យុគសម័យ - នារសៀលថ្ងៃទី ១៩ ខែសីហា គណៈកម្មាធិការដឹកនាំការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នៃទីក្រុង Thu Duc ទីក្រុង Ho Chi Minh បានរៀបចំពិធីប្រគល់អំណោយដល់ជនបរទេសដែលរងផលប៉ះពាល់ ដោយការរីករាលដាលនៃជំងឺ Covid-19 កំពុងរស់នៅទីក្រុង Thu Duc។
![]() |
![]() |
![]() |
ជនបរទេសស្នាក់នៅទីក្រុង Thu Duc ទទួលបានអំណោយ និងលើកទឹកចិត្តពីគណៈកម្មាធិការដឹកនាំការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ទីក្រុង Thu Duc។ ( រូបថត៖ VNA) |
ទីក្រុង Thu Duc បានជួបសំណេះសំណាលនិងលើកទឹកចិត្តជនបរទេសចំនួន ២៥ នាក់មកពីប្រទេសជាច្រើនដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩និងជួបស្ថានភាពលំបាក។ ក្នុងចំណោមពួកគេមានគ្រូបង្រៀន ចុងភៅកម្មករ ... រោគរាតត្បាតបានកើតឡើងនិងរីករាលដាលក្នុងរយៈពេលជាច្រើនខែបានបណ្តាលឱ្យប្រាក់សន្សំខ្សត់អស់ហើយ។
លោក Danny Ray Draughn (ជនជាតិអាមេរិក) បានរស់នៅទីក្រុង Thu Duc ជិត ១០ ឆ្នាំហើយគឺជាគ្រូបង្រៀនភាសាអង់គ្លេសសម្រាប់កុមារដែលមានអាយុ ចាប់ពី ៥ ឆ្នាំឡើងទៅ។ អស់រយៈពេលជិត ២ ឆ្នាំមកហើយដែលជំងឺរាតត្បាតបានកើតឡើងដែលរងផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រាក់ចំណូលរបស់លោក។
លោក Danny បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក លោកបានកាត់បន្ថយការចំណាយទាំងអស់ ប៉ុន្តែវានៅតែមានពិបាកខ្លាំង។ លោកបាននិយាយថា“ ខ្ញុំពិតជារីករាយណាស់ដែលបានលើកទឹកចិត្តនិងការផ្តល់អំណោយពីអាជ្ញាធរក្នុងតំបន់។ នេះនឹងជាកម្លាំងរជម្រុញឱ្យយើងឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះ។ យើងសូមអរគុណទីក្រុង Thu Duc ទីក្រុង Ho Chi Minh និងប្រជាជនវៀតណាម!”
លោក Johnston Gareth Alexander (សញ្ជាតិនូវែលសេឡង់) ក៏បានថ្លែងអំណរគុណចំពោះប្រជាជនវៀតណាមដែលតែងតែគាំទ្រលោកក៏ដូចជាសហគមន៍ជនបរទេសក្នុងគ្រាលំបាកនេះ។ “ ខ្ញុំតែងតែទទួលម្ហូបអាហារពីប្រជាជនប្រគល់ឲ្យជាប្រចាំ។ ពេលខ្លះមានបន្លែ មានត្រីក៏ ពួកគេក៏ផ្កល់ឲ្យខ្ញុំដែរ។ ខ្ញុំមិនមានប្រាក់ចំណូលអស់រយៈពេលជាច្រើនខែហើយប៉ុន្តែដោយមានការគាំទ្រពីប្រជាជនធ្វើអោយជីវិតខ្ញុំក៏មិនវេទនាទេ។ ខ្ញុំស្រឡាញ់ប្រជាជនវៀតណាម ស្រឡាញ់វៀតណាម!” - លោក Johnston Gareth Alexander បានចែករំលែក។
បានឲ្យដឹងងថា ទីក្រុង Thu Duc បានផ្តល់អំណោយចំនួន ២៥ កញ្ចប់ដល់ជនបរទេសចំនួន ២៥ នាក់ដែលជួបការលំបាក ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺនេះ ហើយអំណោយនីមួយៗមានតម្លៃជាង ៥០ ម៉ឺនដុងនិងទឹកប្រាក់ ២ លានដុង៕
thoidai.com.vn
មតិពីមិត្តអ្នកអាន