នារសៀលថ្ងៃទី១៣ ខែកុម្ភៈ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Édouard Philippe អតីតនាយករដ្ឋមន្ត្រីបារាំង និងបច្ចុប្បន្នជាអភិបាល នៃគណៈអភិបាលទីក្រុង Le Havre។
![]() |
![]() |
![]() |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Édouard Philippe អតីតនាយករដ្ឋមន្ត្រីបារាំង និងបច្ចុប្បន្នជាអភិបាលនៃគណៈអភិបាលទីក្រុង Le Havre |
លោក Édouard Philippe កំពុងបំពេញទស្សនកិច្ចនៅវៀតណាមជាមួយគណៈប្រតិភូធុរកិច្ចប្រមាណ ១០ សហគ្រាស លើបណ្តាវិស័យកំពង់ផែសមុទ្រ កសាងនាវា បច្ចេកវិទ្យាព័ត៌មាន…។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានសម្តែងការពេញចិត្តចំពោះទឹកចិត្តកក់ក្តៅ និងស្មោះស្ម័គ្ររបស់លោក Édouard Philippe ដោយថាក្នុងតួនាទីណាក្តី លោកតែងតែរួមចំណែកក្នុងការជំរុញទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង លោកនាយករដ្ឋមន្រ្តី បានស្នើឲ្យលោក Édouard Philippe បន្តគាំទ្រ និងរួមចំណែកពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំងនាពេលខាងមុខ។
លោក Pham Minh Chinh និងលោក Édouard Philippe បានវាយតម្លៃថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង កំពុងអភិវឌ្ឍកាន់តែខ្លាំងឡើងប្រកបដោយប្រសិទ្ធភាព និងអនុវត្តលើគ្រប់វិស័យប្រកបដោយការជឿជាក់ខាងនយោបាយខ្ពស់។ ប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនក្នុងការជំរុញទំហំពាណិជ្ជកម្មនាពេលខាងមុខ ជាពិសេសបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-Vietnam (EVFTA) ចូលជាធរមាន។
លោកនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យទីក្រុង Le Havre បន្តជួយឧបត្ថម្ភបណ្តាសាលាវៀតណាម ស្វែងរកដៃគូថ្មីដើម្បីពង្រឹងទំនាក់ទំនងបណ្តុះបណ្តាលធនធានមនុស្សរវាងភាគីទាំងពីរ គាំទ្រជួយវៀតណាមក្នុងការបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពសម្រាប់កម្មាភិបាល និងបុគ្គលិក...។ ទន្ទឹមនឹងនោះ លោកមានបំណងចង់ឱ្យលោក Édouard Philippe ជំរុញមូលដ្ឋានរបស់បារាំង រួមទាំងទីក្រុង Le Havre ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់វៀតណាម ជំរុញការទាក់ទងប្រាស្រ័យរវាងប្រជាជន និងប្រជាជន និងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ លោក Édouard Philippe បាននិយាយថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះគឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចបារាំង និងធុរកិច្ចវៀតណាម ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ។ ដំណើរទស្សនកិច្ចនេះក៏មានគោលបំណងជំរុញការតភ្ជាប់រវាងទីក្រុង Le Havre និងទីក្រុងនានានៅវៀតណាម និងជំរុញកិច្ចសហប្រតិបត្តិការលើកំពង់ផែសមុទ្រ និងសេដ្ឋកិច្ចសមុទ្រជាមួយ Phu Yen និង Da Nang ផងដែរ។
លោក Édouard Philippe បានបញ្ជាក់ថា ភាគីបារាំង និងរូបលោកផ្ទាល់នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម គាំទ្រយ៉ាងសកម្មក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕
មតិពីមិត្តអ្នកអាន