Trending now

វៀតណាមពង្រឹង​ការទាញយកផលប្រយោជន៍ពីទីផ្សារថ្មីៗ ដែលមាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដូចជា CPTPP និង EVFTA

22:00 | 18/07/2021 យោងតាមវិឡុសំលេងវៀតណាម

ខុទ្ទកាល័យរដ្ឋាភិបាលទើប បានចេញផ្សាយឯកសារស្តីពី មតិរបស់ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh អំពីលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀង CPTPP និងកិច្ចព្រមព្រៀង EVFTA របស់ក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានាក្នុងឆ្នាំ ២០២០។

ក្រុមប្រឹក្សា CPTPP ពិចារណាលើសំណើសុំចូលជាសមាជិករបស់ចក្រភពអង់គ្លេស ក្រុមប្រឹក្សា CPTPP ពិចារណាលើសំណើសុំចូលជាសមាជិករបស់ចក្រភពអង់គ្លេស
សហគ្រាសជាច្រើនទទួលបានផលប្រយោជន៍ពី CPTPP សហគ្រាសជាច្រើនទទួលបានផលប្រយោជន៍ពី CPTPP
លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh៖ ពង្រឹង​ការទាញយកផលប្រយោជន៍ពីទីផ្សារថ្មីៗ ដែលមាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដូចជា CPTPP និង EVFTA។​(រូបថត៖ VTV)
លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh៖ ពង្រឹង​ការទាញយកផលប្រយោជន៍ពីទីផ្សារថ្មីៗ ដែលមាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដូចជា CPTPP និង EVFTA។​(រូបថត៖ VTV)

ដូច្នេះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអនុវត្តន៍យ៉ាងត្រឹមត្រូវតាមការណែនាំរបស់រដ្ឋាភិបាលស្ដីពីបណ្ដាភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បើកថវិកាវិនិយោគសាធារណៈ និងការនាំចេញប្រកបដោយចីរភាព ក្នុងរយៈពេលប៉ុន្មានខែចុង ឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២។ ទន្ទឹមនឹងនេះ ម្ចាស់ការពង្រឹងសកម្មភាពសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានា ដើម្បីចាត់វិធានការ សំដៅ លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀង CPTPP និង EVFTA ។

ក្រសួងហិរញ្ញវត្ថុត្រូវចាត់ចែងបំពេញបន្ថែមថវិកា សម្រាប់ស្ថាប័នអនុវត្តន៍ភារកិច្ចក្នុងផែនការ អនុវត្តន៍ កិច្ចព្រមព្រៀង CPTPP និង EVFTA ដើម្បីធានាឱ្យមានការអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធភាព និងតាមល្បឿនកំណត់។

ក្រសួងផែនការនិងវិនិយោគសម្របសម្រួលជាមួយមូលដ្ឋានដើម្បីត្រួតពិនិត្យទិន្នន័យវិនិយោគជាមួយបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង CPTPP និង EVFTA ហើយផ្តល់ជូនក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ដើម្បីធ្វើការបូកសរុប។

ធនាគាររដ្ឋវៀតណាមសិក្សាពីវិធានការនានាដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស ក្នុងការទទួលបាន ឥណទានដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) របស់វៀតណាម៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់