទៅប្រទេសចិន។
យោងតាមស្ថិតិរបស់គយវៀតណាម ក្នុងឆ្នាំ ២០២០ ទំហំនាំចេញ-នាំចូលសរុបរវាងវៀតណាមនិងចិនសម្រេចបាន១៣៣.១ ពាន់លានដុល្លារ ដែលកើនឡើង ១៣.៨២% បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ដែលក្នុងនោះការនាំចេញទៅចិនសម្រេចបាន ៤៨.៩ ពាន់លានដុល្លារ កើនឡើង ១៧,៩៥%; ការនាំចូលពីចិនសម្រេចបាន ៨៤,១៨ ពាន់លានដុល្លារកើនឡើង ១១.៥៥%៕
ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មសរុបរវាងវៀតណាមនិងចិនឈានដល់ ៩១,៤១ ពាន់លានដុល្លារកើនឡើង ៤០,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ក្នុងនោះការនាំចេញសម្រេចបាន ២៨,៥៤ ពាន់លានដុល្លារ (កើនឡើង ២៣,២៥%) ការនាំចូលសម្រេចបាន ៦២,៨៦ ពាន់លានដុល្លារ ( កើនឡើង ៤៩,៨៧%) ។

Lao Dong
មតិពីមិត្តអ្នកអាន