Trending now

ខេត្ត Da Nang បង្កើតខ្សែទូរស័ព្ទបន្ទាន់ ដើម្បីជួយជនបរទេសដែលជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩

10:37 | 04/09/2021 ឌីណា

យុគសម័យ - នៅថ្ងៃទី ៣០ ខែសីហា លោកស្រី Nguyen Thuy Anh នាយិការងមន្ទីរកិច្ចការបរទេសទីក្រុង Da Nang បាននិយាយថា មន្ទីរ​នេះបានជូនដំណឹងពីបញ្ជីលេខទូរសព្ទ័បន្ទាន់ ដើម្បីទទួលបានព័ត៌មាននិងគាំទ្រជនបរទេសដែលជួបការលំបាក នៅទីក្រុង Da Nang ។

សាកលវិទ្យាល័យគរុកោសល្យដាណាង (Da Nang) ទទួលបានជ័យលាភីលេខ ១ ក្នុងការប្រកួត «ខ្ញុំជាពលរដ្ឋសកល» សាកលវិទ្យាល័យគរុកោសល្យដាណាង (Da Nang) ទទួលបានជ័យលាភីលេខ ១ ក្នុងការប្រកួត «ខ្ញុំជាពលរដ្ឋសកល»
Da Nang គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងគំរូទាំង ៥ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក Da Nang គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងគំរូទាំង ៥ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ខេត្ត Da Nang បង្កើតខ្សែទូរស័ព្ទបន្ទាន់ ដើម្បីជួយជនបរទេសដែលជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩
លោក Cao Dinh Hai ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Nai Hien Dong ខណ្ឌ Son Tra (អ្នក​ខាងក្រៅ រាប់ពីខាងឆ្វេង) - ប្រគល់អាហារជួយជនបរទេសនៅសង្កាត់នេះ ។ ( រូបថត៖ N.H.D)

ក្នុងរយៈពេលកន្លងមក ទីក្រុង Da Nang បានអនុវត្តវិធានការរក្សាគម្លាតសង្គម ដូច្នេះបានរងផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុកនិងជនបរទេសរស់នៅនិងធ្វើការក្នុងទីក្រុង។ ហេតុដូច្នេះហើយ ទីក្រុង Da Nang បានបង្កើតខ្សែទូរស័ព្ទបន្ទាន់ ដើម្បីទទួលព័ត៌មាននិងការគាំទ្រពីសហគមន៍ជនបរទេស។

យោងតាមលោកស្រី Thuy Anh រហូតមកដល់ពេលនេះខ្សែទូរស័ព្ទបន្ទាន់បានទទួលសំណើពីជនបរទេសប្រមាណ ១៨០ ករណីដែលភាគច្រើនបានពឹងពាក់ចំពោះការទិញអាហារ ម្ហូបអាហារ មធ្យោបាយធ្វើដំណើរ​ទៅកាន់កន្លែង​ចាក់​វ៉ាក់​សាំង ការណាត់ជួបវេជ្ជបណ្ឌិតនិងការទិញផលិតផលចាំបាច់។

ជនបរទេសភាគច្រើនជាអ្នកជំនាញធ្វើការនៅតំបន់ឧស្សាហកម្មហើយ និង​ប្រមូលផ្តុំច្រើនបំផុត​ នៅខណ្ឌ Son Tra និង​ខណ្ឌ Ngu Hanh Son ។ បន្ទាប់ពីទទួលបានសំណើរ មន្ទីរកិច្ចការបរទេសទីក្រុង Da Nang នឹងគាំទ្រប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា។

យោងតាមលោកស្រី Thuy Anh មានករណីខ្លះដែលជាជនបរទេជួបការលំបាក មិនមានប្រាក់ទិញអាហារនិងម្ហូបអាហារ។ មន្ទីរនេះនឹងសម្របសម្រួលជាមួយខណ្ឌ /ស្រុកនិងខេត្ត ដើម្បីផ្ទៀងផ្ទាត់និងផ្តល់ការជួយឧបត្ថម្ភ។

ខ្សែទូរស័ព្ទបន្ទាន់ ដើម្បីគាំទ្រជនបរទេសដែលជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ត្រូវបានទាក់ទងជាភាសាអង់គ្លេស ចិន កូរ៉េខាងត្បូងនិងជប៉ុន៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu