យុគសម័យ - ជនបរទេសជាច្រើននាក់មានការភ្ញាក់ផ្អើលនៅពេលដែលលឺសម្លេងគោះទ្វារនិងឃើញប៉ូលីស កងកម្លាំងសេនាជនយួរគ្រឿងឧបភោក បរិភោគនិងសម្ភារៈចាំបាច់ជាច្រើន ដើម្បីជូនដល់ជនបរទេស ...
![]() |
![]() |
![]() |
លោក Matthew Keenan (សញ្ជាតិអាមេរិកបច្ចុប្បន្នកំពុងរស់នៅទីក្រុង Da Nang) មានការភ្ញាក់ផ្អើល នៅពេលដែលគាត់បានទទួលអំណោយ។ |
លោក Pedr Finn (ពលរដ្ឋអូស្ត្រាលីម្នាក់) រស់នៅទីក្រុងDa Nang បានផ្ញើលិខិតថ្លែងអំណរគុណដល់អាជ្ញាធរនិងប្រជាជនវៀតណាម។ លោកបានសរសេរថា“ ខ្ញុំកំពុងរស់នៅប្រទេសវៀតណាម ហើយបានគេចាត់ទុកដូចជាភ្ញៀវពិសេសមួយ នៅពេលចូលភោជនីយដ្ឋានឆើតឆាយ ក្នុងប្រទេសដ៏អស្ចារ្យនេះ។ ជាច្រើនឆ្នាំមកហើយ ប៉ុន្តែខ្ញុំនៅតែភ្ញាក់ផ្អើលចំពោះភាពរួសរាយរាក់ទាក់សុទិដ្ឋិនិយមការយកចិត្តទុកដាក់និងភាពស្មោះត្រង់របស់ប្រជាជននៅទីនេះ”
លោក Pedr Finn បាននិយាយថា លោកមានការភ្ញាក់ផ្អើលនៅពេលដែលទទួលទូរស័ព្ទ ដើម្បីសួរសុខទុក្ខអំពីជីវភាពរស់នៅបច្ចុប្បន្នរបស់លោក នៅក្នុងតំបន់ប្រជាជនមួយដែលធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់នៃការរីករាលដាលនៃជំងឺ Covid-19 ពីថ្នាក់ដឹកនាំសង្កាត់ Nai Hien Dong ប៉ូលីសសង្កាត់ ប្រធានក្រុមទីប្រជុំជននេះនិងអំណោយគាំទ្រដោយជាក់ស្តែង។
“វៀតណាមពិតជាប្រទេសដែលមានភាពហ្មត់ចត់និងទឹកចិត្តសប្បុរសធម៌។ ពួកគេបានយកចិត្តទុកដាក់ដល់យើងទោះបីប្រទេសទាំងមូលក៍កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដោយប្រើប្រាស់ធនធានទាំងឡាយរបស់ប្រទេសវៀតណាមក៏ដោយ។ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសវៀតណាជាប្រទេសដែលខ្ញុំមានមោទនភាពនិងចាត់ទុកដូចជា ស្រុកកំណើតទីពីររបស់ខ្ញុំ។ នេះគឺជាសំណាងរបស់ខ្ញុំ។មិនមានពាក្យដ៏ថ្លៃថ្លាណាដែលពិពណ៌នាអំពីអារម្មណ៍នោះបានទេ។សូមអរគុណវៀតណាម!” លោក Pedr បានសរសេរយ៉ាងដូច្នេះ។
![]() |
លោក Pedr Finn ជនជាតិអូស្ត្រាលីបានថ្លែងអំណរគុណចំពោះអំណោយដែលប្រគល់ដោយអាជ្ញាធរនិងប្រជាជនខេត្ត Da Nang។ |
បច្ចុប្បន្នខេត្ត Da Nang កំពុងរក្សាខ្សែទូរស័ព្ទចំនួន ៥ ជាភាសាអង់គ្លេស៖ ០៩៣៥.៩៩៤.៣៥៩ (ខណ្ឌ Son Tra) ០៩៣៥.២៤០.៧៩១ (ខណ្ឌ Ngu Hanh Son ), ០៩១៣.៨៣០.០៣៨ (ខណ្ឌ Hai Chau ), ០៩៣៤.៧៩៧.២៧៥ (ខណ្ឌ Thanh Khe និងខណ្ឌ Cam Le) ០៩០៥.១៣៣.៦៦៤ (ខណ្ឌ Lien Chieu និងស្រុក Hoa Vang) ។
ជនបរទេសទាំងឡាយអាចទាក់ទងខ្សែទូរស័ព្ទជាភាសាចិនតាមលេខ ០៩១៦.៦៨១.៥៩៩ ជាភាសាកូរ៉េ ០៩០៥.៩០២.២៨៧ និងជាភាសាជប៉ុន ០៣៤៩.៥៨៩.៩៤៣ ...
នៅទីក្រុង Ha Noi នាថ្ងៃទី ៣ ខែកញ្ញា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនិងសម្ព័ន្ធអង្គការមិត្តទីក្រុងបានប្រគល់គ្រឿងឧបភោកបរិភោក សម្ភារៈចាំបាច់និងសម្ភារៈពេទ្យជូនដល់ជនបរទេសចំនួន ៧៤ នាក់ ដែលស្នាក់នៅក្នុងខណ្ឌ Tay Ho Hoan Kiem ដែលជួបការលំបាក ដោយសារជំងឺរាតត្បាត Covid-19 ។
ជនជាតិអង់គ្លេសម្នាក់ដែលមានអារម្មណ៍រំជួលចិត្តនិងបាននិយាយថា“ ខ្ញុំពិតជាភ្ញាក់ផ្អើលនិងរំជួលចិត្តខ្លាំងណាស់។ ខ្ញុំបានទទួលអំណោយដ៏កក់ក្តៅនិងទឹកចិត្តសប្បុរសពីរដ្ឋវៀតណាម។ ខ្ញុំបានរស់នៅប្រទេសវៀតណាមអស់រយៈពេលពីរឆ្នាំហើយ។ ខ្ញុំមិនអាចត្រឡប់ទៅផ្ទះវិញនិងជួបជុំគ្រួសារខ្ញុំបានទេ ប៉ុន្តែខ្ញុំមានសំណាងណាស់ដែលចាត់ទុកវៀតណាមគឺជាស្រុកកំណើតទី ២ របស់ខ្ញុំនិងប្រជាជននៅទីនេះគឺជាគ្រួសារទី ២ របស់ខ្ញុំដែរ” ។
![]() |
លោកស្រី Tran Thi Phuong - អនុប្រធាន HAUFO ប្រគល់អំណោយដល់ជនបរទេស។ |
លោកស្រី Tran Thi Phuong - អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពនៃទីក្រុង Ha Noi (HAUFO) បានមានប្រសាសន៍ថា៖“ សម្ព័ន្ធអង្គការមិត្តភាពនៃទីក្រុងបានគៀងគរការគាំទ្រ ទន្ទឹមនឹងនេះបានសម្របសម្រួលជាមួយខណ្ឌ/ស្រុកនិងសមាគមមិត្តភាពមូលដ្ឋាន ដើម្បីពិនិត្យនិងស្វែងយល់ពីស្ថានភាពជនបរទេសដែលកំពុងរស់នៅសិក្សានិងធ្វើការនៅតំបន់នោះដើម្បីជួយដល់ករណីណាដែលកំពុងជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺ Covid-19 ។ ក្នុងរយៈពេលដ៏ខ្លី យើងទទួលបានការគាំទ្រពីអង្គការនិងបុគ្គលជាច្រើន រួមទាំងស្ថានទូតកាតា កម្ពុជា ហ្វីលីពីននិងអង្គការ Samaritan's Purse ។ តាមស្ថិតិបង្ហាញថា ជនបរទេសនិងសមាជិក ២៧០ នាក់កំពុងជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺ Covid-19 ៕

មតិពីមិត្តអ្នកអាន