Trending now

ក្រុមប្រឹក្សា CPTPP ពិចារណាលើសំណើសុំចូលជាសមាជិករបស់ចក្រភពអង់គ្លេស

15:32 | 03/06/2021 ហេង វុធ្ធី

នៅថ្ងៃទី ២ ខែមិថុនា សម័យប្រជុំលើកទី ៤ នៃក្រុមប្រឹក្សាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បានធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងស្តារសេដ្ឋកិច្ចជប៉ុនលោក Nishimura Yasutoshi។

សហគ្រាសជាច្រើនទទួលបានផលប្រយោជន៍ពី CPTPP សហគ្រាសជាច្រើនទទួលបានផលប្រយោជន៍ពី CPTPP
រាជរដ្ឋាភិបាល​កម្ពុជាកំណត់​យក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំក្រោយ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​ រាជរដ្ឋាភិបាល​កម្ពុជាកំណត់​យក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំក្រោយ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​
ក្រុមប្រឹក្សា CPTPP ពិចារណាលើសំណើសុំចូលជាសមាជិករបស់ចក្រភពអង់គ្លេស
ក្រុមប្រឹក្សា CPTPP ពិចារណាលើសំណើសុំចូលជាសមាជិករបស់ចក្រភពអង់គ្លេស

កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្រ្តីនិងមន្រ្តីជាន់ខ្ពស់នៃប្រទេសជាសមាជិកទាំង ១១ នៃកិច្ចព្រមព្រៀង ដើម្បីពិចារណាលើសំណើរបស់ចក្រភពអង់គ្លេសក្នុងការចូលរួមជាផ្លូវការលើកិច្ចព្រមព្រៀង CPTPP។ គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Nguyen Hong Dien បានចូលរួមក្នុងកិច្ចប្រជុំ។

នៅឯកិច្ចប្រជុំ បណ្តារដ្ឋមន្រ្តីបានស្វាគមន៍ចំពោះការដាក់ពាក្យនៅថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២១ សូមចូលជាសមាជិក CPTPP ជាផ្លូវការរបស់ចក្រភពអង់គ្លេស ព្រមទាំងបានអនុម័តលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា CPTPP ស្តីពីការចាប់ផ្តើមដំណើរការចរចាដើម្បីចូលរួមកិច្ចព្រមព្រៀង CPTPP របស់ចក្រភពអង់គ្លេស ក៏ដូចជាសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីទាំង ១១ នៃប្រទេសជាសមាជិក CPTPP លើបញ្ហានេះ។

យោងតាមក្រុមរដ្ឋមន្រ្តី ការសម្រេចចិត្តចាប់ផ្តើមដំណើរការចរចាដើម្បីចូលរួម CPTPP របស់ចក្រភពអង់គ្លេសគឺគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ បណ្តាប្រទេសជាសមាជិក CPTPP នឹងសម្របសម្រួលជាមួយចក្រភពអង់គ្លេសដើម្បីធានាថា ស្តង់ដារខ្ពស់នៃកិច្ចព្រមព្រៀងត្រូវបានរក្សានិងជំហរនាំមុខនៃកិច្ចព្រមព្រៀង CPTPP នៅក្នុងទំនាក់ទំនងតំបន់និងពិភពលោកនាពេលខាងមុខ។

នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្មនិងចូលរួមចែករំលែកនូវគំនិតមានប្រយោជន៍ជាច្រើនដែលត្រូវបានទទួលស្គាល់និងវាយតម្លៃខ្ពស់ពីបណ្តាប្រទេសដទៃទៀត ដែលរួមចំណែកដល់ជោគជ័យរួមនៃកិច្ចប្រជុំ៕

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី