Trending now

ចំនួនជនបរទេសចូលប្រទេសវៀតណាមកើនឡើងតាមបណ្ដាឆ្នាំ

08:32 | 20/05/2026 ឌឹកអាញ់

យុគសម័យ - វៀតណាមបន្តកត់ត្រាបរិមាណជនបរទេសចូលប្រទេសកើនឡើងយ៉ាងខ្លាំងក្លា ក្នុងបរិបទបើកទូលាយគោលនយោបាយចេញចូលប្រទេស ជំរុញទេសចរណ៍ ការវិនិយោគ និងការដោះដូរប្រាស្រ័យទាក់ទងអន្តរជាតិ។ នៅក្នុងឆ្នាំ ២០២៥ វៀតណាមទទួលស្វាគមន៍ជនបរទេសចូលប្រទេសជាង ២២,៨ លានលើកនាក់ ដែលនេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានតាំងពីមុនមក។

«គន្លឹះតូចៗ» ពេលបង្រៀនភាសាវៀតណាមដល់ជនបរទេស ពិធីបុណ្យចូលឆ្នាំថ្មី ២០២៥ សម្រាប់ជនបរទេសនៅទីក្រុង Can Tho

នាថ្ងៃទី ១៥ ខែឧសភា នៅទីក្រុង Ho Chi Minh ក្រសួងតម្រួតបានរៀបចំសន្និសីទស្តីពីការងារជនបរទេសនៅវៀតណាម។ នាយឧត្តមសេនីយ៍ទោ Pham The Tung សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុរដ្ឋមន្ត្រីក្រសួងតម្រួត បានអញ្ជើញជាអធិបតីក្នុងសន្និសីទ។

អញ្ជើញចូលរួមក្នុងសន្និសីទមាន តំណាងថ្នាក់ដឹកនាំនៃអង្គភាពជំនាញមួយចំនួនចំណុះក្រសួងតម្រួត, តំណាងកងកម្លាំងតម្រួតនៃខេត្ត-ក្រុងចំនួន ៣៤ និងតំណាងកងកម្លាំងតម្រួតថ្នាក់ឃុំ-សង្កាត់នៅតាមភូមិសាស្ត្រគន្លឹះមួយចំនួន។

ចំនួនជនបរទេសចូលប្រទេសវៀតណាមកើនឡើងតាមបណ្ដាឆ្នាំ
សន្និសីទស្តីពីការងារជនបរទេសនៅវៀតណាម។

យោងតាមព័ត៌មានពីក្រសួងតម្រួត បណ្ដាមតិថ្លែងនៅក្នុងសន្និសីទបានបង្ហាញឱ្យឃើញថា ចំនួនជនបរទេសចូលប្រទេសវៀតណាមបន្តកើនឡើង ជាមួយនឹងនិន្នាការឆ្នាំក្រោយខ្ពស់ជាងឆ្នាំមុន ដោយសារគោលនយោបាយទិដ្ឋាការ និងការចេញចូលប្រទេសកាន់តែមានភាពធូរស្រាល និងទូលំទូលាយ ព្រមទាំងការរុញច្រានខ្លាំងក្លានូវការផ្សព្វផ្សាយទេសចរណ៍ ជំរុញពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគពីបរទេស។

នៅក្នុងឆ្នាំ ២០២៥ វៀតណាមបានកត់ត្រាជនបរទេសចូលប្រទេសជាង ២២,៨ លានលើកនាក់ កើនឡើង ១៨% បើធៀបនឹងឆ្នាំ ២០២៤ ហើយនេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានតាំងពីមុនមក។ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ មកទល់ពេលនេះ មានជនបរទេសចូលប្រទេសជាង ៩ លានលើកនាក់ កើនឡើង ២២,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

ក្រសួងតម្រួតបានឱ្យដឹងថា ទន្ទឹមនឹងបណ្ដាផលប៉ះពាល់ជាវិជ្ជមានចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្ថានភាពជនបរទេសឆ្លៀតឱកាសពីគោលនយោបាយទិដ្ឋាការធូរស្រាល ដើម្បីចូលប្រទេស ស្នាក់នៅ និងធ្វើសកម្មភាពល្មើសច្បាប់ គឺមាននិន្នាការវិវត្តន៍ទៅយ៉ាងស្មុគស្មាញ។

ចំនួនជនបរទេសចូលប្រទេសវៀតណាមកើនឡើងតាមបណ្ដាឆ្នាំ
នាយឧត្តមសេនីយ៍ទោ Pham The Tung សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុរដ្ឋមន្ត្រីក្រសួងតម្រួត ថ្លែងមតិនៅក្នុងសន្និសីទ។

ចំពោះមុខតថភាពនោះ គណៈកម្មាធិការបក្សតម្រួតមជ្ឈិម និងថ្នាក់ដឹកនាំក្រសួងតម្រួត បានណែនាំតម្រួតបណ្ដាអង្គភាព និងមូលដ្ឋាន ឱ្យម្ចាស់ការ និងព្យាករណ៍ទាន់ពេលវេលា ធ្វើសេនាធិការ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្ដាគោលការណ៍ គោលនយោបាយ វិធានការ និងផែនការការងារស្តីពីការងារជនបរទេសនៅវៀតណាម...។

នៅក្នុងសន្និសីទ បណ្ដាតំណាងបានប្រមូលផ្តុំដោះដូរខ្លឹមសារជាច្រើនដែលទាក់ទងនឹងការងារគ្រប់គ្រងជនបរទេសនៅវៀតណាម, វាយតម្លៃលើលទ្ធផលសម្រេចបាន ស្វែងយល់ពីបណ្ដាការលំបាក និងបញ្ហាស្មុគស្មាញដែលកើតមានឡើងក្នុងអនុវត្តជាក់ស្តែង ព្រមទាំងស្នើឡើងនូវបណ្ដាដំណោះស្រាយដើម្បីលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងក្នុងស្ថានភាពថ្មី។

ថ្លែងមតិបូកសរុបសន្និសីទ អនុរដ្ឋមន្ត្រី លោក Pham The Tung បានតម្រូវឱ្យតម្រួតបណ្ដាអង្គភាព និងមូលដ្ឋាន បន្តលើកកម្ពស់ប្រសិទ្ធភាពការងារ, ជម្រុញខ្លាំងក្លាបរិវត្តកម្មឌីជីថល, បង្កើនការសម្របសម្រួលរវាងបណ្ដាកងកម្លាំង ដើម្បីរួមចំណែកបម្រើប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធានាសន្តិសុខ សណ្តាប់ធ្នាប់។

លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការបន្តពង្រីកប្រសិទ្ធភាពនៃការងារជនបរទេសឱ្យបានធ្លុងមួយចាប់ពីថ្នាក់ក្រសួងរហូតដល់មូលដ្ឋាន ដែលក្នុងនោះត្រូវបង្កើនតួនាទីរបស់កងកម្លាំងតម្រួតថ្នាក់ឃុំ-សង្កាត់ ឱ្យស្របតាមគោលការណ៍រុញច្រានការបែងចែកភារកិច្ច វិមជ្ឈការ និងតម្រូវការជាក់ស្តែង...

ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានអនុវត្ត សម្រេចបានកម្រិតខ្ពស់បំផុត បើធៀបនឹងរយៈពេលដូចគ្នាក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានអនុវត្ត សម្រេចបានកម្រិតខ្ពស់បំផុត បើធៀបនឹងរយៈពេលដូចគ្នាក្នុងរយៈពេល ៥ ឆ្នាំកន្លងមក

យុគសម័យ - ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៦ លំហូរទុនវិនិយោគពីបរទេស បន្តគឺជាចំណុចភ្លឺស្វាងដ៏លេចធ្លោ។ ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានអនុវត្តនៅវៀតណាមក្នុងរយៈពេល ៤ ខែ ត្រូវបានប៉ាន់ប្រមាណសម្រេចបាន ៧,៤០ ពាន់លានដុល្លារអាមេរិក កើនឡើង ៩,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាចំនួនទុនវិនិយោគផ្ទាល់ពីបរទេសដែលបានអនុវត្តខ្ពស់បំផុត ក្នុងរយៈពេលដូចគ្នានៃឆ្នាំ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។

រដ្ឋសភាអនុម័តលើច្បាប់វិសោធនកម្ម និងបំពេញបន្ថែមច្បាប់ស្តីពីស្ថាប័នតំណាងវៀតណាមនៅបរទេស រដ្ឋសភាអនុម័តលើច្បាប់វិសោធនកម្ម និងបំពេញបន្ថែមច្បាប់ស្តីពីស្ថាប័នតំណាងវៀតណាមនៅបរទេស

យុគសម័យ - នារសៀលថ្ងៃទី ២៣ ខែមេសា ក្នុងបន្តកម្មវិធីសម័យប្រជុំលើកទី ១ នៃរដ្ឋសភាវៀតណាម នីតិកាលទី ១៦ រដ្ឋសភាបានបោះឆ្នោតអនុម័តលើច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីស្ថាប័នតំណាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅបរទេស ដោយមានអត្រាសម្លេងគាំទ្រយ៉ាងខ្ពស់។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ចំនួនជនបរទេសចូលប្រទេសវៀតណាមកើនឡើងតាមបណ្ដាឆ្នាំ
KOCHAM រួមដំណើរជាមួយ GNI បង្កើនការគាំទ្រដល់កុមារ និងសហគមន៍ដែលងាយរងគ្រោះ
ទីក្រុង Hai Phong លើកតម្កើងបេតិកភណ្ឌអាវវែង តាមរយៈពិធីបុណ្យ "បេតិកភណ្ឌនិងការតភ្ជាប់"
វៀតណាម - កូរ៉េខាងជើង ឯកភាពគ្នាជំរុញទំនាក់ទំនងទ្វេភាគី
ប្រទេស Venezuela អះអាងពីតម្លៃអមតៈនៃគំនិត Ho Chi Minh