Trending now

ពង្រឹងថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងអែលសាល់វ៉ាឌ័រ

08:58 | 15/02/2023

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយ អែលសាល់វ៉ាឌ័រ។

អូស្ត្រាលីជួយឧបត្ថម្ភដំណាក់កាលទី ៥ សម្រាប់គម្រោងអតីតនិស្សិតវៀតណាម អូស្ត្រាលីជួយឧបត្ថម្ភដំណាក់កាលទី ៥ សម្រាប់គម្រោងអតីតនិស្សិតវៀតណាម
កាសែត SCMP៖ ល្បាក់ទឹកជ្រោះ Ban Gioc គឺជាតំបន់ព្រំដែនធម្មជាតិដ៏ស្រស់ស្អាតបំផុតមួយ កាសែត SCMP៖ ល្បាក់ទឹកជ្រោះ Ban Gioc គឺជាតំបន់ព្រំដែនធម្មជាតិដ៏ស្រស់ស្អាតបំផុតមួយ
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ អែលសាល់វ៉ាឌ័រ លោកស្រី Alexandra Hill Tinoco។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ អែលសាល់វ៉ាឌ័រ លោកស្រី Alexandra Hill Tinoco។

នារសៀលថ្ងៃទី ១៤ កុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ អែលសាល់វ៉ាឌ័រ លោកស្រី Alexandra Hill Tinoco ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ។ នៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយ អែលសាល់វ៉ាឌ័រ; ជឿជាក់ថា ដំណើរទស្សនកិច្ចនិងការដែល អែលសាល់វ៉ាឌ័របើកស្ថានទូតប្រចាំទីក្រុងហាណូយ នឹងរួមចំណែកនាំទំនាក់ទំនងនៃប្រទេសទាំងពីរឈានចូលដំណាក់កាលថ្មីមួយដែលកាន់តែស៊ីជម្រៅនិងជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យអែលសាល់វ៉ាឌ័របង្កើតភាពងាយស្រួលសម្រាប់ទំនិញជាប្រៀបខ្លាំងនានារបស់វៀតណាមក្នុងការជ្រៀតចូលទីផ្សារ ជាពិសេសកសិផល និងជលផល; ភាគីទាំងពីរសម្របសម្រួលគ្នាដើម្បីកសាងក្របខ័ណ្ឌច្បាប់អំណោយផលសម្រាប់ពាណិជ្ជកម្ម និងវិនិយោគ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូធុរកិច្ច នាំវៀតណាមនិងអែលសាល់វ៉ាឌ័រក្លាយទៅជាចំណុចតភ្ជាប់រវាងទីផ្សារអាមេរិកកណ្តាល និងអាស៊ីអាគ្នេយ៍។

រីឯខ្លួនវិញ លោកស្រីរដ្ឋមន្ត្រី Alexandra Hill Tinoco បានអះអាងថា រដ្ឋាភិបាល អែលសាល់វ៉ាឌ័រមានបំណងចង់នាំទំនាក់ទំនងជាមួយវៀតណាមឡើងដល់កម្ពស់ថ្មី; នាំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនយ៉ាងទូលំទូលាយ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ