Trending now

៨ខែ កម្ពុជានាំចេញកសិផលកើនឡើងជិត៩០ភាគរយ ទោះស្ថិតក្នុងបរិបទកូវីដ-១៩

13:35 | 02/09/2021 ហេង វុធ្ធី

រយៈពេល៨ខែ នៃឆ្នាំ២០២១ កម្ពុជា បាននាំចេញកសិផលចម្រុះចំនួន ៥,៥៤៤,៨៩៤តោន ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៦៦ប្រទេស។ ចំនួននេះ កើនឡើង ៨៩.៦៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

ការនាំចេញកសិផលវៀតណាមទៅកាន់ទីផ្សារពិភពលោក ការនាំចេញកសិផលវៀតណាមទៅកាន់ទីផ្សារពិភពលោក
ការនាំចេញកសិផលកម្ពុជា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២១ ការនាំចេញកសិផលកម្ពុជា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២១
៨ខែ កម្ពុជានាំចេញកសិផលកើនឡើងជិត៩០ភាគរយ ទោះស្ថិតក្នុងបរិបទកូវីដ-១៩
៨ខែ កម្ពុជានាំចេញកសិផលកើនឡើងជិត៩០ភាគរយ ទោះស្ថិតក្នុងបរិបទកូវីដ-១៩

កម្ពុជា បាននាំចេញកសិផលចំនួន ៥,៥៤៤,៨៩៤តោន ក្នុងរយៈពេល៨ខែឆ្នាំ២០២១ ដោយបរិមាណនេះ កើនឡើង ៨៩.៦៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ដែលបង្ហោះនៅទំព័រហ្វេសប៊ុករបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅព្រឹកថ្ងៃទី១ ខែកញ្ញានេះ។ របាយការណ៍នោះឱ្យដឹងទៀតថា កម្ពុជាទទួលបានចំណូល ៣ ២៣២ ៤៤៥ ៧៦៧ដុល្លារពីការនាំចេញកសិផលក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ។

ដំណាំកសិផល ដែលកម្ពុជានាំចេញផ្លូវការរួមមាន អង្ករជាង ៣៤ម៉ឺនតោន, ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ និងម្សៅដំឡូងមីជាង ១.៧លានតោន, គ្រាប់ស្វាយចន្ទីជាង ៨៧ម៉ឺនតោន, គ្រាប់ពោតជាង ១៥ម៉ឺនតោន, គ្រាប់សណ្ដែកបាយជាង ២ម៉ឺនតោន, គ្រាប់សណ្ដែកសៀងជិត ២ម៉ឺនតោន, ចេកស្រស់ជាង ៣១ម៉ឺនតោន, ក្រូចថ្លុងជាង ៣ម៉ឺនតោន, ស្វាយស្រស់ជាង ១៦ម៉ឺនតោន, តំណាប់ស្វាយជាង ១ម៉ឺនតោន, ទឹកស៊ីរ៉ូស្វាយជាង ៤ពាន់តោន, ដូងប្រេងជាង ៣ម៉ឺនតោន, ម្រេចជាង២ម៉ឺនតោន, ថ្នាំជក់ជិត ២ពាន់តោន, បន្លែចម្រុះប្រមាណ ៦៦តោន, ម្ទេសស្រស់ ជាង៧ម៉ឺនតោន, ម្ទេសក្រៀមជាង ១ពាន់តោន និងផលិតផលផ្សេងៗចំនួន ១២ម៉ឺនតោន។

យោងតាមរបាយការណ៍ដដែល ផលិតផលកសិផលរបស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសមួយចំនួនក្នុងពិភពលោក រួមមាន ប្រទេសវៀតណាម ថៃ ចិន ជាទីផ្សារធំជាងគេ។ ក្រៅពីប្រទេសទាំងបីនេះ កម្ពុជាក៏បាននាំចេញទៅប្រទេសអ៊ីតាលី, អាម៉េរិក, ហូឡង់, បែលហ្ស៊ិក, ជប៉ុន, ឥណ្ឌា, អារ៉ាប៊ីសាអូឌីត, បង់ក្លាដែស, ឡាវ, តូហ្គោ, អេមីរ៉ាតអារ៉ាប់រួម, តៃវ៉ាន់, ហុងកុង, សិង្ហបុរី, កូវ៉ែត, ហ្វីលីពីន, អង់គ្លេស, រុស្ស៊ី, ម៉ាឡេស៊ី, អាល្លឺម៉ង់, បារាំង, ប៉ូឡូញ, សាធារណរដ្ឋឆែក, ស៊ុយអែត, អូស្ត្រាលី, ស្វីស, កាណាដា, កាហ្សាក់ស្ថាន, ហុងគ្រី, និងឥណ្ឌូនេស៊ី៕

ហេង វុធ្ធី

Thmeythmey/Khmertimes

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស