Trending now

ពិធីទទួលសម្ភារៈឧបករណ៍ពេទ្យសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ពីខេត្ត Yunnan

13:31 | 02/09/2021 ឌីណា

យុគសម័យ - ចំនួនសម្ភារៈនិងឧបករណ៍ពេទ្យបានបរិច្ចាគដោយមន្ទីរកិច្ចការបរទេសនៃខេត្ត Yunnan និងក្រុមហ៊ុន Sunwah Hong Kong គ្រុបជូនដល់ប្រទេសវៀតណាម រួមមានម៉ាស៊ីនបង្កើតអុកស៊ីសែនចំនួន ១៦០ គ្រឿង ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ - ១៩ ចំនួន ៣០,០០០, ឈុត សម្លៀកបំពាក់ការពារចំនួន ១,២០០ ឈុត ​ម៉ាស់ពេត្យចំនួន ៤០០,០០០; ក្នុងនោះម៉ាស៊ីនបង្កើតអុកស៊ីសែនចំនួន ១៦០ បានបរិច្ចាគដល់ខេត្ត/ក្រុងចំនួន ៨ នៅភាគខាងជើង។

សមាគមអាណិកជនចិននៅក្រៅប្រទេសនៅតំបន់ Wenshan Zhuang (ចិន) ជួយឧបត្ថម្ភគាំទ្រខេត្តហាយ៉ាង Ha Giang ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សមាគមអាណិកជនចិននៅក្រៅប្រទេសនៅតំបន់ Wenshan Zhuang (ចិន) ជួយឧបត្ថម្ភគាំទ្រខេត្តហាយ៉ាង Ha Giang ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម
ពិធីទទួលសម្ភារៈឧបករណ៍ពេទ្យសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ពីខេត្ត Yunnan
ពិធីទទួលសម្ភារៈឧបករណ៍ពេទ្យសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ពីខេត្ត Yunnan
លោកអគ្គកុងស៊ុល Nguyen Trung Hieu និងលោកអនុប្រធានមន្ទីកិច្ច​ការបរទេស​ខេត្ត Yunnan Hach Con ក្នុងពិធីប្រគល់ម៉ាស៊ីនបង្កើតអុកស៊ីសែនចំនួន ១៦០ គ្រឿងដល់ខេត្ត / ក្រុងចំនួន ៨ នៅប្រទេសវៀតណាមក្នុងបរិវេណរោងចក្រ CMC នៃប្រទេសចិន។

ចាប់ពីថ្ងៃទី ២៩-៣១ ខែសីហា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Kunming (ខេត្ត Yunnan - ចិន) បានសម្របសម្រួលជាមួយមន្ទីរកិច្ចការបរទេសនៃខេត្ត Lao Cai (វៀតណាម) និងក្រុមហ៊ុណ Sunwah Hong Kong គ្រុប បានបញ្ជូនសម្ភារៈពនិងឧបករណ៍ពេទ្យជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ពីខេត្ត Yunnan តាមរយៈច្រកទ្វារអន្តរជាតិ Lao Cai – Ha Khau ទៅកាន់ប្រទេសវៀតណាម ស្របតាមបទបញ្ញាត្តិរបស់ចិនស្តីពីស្តង់ដារត្រួតពិនិត្យនិងនាំចេញ។

ថ្លែងមតិក្នុងពិធីទទួលនេះ លោកអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Kunming Nguyen Trung Hieu បានបញ្ជាក់ថា ខេត្ត Yunnan ប្រគល់ជូនម៉ាស៊ីនបង្កើតអុកស៊ីសែនចំនួន ១៦០ គ្រឿង ដល់ខេត្ត/ក្រុងចំនួន ៨ គឺ Lao Cai Lai Chau Dien Bien Yen Bai នៅពេលវេលានេះដែលមានសារៈសំខាន់ខ្លាំងណាស់ លើកទឹកចិត្តនិងគាំទ្រយ៉ាងទាន់ពេល​វេលាដល់តំបន់វៀតណាមក្នុងការបង្ការជំងឺនេះ។

តាងនាមរដ្ឋាភិបាលនិងប្រជាជននៃខេត្ត/ក្រុងរបស់ប្រទេសវៀតណាម លោកអគ្គកុងស៊ុល Nguyen Trung Hieu បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់អាជ្ញាធរ រដ្ឋាភិបាល ប្រជាជន មន្ទីរកិច្ចការបរទេសនិងប្រជាជននៃខេត្ត Yunnan។

លោកអនុប្រធានមន្ទីរកិច្ចការបរទេសខេត្ត Yunnan Hach Con បានសង្កត់ធ្ងន់ថា ប្រទេសចិននិងប្រទេសវៀតណាមជាប្រទេស​ភូមិផងជាមួយគ្នា និង​មានភ្នំនិងទន្លេភ្ជាប់គ្នា មនោសញ្ចេតនាជ្រាលជ្រៅ គឺជាអ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អនិងសមមិត្តល្អដែល​មានបុព្វហេតុ​និង​​ជោគវេសនារួម៕

ឌីណា

Bao Quoc Te

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា