Trending now

វៀតណាមដាក់ប្រជាជនជាចំណុចកណ្ដាលនៃគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្រោយកូវីដ-១៩ និងការអភិវឌ្ឍប្រកបដោយចីរភាព

09:03 | 15/02/2023 យោងតាមវិទ្យុសំលេងវៀតណាម

វៀតណាមដាក់ប្រជាជនជាចំណុច កណ្ដាលនៃគោលនយោបាយអភិវឌ្ឍន៍ ដោយផ្តោតលើការជួយឧបត្ថម្ភមុខសញ្ញាងាយ រងគ្រោះ ជំរុញខ្លាំងការផ្លាស់ប្ដូរថ្មីក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល លើកកំពស់ ជំនាញ សមត្ថភាពរៀនសូត្រដោយខ្លួនឯង និងការសម្របខ្លួនសម្រាប់ពលករ ដើម្បី បំពេញតម្រូវការនៃបរិបទថ្មី។

ជំរុញទំនាក់ទំនងរវាងវៀតណាម និងបារាំង ជំរុញទំនាក់ទំនងរវាងវៀតណាម និងបារាំង
ពង្រឹងថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងអែលសាល់វ៉ាឌ័រ ពង្រឹងថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងអែលសាល់វ៉ាឌ័រ
សម័យប្រជុំជាប្រចាំលើកទី៦១ នៃគណៈកម្មាធិការអភិវឌ្ឍន៍សង្គម។ (រូបថត៖ VNA)
សម័យប្រជុំជាប្រចាំលើកទី៦១ នៃគណៈកម្មាធិការអភិវឌ្ឍន៍សង្គម។ (រូបថត៖ VNA)

ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅ ទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សម័យប្រជុំជាប្រចាំលើកទី ៦១ នៃគណៈកម្មាធិការ អង្គការសហប្រជាជាតិទទួលបន្ទុកការអភិវឌ្ឍសង្គមបានប្រព្រឹត្តទៅ ក្រោមប្រធានបទ “បង្កើតការងារធ្វើពេញលេញ ប្រកប ដោយផលិតភាព និងចីរភាពសម្រាប់មនុស្សទាំង អស់គ្នា ដើម្បីដោះស្រាយវិសមភាព ពន្លឿនការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ និងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព”។

ថ្លែងមតិក្នុងសម័យប្រជុំកាលពីថ្ងៃទី១៣ ខែកុម្ភៈ អគ្គទីប្រឹក្សា លោក Nguyen Hoang Nguyen អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជា ជាតិបានអះអាងថា វៀតណាមគាំទ្រចំពោះគោលជំហរក្នុងការជំរុញការងារប្រកប ដោយចីរភាពក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសាមគ្គីភាព ដោយចាត់ទុកថា នេះជាកត្តាសំខាន់ដែលរួមចំណែកដល់ការពន្លឿនការសម្រេចរបៀបវារៈឆ្នាំ ២០៣០ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ វៀតណាមដាក់ប្រជាជនជាចំណុច កណ្ដាលនៃគោលនយោបាយអភិវឌ្ឍន៍ ដោយផ្តោតលើការជួយឧបត្ថម្ភមុខសញ្ញាងាយ រងគ្រោះ ជំរុញខ្លាំងការផ្លាស់ប្ដូរថ្មីក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល លើកកំពស់ ជំនាញ សមត្ថភាពរៀនសូត្រដោយខ្លួនឯង និងការសម្របខ្លួនសម្រាប់ពលករ ដើម្បី បំពេញតម្រូវការនៃបរិបទថ្មី។ វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិដើម្បីជំរុញសិទ្ធិមានការងារធ្វើប្រកបដោយចីរភាពរបស់ពលករ ដោយចាត់ទុកថា នេះជាអាទិភាពមួយ ក្នុងចំណោមអាទិភាពរបស់វៀតណាមក្នុងអំឡុងអាណត្តិជាសមាជិកក្រុមប្រឹក្សាសិទ្ធិ មនុស្សអង្គការសហប្រជាជាតិដំណាក់កាល ២០២៣-២០២៦៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ