Trending now

ប៉េរូក្លាយទៅជាប្រទេសទី ៨ ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង CPTPP

11:37 | 23/07/2021

ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះសំដៅបង្កើតមូលដ្ឋានគតិយុត្តិ ដើម្បីពង្រីកបណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយដៃគូដទៃទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្រុមប្រឹក្សា CPTPP ពិចារណាលើសំណើសុំចូលជាសមាជិករបស់ចក្រភពអង់គ្លេស ក្រុមប្រឹក្សា CPTPP ពិចារណាលើសំណើសុំចូលជាសមាជិករបស់ចក្រភពអង់គ្លេស
សហគ្រាសជាច្រើនទទួលបានផលប្រយោជន៍ពី CPTPP សហគ្រាសជាច្រើនទទួលបានផលប្រយោជន៍ពី CPTPP
ប្រធានាធិបតីប៉េរូលោក Francisco Sagasti បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង CPTPP  (ប្រភព៖ andina.pe)
ប្រធានាធិបតីប៉េរូលោក Francisco Sagasti បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង CPTPP (ប្រភព៖ andina.pe)

នាថ្ងៃទី ២១ ខែកក្កដា រដ្ឋសភាប៉េរូបានអនុម័តជាផ្លូវការលើ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដោយទទួលបានសំឡេងឆ្នោតគាំទ្រ ៩៧ សម្លេង ដូច្នេះ នាំប្រទេសអាមេរិកខាងត្បូងនេះក្លាយទៅជាប្រទេសទី ៨ ដែលបានផ្ដល់សច្ចាប័នលើឯកសារនេះ សំដៅបង្កើតមូលដ្ឋានគតិយុត្តិ ដើម្បីពង្រីកបណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយដៃគូដទៃទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្រៅប្រទេស និងទេសចរណ៍ប៉េរូលោក Claudia Cornejo បានវាយតម្លៃថា ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ គឺមានអត្ថន័យជាយុទ្ធសាស្ត្រ ដោយអនុញ្ញាតឱ្យអង្គភាពអាជីវកម្មប៉េរូទាក់ទងផ្ទាល់ជាមួយទីផ្សាររបស់ប្រទេសហត្ថលេខីចំនួន ១១ នៃ កិច្ចព្រមព្រៀង CPTPP ដោយមានចំនួនប្រជាជនជាង ៥០០ លាននាក់ ស្រូបយក ១,៥ % នៃទំហំពាណិជ្ជកម្មសរុបនៃសកលលោក៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ