Trending now

ស្នើខេត្ត Hai Duong បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គការអាជីវកម្មកូរ៉េខាងត្បូងវិនិយោគនិងអភិវឌ្ឍ

10:38 | 04/09/2021

យុគសម័យ - នាថ្ងៃទី ៣១ ខែសីហា នៅទីក្រុង Hai Duong គណៈប្រតិភូស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាមដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Park Noh Wan បានអញ្ជើញចូលរួមក្នុង​កិច្ចសន្ទនាអភិវឌ្ឍរវាងខេត្ត Hai Duong និងប្រទេសកូរ៉េខាងត្បូង ស្នើរឱ្យខេត្តបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គការអាជីវកម្មកូរ៉េខាងត្បូងវិនិយោគនិងសហការអភិវឌ្ឍ...

ក្រសួងសុខាភិបាលវៀតណាមស្នើឱ្យខេត្ត Hai Duong ពង្រឹងការត្រួតពិនិត្យនិងមានចំណាត់ការឲ្យបានឆាប់នូវករណីថ្មី ក្រសួងសុខាភិបាលវៀតណាមស្នើឱ្យខេត្ត Hai Duong ពង្រឹងការត្រួតពិនិត្យនិងមានចំណាត់ការឲ្យបានឆាប់នូវករណីថ្មី
GNI ជួយខេត្ត Hai Duong បង្កើនប្រសិទ្ធភាពនៃសកម្មភាពជំនួយមនុស្សធម៌ GNI ជួយខេត្ត Hai Duong បង្កើនប្រសិទ្ធភាពនៃសកម្មភាពជំនួយមនុស្សធម៌
ស្នើខេត្ត Hai Duong បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គការអាជីវកម្មកូរ៉េខាងត្បូងវិនិយោគនិងអភិវឌ្ឍ
សមមិត្តលេខាគណៈកម្មាធិការបក្សខេត្ត Hai Duong Pham Xuan Thang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក Park No Wan ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសវៀតណាម។

លោកឯកអគ្គរដ្ឋទូត Park Noh Wan បានស្នើឱ្យខេត្តមានសកម្មភាពជំរុញការវិនិយោគបន្ថែមទៀត ដើម្បីឱ្យអង្គការអាជីវកម្មកូរ៉េខាងត្បូងអាចទទួលបានព័ត៌មាន ស្រាវជ្រាវនិងវិនិយោគ។ ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសវៀតណាមបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាស្ពានតភ្ជាប់រវាងខេត្ត Hai Duong និងអង្គការអាជីវកម្មកូរ៉េខាងត្បូង សំដៅទាក់ទាញអង្គការអាជីវកម្មដែលមានសមត្ថភាពកាន់តែច្រើនឡើងនិងស្របតាមទិសដៅអភិវឌ្ឍរបស់ខេត្តក្នុងការវិនិយោគនៅខេត្ត Hai Duong ។

លោកឯកអគ្គរដ្ឋទូត Park Noh Wan បានស្នើខេត្ត Hai Duong បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុន LH គ្រុបវិនិយោគលើគម្រោងឧស្សាហកម្ម ទីក្រុងនិងសេវាកម្មក្នុងសំណង់ Dai Hung ដែលមានទំហំ ៣០៤ ហិកតា ដើមទុនវិនិយោគសរុបជិត ៥០០ លានដុល្លារ នៅឃុំ Dai Son (ស្រុកTu Ky) ) និងបណ្តាគម្រោងផ្សេងៗទៀតដែលរដ្ឋាភិបាលកូរ៉េខាងត្បូងនិងវៀតណាមកំពុងសម្របសម្រួលនិងអនុវត្តនៅក្នុង​ខេត្ត​ Hai Duong...

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំខេត្ត Hai Duong បានណែនាំដោយសង្ខេបអំពីផែនការរៀបចំតំបន់ឧស្សាហកម្មសំខាន់ៗ របស់ខេត្ត នៅស្រុក Binh Giang និងស្រុក Thanh Mien ជាមួយគណៈប្រតិភូស្ថានទូតកូរ៉េខាងត្បូង។

ស្នើខេត្ត Hai Duong បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គការអាជីវកម្មកូរ៉េខាងត្បូងវិនិយោគនិងអភិវឌ្ឍ
ទិដ្ឋភាពនៃកិច្ចសន្ទនារវាងខេត្ត Hai Duong និងស្ថានទូតកូរ៉េខាងត្បូង។

លោកលេខាគណៈកម្មាធិការបក្សខេត្ត Hai Duong Pham Xuan Thang បានអះអាងថា ខេត្ត Hai Duong និងតំបន់ឧស្សាហកម្មមានសត្តានុពលក្នុង​ខេត្តដែលមានគុណសម្បត្តិខុសគ្នាជាច្រើន ជាពិសេសនៅតំបន់ដីសណ្តទន្លេ Hong ដើម្បីបន្តជំរុញការទាក់ទាញវិនិយោគ។ តំបន់ឧស្សាហកម្មដ៏មានសក្តានុពលរបស់ខេត្ត មានទីតាំងអំណោយផល ទំហំដីធំ កម្លាំងពលកម្មច្រើន ហើយត្រូវបានវិនិយោគសម្រាប់ការអភិវឌ្ឍរចនាសម្ព័ន្ធប្រកបដោយព្រមៗ គ្នា ដើម្បីបង្កើតអំណោយផលសម្រាប់អង្គការអាជីវកម្មកូរ៉េខាងត្បូង ក្នុងនោះអង្គការ​អាជីវកម្មកូរ៉េខាងត្បូង​បាន​វិនិយោគលើគម្រោងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងឧស្សាហកម្ម​គាំទ្រ។

លោកលេខាគណៈកម្មាធិការបក្សខេត្តមានបំណងប្រាថ្នាថា លោកឯកអគ្គរដ្ឋទូត Park Noh Wan នឹង​ណែនាំសក្តានុពលនិងប្រៀបខ្លាំងរបស់ខេត្ត Hai Duong និងតំបន់ឧស្សាហកម្មដែលមាន​សត្តានុពេល​ជាច្រើន​របស់ខេត្ត ដើម្បីឱ្យសហគមន៍អង្គការអាជីវកម្មកូរ៉េខាងត្បូងស្រាវជ្រាវនិងវិនិយោគនៅខេត្ត Hai Duong។ ខេត្ត Hai Duong តែងតែជាកន្លែងទាក់ទាញ ហើយនឹងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អង្គការអាជីវកម្មនិងប្រជាជនកូរ៉េខាងត្បូងក្នុងការរស់នៅនិងធ្វើការ៕

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី